ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ពាល​ជិះ​ម៉ូតូ​ដេញ​កា.ប់​គ្នា​​កណ្ដាល​ក្រុង​បាត់ដំបង

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​បាន​នូវ​មុខសញ្ញា​ក្រុម​ជន​ដៃដល់​ ដែល​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​កណ្ដាល​យប់ក្នុង​ក្រុង​បាត់ដំបង ដែល​បណ្ដាល​ឲ្យ​របួសធ្ងន់​៣​នាក់​នៅឡើយ​ទេ តែ​សមត្ថកិច្ច​បាន​និង​កំពុង​តាម​ចាប់ខ្លួន​ក្រុម​នេះ តាម​រយៈ​ការ​ច​ង្អុ​រ​បង្ហាញ​ពី​សាក្សី​នានា និង​ជន​រង​គ្រោះ​។​ ​លោក​ឈឿ​ង គឹ​ម​សុង…

​ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​បាន​នូវ​មុខសញ្ញា​ក្រុម​ជន​ដៃដល់​ ដែល​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​កណ្ដាល​យប់ក្នុង​ក្រុង​បាត់ដំបង ដែល​បណ្ដាល​ឲ្យ​របួសធ្ងន់​៣​នាក់​នៅឡើយ​ទេ តែ​សមត្ថកិច្ច​បាន​និង​កំពុង​តាម​ចាប់ខ្លួន​ក្រុម​នេះ តាម​រយៈ​ការ​ច​ង្អុ​រ​បង្ហាញ​ពី​សាក្សី​នានា និង​ជន​រង​គ្រោះ​។​

​លោក​ឈឿ​ង គឹ​ម​សុង នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​ឲ្យ​ដឹង​ថា ពេល​នេះ​​ យើង​មិន​ទាន់​កំណត់​មុខសញ្ញា​ក្រុម​ជន​ដៃដល់​បាន​ជាក់លាក់​នៅឡើយ​ទេ តែ​កន្លង​ជំនាញ​កំពុង​តាម​ស៊ើបអង្កេត​ក្រុម​នេះ ដែល​សាក្សី​ និង​ជន​រង​គ្រោះ​បាន​ចង្អុលបង្ហាញ​ ។ លោក​បាន​បញ្ជាក់​ថា ក្រុម​ជន​ដៃដល់​មាន​គ្នា​យ៉ាងតិច​៤​នាក់ ប្រដាប់​ដោយ​កាំបិត​និង​ដំបង​បាន​ជិះ​ម៉ូតូ​ដេញ​កាប់​ភាគី​ម្ខាង​ទៀត​ ដែល​កំពុង​ជិះ​ម៉ូតូ​ដែរ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ចំនួន​៣​នាក់​។​

​នៅ​ក្នុង​របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហេតុ​ការ​ណ៍​ក្រុម​ក្មេង​អន្ធពាល​ដេញ​កាប់​គ្នា​នេះ បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង​១០ និង៤៥​នាទី​យប់​ថ្ងៃ​ទី​២១​តុលា នៅ​ចំណុច​មុខ​ធនាគារជាតិ ស្ថិត​ក្នុងភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​។ ភាគី​រង​គ្រោះ​ដោយសារ​គេ​កាប់​ទាំង​៣​នាក់​នោះ​មាន ១-ឈ្មោះ យ៉ា ​ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​រហាល​សួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ រង​របួស​ក្បាល ២-ឈ្មោះ សាន់ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ រង​របួស​ក្បាល​ដេរ​៧​ថ្នេ និង​៣-ឈ្មោះ​យី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​រហាល​សួង ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ រង​របួស​ក្បាល​ដេរ​៥​ថ្នេ និង​របួស​ស្មា​ឆ្វេង​។​

​បើ​តាម​ចម្លើយ​ក្រុម​ជន​រង​គ្រោះ​បាន​និយាយ​ថា ខ្លូ​ន​មិន​ធ្លាប់​ស្គាល់​ក្រុម​ដែល​ដេញ​កាប់​ពួក​ខ្លួន​នោះ​ទេ ហើយ​ក៏​គ្មាន​រឿង​អ្វី​ជាមួយ​ក្រុម​នោះ​ដែរ តាំងពី​ដើម​មក​និង​មុន​ពេល​កើតហេតុ ស្រាប់តែ​សុខ​ៗ​ក្រុម​នោះ​ជិះ​ម៉ូតូ​មក​តាម​កាប់​ពួក​ខ្លួន​តែ​ម្ដង​។​

​លោក​ឈឿ​ង គឹ​ម​សុង នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ប្រាប់​ថា បើ​តាម​ការ​បំភ្លឺ​ខ្លះ​ពី​សាក្សី ក្រុម​នេះ​អាច​ជា​ក្រុម​ក្មេង​ទំនើង​ដូច​គ្នា​ហើយ​ក៏​អាច​មានការ​ប៉ះទង្គិច​គ្នា​មុន​ពេល​កើតហេតុ​ដែរ ដូច្នេះ​ហើយ​ទើប​ឈាន​ដល់​ការ​ជិះ​ម៉ូតូ​តាម​កាប់​គ្នា​បែប​នេះ​។ ទោះ​យ៉ាងណា​បច្ចុប្បន្ន​នេះ​ ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ ។

អត្ថបទសរសេរ ដោយ