ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​សោះ​ក្មេង​ទើបតែ​អាយុ​១៣​ឆ្នាំ​សោះ​ក្លាយទៅជា​ជនល្មើស​ទៅ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​វ័យ​១៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​ក្រោយ​កម្លាំង​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់​ក្នុង​ខ្លួន​របស់​គេ នៅ​ចំណុច​ផ្លូវលំ ក្រុម​ទី​៦ ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​វ័យ​១៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​ក្រោយ​កម្លាំង​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់​ក្នុង​ខ្លួន​របស់​គេ នៅ​ចំណុច​ផ្លូវលំ ក្រុម​ទី​៦ ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ ។

ជនសង្ស័យ​មានឈ្មោះ ខាត់ ស្រេង ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ និង​ទីកន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​អោយ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​គឺ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ជិះ​ម៉ូតូ​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។

ខណៈ​ជិះ​ល្បាត​ដល់​ចំណុច​ខាងលើ​ដែល​ជា​តំបន់​ស្មុគស្មាញ​ផង​នោះ​កម្លាំង​អាវុធហត្ថ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​ដោយ​មើលទៅ​ហាក់​មានការ​សង្ស័យ​ក៏​ហៅ​អោយ​ឈប់​ដើម្បី​សុំ​ធ្វើការ​ឆែកឆេរ ។

លុះ​ពេល​ឆែកឆេរ​ហោ​ប៉ាវ​ជនសង្ស័យ​ក៏​ឃើញ​មាន​កាបូប​តូច​មួយ លុះ​ឆែក​មើល​ក្នុង​ក៏​បូ​ប​នោះ​ក៏​ស្រាប់តែ​ឃើញ​មាន​គ្រឿងញៀន​ជា​ច្រើន​កញ្ចប់​ទើប​កម្លាំង​កងរាជអាវុធហត្ថ​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

ក្នុង​ការ​ឃាត់ខ្លួន​កម្លាំង​អាវុធហត្ថ​បាន​ធ្វើការ​ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​ហៅ​ម៉ា​ទឹកកក​ចំនួន​២៩​កញ្ចប់​តូច រួម​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្វី​ណូ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1AV-1994 ។ ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​នាំ​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ