ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជីវិត​មានគ្រប់​រសជាតិ… ខ្លះចង់រស់ខ្លះក៏ចង់ស្លា.ប់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​ចំណាស់​ម្នាក់​តូចចិត្ត​​ខ្លួន​មានជំងឺ​​ប្រចាំ​កាយ «មហា​​រីក​ពោះវៀន» ដោយបាន​ព្យាបាល​យ៉ាងណា​ក៏​ពុំជា​សះស្បើយ ក៏​​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង.​ក​សម្លាប់​ខ្លួនឯង​​​ស្លាប់​ដូច​​តាម​បំណង ក្រោមសំឡេងស្រែយំយ៉ាងសោកសៅពី​​​ក្រុម​គ្រួសារ​ ។ ការ​ប្រទះ​ឃើញ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​ចំណាស់​ម្នាក់​តូចចិត្ត​​ខ្លួន​មានជំងឺ​​ប្រចាំ​កាយ «មហា​​រីក​ពោះវៀន» ដោយបាន​ព្យាបាល​យ៉ាងណា​ក៏​ពុំជា​សះស្បើយ ក៏​​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង.​ក​សម្លាប់​ខ្លួនឯង​​​ស្លាប់​ដូច​​តាម​បំណង ក្រោមសំឡេងស្រែយំយ៉ាងសោកសៅពី​​​ក្រុម​គ្រួសារ​ ។ ការ​ប្រទះ​ឃើញ ​និងបង្កការភ្ញាក់​ផ្អើល ​កាលពី​វេលា​ម៉ោង០​៩ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ​តុលា ​ស្ថិត​នៅ​ក្នុង​បន្ទប់ទឹក​ជាន់​ទី​១ ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍បន្តថា ​ជនរង​គ្រោះខាងលើ ​ឈ្មោះ ចាន់ សា​រ៉េ​ន អាយុ​៥៨​ឆ្នាំ ជា​អតីត​បុគ្គលិក​បម្រើ​ការងារ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​ប្រពន្ធ​ឈ្មោះ គឹ​ម ភឿ​ង អាយុ​៤៧​ឆ្នាំ មានកូន​៣​នាក់ សព្វថ្ងៃ​ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ​។ ​គាត់កើត​មាន​ជម្ងឺមហារីក​ពោះវៀន​អស់​រយៈពេល​ច្រើន​ខែ​មក​ហើយ និង​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​ព្យាបាល​យ៉ាងណា​ក៏​មិន​បានជា​សះស្បើយ​ដែរ រហូត​ដល់​ថ្នាក់​វះកាត់​សុង​ទុយោ បង្ហូរ​កាក​សំណល់​បន្ទោ​របង់​ចេញ​តាម​ពោះ ថែម​ទៀត​ផង​។

ប្រភព​ដដែល​​បន្ត​ទៀត​ថា បន្ទាប់​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ច្រើន​ខែ​គាត់​បាន​ឲ្យ​ក្រុម​គ្រួសារ​នាំ​ត្រឡប់​មក​ផ្ទះ​វិញ​និង​បន្ត​ព្យាបាល​នៅផ្ទះ​វិញ​។​ដោយឡែក​នៅ​មុន​ពេល​កើតហេតុ គាត់​បាន​សម្រាក​នៅ​លើ​ផ្ទះ​ជាន់​ទី​១ ចំណែក​ក្រុម​គ្រួសារ​រវល់​ធ្វើការ​នៅ​ជាន់​ក្រោម លុះដល់​វេលា​ម៉ោង​ខាងលើ កូនប្រុស​ម្នាក់​ឡើង​ទៅ​ជាន់​លើ ស្រាប់តែ​ប្រទះ​ឃើញ​គាត់​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក​បាត់​ទៅ​ហើយ​។​ខណៈនោះ​បាន​នាំ​គ្នា​កាត់​ខ្សែ​ទម្លាក់​ចុះ ដើម្បី​នាំ​យក​ទៅ​សង្គ្រោះ ប៉ុន្តែ​គាត់​ស្លាប់​បាត់​ទៅ​ហើយ​ទើប រាយការណ៍​ប្រាប់​អាជ្ញាធរ និង​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​និង​កោសល្យវិច័យ​៕​​

អត្ថបទសរសេរ ដោយ