ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​មួយ​គ្រឿង​ពេញទំហឹង ស្លា.ប់​២​នាក់​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ រថយន្ត​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ បណ្ដាល​អោយ​មនុស្ស​ស្លាប់​២​នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ…

ខេត្ត​រតនគីរី ៖ រថយន្ត​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ បណ្ដាល​អោយ​មនុស្ស​ស្លាប់​២​នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​យ៉ា​ដាវ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ​ម្នាក់​ឈ្មោះ​ណាត សុភា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ និង​ម្នាក់​ទៀត​ឈ្មោះ​យ៉ា​ន ដា​រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ​។ ជន​រង​គ្រោះ​២​នាក់​រស់នៅ​ភូមិ​អ៊ុ​ន ឃុំ​លំ​ជ័រ ស្រុក​អូ​យ៉ា​ដាវ ។ ចំណែក​រថយន្ត​បង្ក ព​ណ៌ទឹកដោះគោ ក្រោយ​ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

បើ​តាម​សាក្សី​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​កន្លែង​កើតហេតុ​បស​ន​អោយ​ដឹង​ថា អ្នកបើកបរ​រថយន្ត​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ទំនង​ស្រវឹង​ផង​បាន​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​លាន់​ដូច​រន្ទះ ។

មន្ត្រី​សមត្ថកិច្ច​ប៉ូលិស​ជំនាញ​បាន​បន្ត​ទៀត​ថា ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​គ្នា​២​នាក់ គ្មាន​ស្លាក​លេខ បាន​បុក​ជាមួយ​រថយន្ត​ដែល​បើកបរ​ក្នុង​បញ្ចា​សទិស​គ្នា ។

មូលហេតុ​បណ្ដាល​អោយ​កើត​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ គឺ​ខាង​រថយន្ត​បាន​បើកបរ​ចូល​មក​ចំណែក​ផ្លូវ​ខាង​ម៉ូតូ​ខ្លាំង​ពេក ទើប​បណ្ដាល​រថយន្ត​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញ​កំហឹង បណ្តាល​ឱ្យ ជន​រង​គ្រោះ​ទាំង​២​នាក់​រង​របួស​បាក់ជើង​នឹង​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ជំនាញ​ស្រុក​អូ​យ៉ា​ដាវ​យក​មក​រក្សា​ទុក​ដើម្បី​អោយ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ