ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ផ្ទេរ​តំណែង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ ជូន​​អាណត្តិទី​​៩​វិញ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ  ៖​ កាលពី​​​ថ្ងៃ​ទី​២២ ​តុលា ​ ស្ថិត​នៅ​ទីស្នាក់ការ​គណៈមេធាវី បាន​រៀបចំ​ពិធី​ផ្ទេរតំណែង​រវាង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨ ជូន​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៩ ក្រោម​អធិប​ភាព​លោក​មេធាវី សួន…

រាជធានីភ្នំពេញ  ៖​ កាលពី​​​ថ្ងៃ​ទី​២២ ​តុលា ​ ស្ថិត​នៅ​ទីស្នាក់ការ​គណៈមេធាវី បាន​រៀបចំ​ពិធី​ផ្ទេរតំណែង​រវាង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨ ជូន​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៩ ក្រោម​អធិប​ភាព​លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១២​នេះ ​។

គួរបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១៦ ​តុលា កន្លង ស្ថិត​ក្នុង​សណ្ឋាគារ​សុខា​រ៉េ​ស៊ី​ដង់ភ្នំ​ពេញ គណៈមេធាវី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​រៀបចំ​មហា​ស​និ្ន​បាត​លើក​ទី​២៣​របស់​ខ្លួន​ ដើម្បី​ជ្រើសតាំង​ប្រធាន​គណៈមេធាវី និង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​ ។

លោក​មេធាវី​មេធាវី​សួន វិសាល ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១ ត្រូវ​បាន​មហាសន្និបាត​បាន​បោះ
​ឆ្នោត​គាំទ្រ​បន្ត​តំណែង​សម្រាប់​អាណត្តិ​ទី​២ (២០១៨-២០២០) និង​បាន​ជ្រើសតាំង​ក្រុមប្រឹក្សា​គណៈមេធាវី​សម្រាប់​អាណត្តិ​ទី​៩ សរុប​ចំនួន ៣៣ រូប​ដូច​មាន​រាយ​នាម​ដូច​ខាងក្រោម​នេះ ៖១-មេធាវី កុយ នាម២-​មេធាវី ទេព បូ​ផល, ៣-មេធាវី ពេជ្រ សូ​រិ​យា, ៤-មេធាវី ជុំ សុ​វ​ណ្ណា​លី, ៥-មេធាវី ប៉ា ងួ​ន​គា, ៦-មេធាវី ចេ​ង ប៉េង​ហាប់, ៧-មេធាវី យុង ផានិត, ៨-មេធាវី ចៅ ប៊ុ​ន​ហួ​ន, ៩-មេធាវី រស់ មុនិន្ទៈ, ១០-មេធាវី តែ ចំណាន,
១១-មេធាវី ខូ​វ ច​ន្ថា, ១២-មេធាវី ហុង គឹ​ម​សួន, ១៣-មេធាវី ឌុ​យ សុខ​សូលី​ដា, ១៤-មេធាវី សួន ប៊ុ​ន
​ធឿ​ន, ១៥-មេធាវី កេង សុ​ម៉ា​រតន៍, ១៦-មេធាវី ពិន វណ្ណៈ, ១៧-មេធាវី ច័ន្ទ វិចិត្រ, ១៨-មេធាវី ព្រហ្ម វិចិត្រ​សុភា, ១៩-មេធាវី ណុ​ប គុណ​ថុ​ល, ២០-មេធាវី យឹ​ម ថា​វី, ២១-មេធាវី ឌឹ​ម ចៅ​សេង, ២២-មេធាវី លី សុខ​ឡាយ, ២៣-មេធាវី ស៊ុ​យ ឈុ​ន​ហាក់, ២៤-មេធាវី គង់ សំ​អុ​ន, ២៥​-មេធាវី ហាក់ សៀ​ក​លី, ២៦-មេ​ធាវី គង់ សុ​ភ័ក្ត្រ, ២៧-មេធាវី គាន តារា, ២៨-មេធាវី ហ៊ា​ង ហុង, ២៩-មេធាវី ឈរ លី​ថៃ, ៣០-មេធាវី ម៉ុម ពិសី, ៣១-មេធាវី ទ្រី សំរស់, ៣២-មេធាវី នួន ផានិត និង៣៣-មេធាវី ឃុ​ត កែវ​សុ​វត្ថា ។

សង្ឃឹមថា ​សមាជិកក្រុមប្រឹក្សា​​មេធាវីទាំង៣៣រូប​ក្នុង​​អាណត្តិ​ទី​៩នេះ នឹង​ធ្វើការបណ្តុះបណ្តាលអប់រំដល់​ សមាជិកសមាជិកា​នៃគណៈមេធាវីទាំងអស់ ដែលកំពុងប្រកប​វិជ្ជាជីវៈឱ្យអនុវត្ត​កិច្ច​ការ​ងាររបស់ខ្លួន​មាន​តម្លា​ក្នុងសង្គមជាតិយើង​ទាំង​មូល ។

អត្ថបទសរសេរ ដោយ