ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​បាល់ទាត់​ហ្វូ​ត​សាល «DOWN TOWN SPORT» ទទួល​បាន​ពានរង្វាន់​លេខ​១​ប្រចាំ​កម្ពុជា នឹង​ត្រៀម​ប្រកួត​ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​ថៃ នា​ពេល​ឆាប់​ៗ​ខាង​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ​៖ ក្លិ​ប​បាល់ទាត់​ហ្វូ​ត​សាល «DOWN TOWN SPORT» បាន​ទទួល​ពាន​រង្វាន់​លេខ​១ ប្រចាំ​កម្ពុជា នឹង​ត្រៀម​ប្រកួត​ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​ថៃ នា​ពេល​ឆាប់​ៗ​ខាង​​មុខ…

រាជ​ធានី​ភ្នំពេញ ​៖ ក្លិ​ប​បាល់ទាត់​ហ្វូ​ត​សាល «DOWN TOWN SPORT» បាន​ទទួល​ពាន​រង្វាន់​លេខ​១ ប្រចាំ​កម្ពុជា នឹង​ត្រៀម​ប្រកួត​ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​ថៃ នា​ពេល​ឆាប់​ៗ​ខាង​​មុខ ដើម្បី​បន្ត​ដណ្តើម​ពានរង្វាន់​ថ្នាក់ អន្តរជាតិ​មួយទៀត​ជូន​ជាតិ​។ នេះ​ជា​ការ​បញ្ជាក់​​របស់​លោក ហេង ឡា​លី​ន ក្នុង​នាម​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ប្រចាំ​ក្លិ​ប​មួយ​នេះ​។

ក្នុង​នាម​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ក្លិប​ដោ​ន​ថោ​ន​ស្ព​ត លោក ហេង ឡា​លី​ន តែងតែ​ចូលរួម​យ៉ាង​​សកម្ម ក្នុង​សកម្មភាព​កីឡា ជា​ពិសេស​បាន​ដឹកនាំ​ក្រុម​ដោ​ន​ថោ​ន​ស្ព័ត រហូត​ទទួល​បាន​​ពានរង្វាន់​ចំណាត់ថ្នាក់​លេខ​១ ដែល​ទទួល​បាន​សិទ្ធិ​តំណាង​ប្រទេស​កម្ពុជា ក្នុង​ការ​ចូល​ប្រកួត​ហ្វូ​ត​សាល​លក្ខណៈ​អន្តរជាតិ​ថែម​ទៀត​។

ជាង​នេះ​ទៅ​ទៀត គាត់​ជា​ថ្នាកដឹកនាំ​គំរូ​ដែល​តែងតែ​ចូលរួម​ចំណែក ក្នុង​កម្មវិធី​មនុស្ស​ធម៌​ក្នុង​សង្គម​ផ្សេង​ៗ ជា​ពិសេស​រាល់​ទុក្ខ​លំបាក​របស់​បងប្អូន​កីឡាករ តែងតែមាន​គាត់​បាន​ផ្តល់​ទាំង​កម្លាំងចិត្ត និង​ថវិកា​។

លោក ហេង ឡា​លី​ន បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៨​នេះ​ថា ពានរង្វាន់​លេខ​១ ដែល​ក្រុម​កីឡាករ​ក្លិប​ដោ​ន​ថោ​ន​ស្ព័ត​ទទួល​បាន​នោះ​ គឺ​ពានរង្វាន់ Clear National Fusal League 2018 ដែល​បាន​ធ្វើការ​ប្រកួត final game កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៨ ​កន្លង​មកនេះ​។ ដោយ​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​ជាតិ​លោក ហេង ឡា​លី​ន គាត់​នឹង​រៀបចំ​ការ​ប្រកួត Futsal សម្រាប់​យុវជន​ទៅ​ថ្ងៃ​ខាង​មុខ ​ហើយ​ក៏​ជា​ផ្នែក​មួយ​ឱ្យ​យុវជន​ចូលរួម​លេង​កីឡា​ដើម្បី​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ