ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គល់​ស្ពាន​គី​ហ្ស៊ុ​ណា​ត្រើយ​ទន្លេ​បិទ​ក្លាយជា​ទីលាន​ចាក់សំរាម​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​គល់​ស្ពាន​គី​ហ្ស៊ុ​ណា​ត្រើយ​ខាងកើត ស្ថិត​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ បាន​ក្លាយទៅជា​ទីលាន​ចាក់សំរាម ដោយ​មាន​ក្លិនស្អុយ​អសោច​ពេល​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ហើយ​ក៏​ស្ថិត​នៅ​ក្បែរ​ប៉ម​ទន្លេ​បិទ​ផង​ដែរ ។ ហើយ​ក៏​មិនឃើញ​មាន​ស្ថាប័ន​ណាមួយ…

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​គល់​ស្ពាន​គី​ហ្ស៊ុ​ណា​ត្រើយ​ខាងកើត ស្ថិត​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ បាន​ក្លាយទៅជា​ទីលាន​ចាក់សំរាម ដោយ​មាន​ក្លិនស្អុយ​អសោច​ពេល​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ហើយ​ក៏​ស្ថិត​នៅ​ក្បែរ​ប៉ម​ទន្លេ​បិទ​ផង​ដែរ ។ ហើយ​ក៏​មិនឃើញ​មាន​ស្ថាប័ន​ណាមួយ មាន​វិធាន​តាម​ចាប់​អ្នក​ចាក់សំរាម​ទាំងនោះ ដើម្បី​ផាកពិន័យ​នូវឡើយ ជាមួយ​នោះ​អាជ្ញាធរ​បាន​ធ្វើការ​ព្រមាន ប្រសិនណាបើ​ចាប់​បាន​នឹង​ផាកពិន័យ​ឲ្យ​បាន​ធ្ងន់ ដើម្បី​ឲ្យ​អ្នក​ខូច​នោះ​រាងចាល ។

ប្រជាពលរដ្ឋ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៣ តុលា ២០១៨​ថា នូវ​ពេល​ដែល​គាត់​បាន​ជិះ​ម៉ូតូ​ចេញ​មក​ពី​ផ្ទះ​កាត់​តាម​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា​ត្រើយ​ខាងកើត​ទន្លេ​បិទ ជួន​បានឃើញ​ពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ឆ្ងាយ ដោយ​ក្នុង​ថង់​មាន​ច្រក​សំរាម លុះ​ពេល​ដែល​មក​ដល់ទី​នេះ​បាន​យក​ថង់​សំរាម​នោះ​ចោល​តែ​ម្តង ។

ប្រជាពលរដ្ឋ​មិន​បញ្ចេញ​អត្តសញ្ញាណ​ប្រាប់​បន្ត​ថា តាម​គំនិត​របស់​គាត់​មិន​គាំទ្រ​ចំពោះ​ទ​ង្វើ​បែប​នេះ​ទេ ព្រោះ​ការ​ធ្វើ​នេះ​ប៉ះពាល់​ដល់​អនាម័យ ដែល​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​កើតឡើង ។ លុះ​ពេល​ដែល​ឈឺ​បែរជា​បន្ទោស​ទៅ​លើ​អាជ្ញាធរ​ដី​ទៅ​វិញ គាត់​មិន​គាំទ្រ​នោះ​ទេ ធ្វើ​យ៉ាងណា​ឲ្យ​ចេះ​សំអាត​បរិស្ថាន​ទាំងអស់​គ្នា ដែល​នាំ​មក​នូវ​សុខភាព​ល្អ ។ សំរាម​ចេះ​តែ​គរ​ច្រើន​ឡើង​ៗ សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​តែ​មាន​ផែនការ​តាម​ចាប់ អ្នក​ចោល​សំរាម​នោះ​ឲ្យ​ខាន​តែ​បាន ។

លោក​ហ៊ូ សា​អ៊ុ​ន ជំទប់​ទី​១ ឃុំ​ទន្លេ​បិទ​មាន​ប្រសាសន៍​ថា នូវ​ពេល​ដែល​រូប​លោក​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ត្រង់​ម្តុំ​គល់​ស្ពាន​ត្រើយ​ទន្លេ​បិទ​ផ្នែក​ខាងកើត ពិតជា​បានឃើញ​គំនរ​សំរាម​ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​យក​មក​បោះចោល​ទីនោះ​មែន ហើយ​ថែម​ទាំង​មាន​ក្លិនស្អុយ​ថែម​ទៀត​ផង ។ បើ​នូវ​តែ​បន្ត​ចាក់សំរាម​ទៀត​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​បរទេស ដែល​បាន​ធ្វើ​ដំណើរ​មក​មើល​ប៉ម​ទន្លេ​បិទ ពេល​ដែល​មាន​ភ្ញៀវ​មក​លេង​ច្រើន​នោះ​ពលរដ្ឋ​ដែ​លក់ដូរ​នៅ​ក្បែរ​នោះ​ក៏​នឹង​លក់ដាច់​ផង​ដែរ ។ កាលណា​គេ​មិន​បាន​មក​នឹង​ធ្វើ​ឲ្យ​បាត់បង់​នូវ​ចំណូល​ថវិកា​ដោយសារ តែ​ក្លិន​សំរាម​ស្អុយ​ពេក ។

ក្នុង​នាម​អាជ្ញាធរ​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​សំរាម​មក​ចោល​នៅ​គល់​ស្ពាន​បន្ត​ទៀត​ជាមួយ​នោះ រូប​លោក​នឹង​ដាក់​ភ្ញាក់​ងារ​ចំនួន​០៤​នាក់ រង់ចាំ​តាមដាន បើ​ឃើញ​ចោល ឫ​បោះ​សំរាម​នឹង​ត្រូវ​ចាប់​ផាកពិន័យ ឲ្យ​បាន​ធ្ងន់​រាងចាល ។

លោក​ហួរ ពិសិដ្ឋ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា យោង​តាម​អនុ​ក្រិត​លេខ​១០៣ ដោយ​បាន​ផ្ទេរ​ការងារ​ទៅ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ ដែល​ស្ថិត​នៅ​លើ​ក្រុង​-​ស្រុក ជា​អ្នក​ដោះស្រាយ​លើ​កិច្ចការ​ខាងលើ ហើយ​មន្ទីរ​វិញ​គ្រាន់តែ​ជា​អ្នក​ចាំ​ពន្យល់​ឲ្យ​ការងារ បាន​ប្រព្រឹត្ត​ទៅ​មាន​ប្រសិទ្ធភាព ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ