ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​បញ្ជូន​ទៅតុលាការ​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្ត​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​បទ​រក្សា​ទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​លំនៅ​ដ្ឋា​ន ក្នុងភូមិ​សាលា​កន្សែង…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្ត​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​បទ​រក្សា​ទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​លំនៅ​ដ្ឋា​ន ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​បាន​ចំនួន​៣​នាក់ ក្នុង​នោះ ១-​ឈ្មោះ ចាន់ វាសនា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង ខេត្តសៀមរាប (​រក្សា​ទុក​និង​ជួញដូរ​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

២-​ឈ្មោះ ឈឹ​ម មក​រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ខេត្តសៀមរាប (​ជា​អ្នកសមគំនិត​ជួញដូរ​) (​មាន​សារធាតុ ញៀន​ក្នុង​ខ្លួន​) ។

និង​៣-​ឈ្មោះ ឈឹ​ម រតនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​ខេត្តសៀមរាប (​ជា​អ្នកសមគំនិត​ជួញដូរ​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ក្នុង​នោះ​កម្លាំង​ជំនាញ​បាន​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក ចំនួន​១៤​កញ្ចប់ ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន និង​សំភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ