ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ស្អាត​កែ​សម្រស់​គួរ​គិតដល់​រឿង​គ្រោះថ្នាក់ទាំង​នេះ

5 ឆ្នាំ មុន

ការ​វះកាត់​កែ​សម្រស់ អាច​ជួយ​ឲ្យ​រូបរាង​របស់​អ្នក​កាន់តែ​ប្រសើរ ប៉ុន្តែ​វា​មិនមែន​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ ។ ចូរ​ឈ្វេងយល់ និង​ដឹង​ពី​អ្វី​ដែល​ត្រូវ​ពិចារណា មុន​ពេល​វះកាត់ របៀប​រក​គ្រូពេទ្យ​វះកាត់ និង​សំណួរ​អ្វី​ដែល​ត្រូវ​សួរ ។…

ការ​វះកាត់​កែ​សម្រស់ អាច​ជួយ​ឲ្យ​រូបរាង​របស់​អ្នក​កាន់តែ​ប្រសើរ ប៉ុន្តែ​វា​មិនមែន​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ ។ ចូរ​ឈ្វេងយល់ និង​ដឹង​ពី​អ្វី​ដែល​ត្រូវ​ពិចារណា មុន​ពេល​វះកាត់ របៀប​រក​គ្រូពេទ្យ​វះកាត់ និង​សំណួរ​អ្វី​ដែល​ត្រូវ​សួរ ។ ការ​វះកាត់​កែ​សម្រស់ អាច​មើល​ទៅ​ហាក់ដូចជា​វិធី​ងាយស្រួល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ខុស​ប្រក្រតី​របស់​អ្នក​ប៉ុន្មាន​ឆ្នាំ ឬ​បង្កើន​កាយសម្បទា​របស់​អ្នក ។ ប្រសិនបើ​អ្នក​មិន​ពេញ​ចិ​ត្ត​នឹង​រូបរាង​របស់​អ្នក នោះ​ការ​វះកាត់​កែ​សម្រស់ អាច​ជួយ​អ្នក​ឲ្យ​មើលទៅ​ស្រស់​ស្អាត និង​មាន​អារម្មណ៍ល្អ ។

ការ​វះកាត់​កែ​សម្រស់ ទោះជា​យ៉ាងណា គឺ​មាន​ហានិភ័យ និង​ស្ថិត​ក្នុង​កម្រិត​មួយ​នៅ​ឡើយ​។ ប្រសិនបើ​អ្នក​កំពុង​ពិចារណា​ពី​ការ​វះកាត់​កែ​សម្រស់ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង ។ កត្តា​ដែល​ត្រូវ​ពិចារណា ៖ ការ​វះកាត់​កែ​សម្រស់ អាច​ផ្លាស់​ប្តូរ​រូបរាង​របស់​អ្នក ឬ​កែប្រែ​រាង​កាយ​របស់​អ្នក​ដែល​ដំណើរការ​ធម្មតា ប៉ុន្តែ​ឲ្យ​មើលទៅ​តាម​អ្វី​ដែល​អ្នក​ចង់បាន ។ មុន​ពេល​អ្នក​ទទួល​ការ​ការ​វះកាត់​កែ​សម្រស់​សូម​ពិចារណា ៖

1. ការ​រំពឹង​ទុក​របស់​អ្នក ៖ ចូរ​គិត​អំពី​ភាព​ប្រសើរ​ឡើង តែ​មិនមែន​ភាពល្អ​ឥត​ខ្ចោះ​ទេ ។ ប្រសិន​បើ​អ្នក​រំពឹង​ថា ការ​វះកាត់​កែ​សម្រស់​នឹង​នាំ​អ្នក​ទៅ​ជា​តារាភាពយន្ត នោះ​អ្នក​នឹង​ខកចិត្ត​ហើយ​។ កុំ​ចាត់​ទុក​លើ​ការ​វះកាត់​ថា​ អាច​ជួយ​សង្គ្រោះ​ចំណងស្នេហា ទទួល​បានការ​លើកកម្ពស់ ឬ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​ក្នុង​សង្គម​របស់​អ្នក​ឲ្យ​សោះ ។

2. ការ​ចំណាយ ៖ ភាគច្រើន ការ​វះកាត់​កែ​សម្រស់ មិន​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ផែន​ការ​​ធានា​រ៉ាប់រង​សុខភាព​ឡើយ ។ តម្លៃ​នេះ​ក៏​ប្រែប្រួល​ទៅ​តាម​នីតិវិធី ចាប់ពី​រាប់រយ​ទៅ​រាប់​ពាន់ ឬ​ម៉ឺន​ដុល្លារ ។

3. ហានិភ័យ ៖ ភាព​មិន​ពេញចិត្ត គឺ​អាច​កើត​មាន​ទៅ​បាន ។ ផលវិបាក​នៃ​ការ​វះកាត់ ក៏​អាច​កើត​មាន​ដែរ រួម​ទាំង​ការ​ហូរ​ឈាម​ហួសប្រមាណ ឬ​ការ​ឆ្លង​មេរោគ​នៅ​កន្លែង​វះកាត់។

4. ការ​ងើបឡើង​វិញ ៖ បន្ទាប់​ពី​ការ​វះកាត់​កែ​សម្រស់ អ្នក​ប្រហែលជា​ត្រូវការ​ថ្ងៃ​ឈប់​សម្រាក​តិច ឬ​ច្រើន ដើម្បី​អាច​ជា​សះស្បើយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ