ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola ពោល​ពាក្យចាក់ដោត​ដល់​បេះដូង​ព្រោះ​ចង់​ឃើញ​អ្នកគាំទ្រ​ធ្វើ​រឿង​១

5 ឆ្នាំ មុន

គ្រូបង្វឹក​នៅ​ក្លិប​មេឃ​ខៀវ​មាន​អារម្មណ៍​ថា អ្នកគាំទ្រ​មិនសូវ​ជា​គាំទ្រ​ឲ្យ​ក្លិប​របស់​លោក​ឈ្នះ​ក្នុង​ការ​ប្រកួត​ឡើយ ។ នា​ពេល​ថ្មី​ៗ​នេះ​លោក​បាន​ប្រាប់​ថា លោក​មិន​គិត​ថា City មាន​ប្រវត្តិ​គ្រប់គ្រាន់ ដើម្បី​ឈ្នះ Champions League…

គ្រូបង្វឹក​នៅ​ក្លិប​មេឃ​ខៀវ​មាន​អារម្មណ៍​ថា អ្នកគាំទ្រ​មិនសូវ​ជា​គាំទ្រ​ឲ្យ​ក្លិប​របស់​លោក​ឈ្នះ​ក្នុង​ការ​ប្រកួត​ឡើយ ។ នា​ពេល​ថ្មី​ៗ​នេះ​លោក​បាន​ប្រាប់​ថា លោក​មិន​គិត​ថា City មាន​ប្រវត្តិ​គ្រប់គ្រាន់ ដើម្បី​ឈ្នះ Champions League ឡើយ ។

លោក​បាន​ប្រាប់​ថា ៖«​ខ្ញុំ​កើត​នៅ Barcelona ហើយ​ធំធាត់​នៅ​ទីនោះ ។ ខ្ញុំ​ក៏​ចាប់ផ្តើម​លេង​នៅ​ទីនោះ​ទៀត ។ នៅ​ពេល​ខ្ញុំ​ចាប់ផ្តើម​លេង ពួក​គេ​បាន​ធ្វើ​ឲ្យ​កីឡាករ​ទាំងអស់​មានគំនិត​ថា មាន​តែ​ឈ្នះ​ប៉ុណ្ណោះ ទើប​ជា​ផ្លូវ​អាច​រស់រាន​បាន ។ តែ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​វា​គឺថា បើ​ទោះបីជា​យើង​មិន​អាច​ឈ្នះ​ពេល​នេះ យើង​ក៏​អាច​មានឱកាស​នៅ​ថ្ងៃក្រោយ​ដែរ​» ។

Pep បាន​បន្ត​ថា ៖«​ពួក​យើង​នឹង​ដាក់ចិត្ត​ដាក់​កាយ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ឈ្នះ​ការ​ប្រកួត​នេះ ។ ខ្ញុំ​ឃើញ​កាលពី​រដូវ​កាល​មុន​ថា ក្លិប​របស់​យើង​មិន​ទាន់​អាច​ឈ្នះ​នៅឡើយ​ទេ ។ នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​មាន​អារម្មណ៍ ។ នេះ​មិនមែន​មាន​ន័យ​ថា ពួក​យើង​មិន​ប្រឹង​នោះ​ទេ តែ​ដើម្បី​ឈ្នះ​ការ​ប្រកួត​បែប​នេះ​បាន​វា​មិនមែន​ត្រឹមតែ​ត្រូវ​ប្រើ​ឆ​ន្ទះ​នោះ​ទេ​» ។

លោក​ថា អ្នកគាំទ្រ​នៅ​តែ​មិន​ពេញចិត្ត​លើ​ការ​ប្រកួត UEFA ហើយ​សូ​ម្បី​តែ​ការ​ប្រកួត​ជាមួយនឹង Lyon ក៏​សល់​កៅអី​ច្រើន​ទៀត ។ នេះ​ក៏​ដោយសារ​តែ​អ្នកគាំទ្រ​ភាគច្រើន​ឲ្យ​តម្លៃ​ទៅ​លើ Premier League ជាង​នេះ ។ លោក​ចង់​ឲ្យ​អ្នកគាំទ្រ​ផ្តល់​កម្លាំងចិត្ត​ជាង​ពេល​ឥលូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ