ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើក​ហាំ​មើរ​ពន្លះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទេច​ទាំង​ឡាន មនុស្ស​ក៏​របួស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​២​នាក់​ស្រវឹង​ជោក​បើករថយន្ត​ម៉ាក​ហាំ​មើរ (HUMER) ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​រង​ការ​ខូចខាត ម​និង​ធ្វើ​អោយ​មនុស្ស​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​២​នាក់​ស្រវឹង​ជោក​បើករថយន្ត​ម៉ាក​ហាំ​មើរ (HUMER) ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​រង​ការ​ខូចខាត ម​និង​ធ្វើ​អោយ​មនុស្ស​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ធនាគារ​សហ​ពាណិជ្ជក​.​អ ផ្លូវ​លេខ​១៩៩ កែង​និង​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាកហាំមើរ  (HUMER) ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២Z-១៥៥៥ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ និង​បុរស​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​រង​ការ​ខូចខាត​អស់​ចំនួន​២​កង់ ចំណែក​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ​កល់​ជាប់​ទៅ​មុខ​លែង​រួច ព្រមទាំង​ធ្វើ​អោយ​អ្នកបើកបរ របួសស្រាល ចំណែក​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ និង​ទំនាក់ទំនង​ទៅ​ជំនាញ​មក​ធ្វើការ​វាស់​ស្ទូច​យក​រថយន្ត​និង​អ្នកបើកបរ​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ