ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះ​លឿន​ទៅ​ពន្លះ​របង​ដី​ឡូ​ត៍ខ្ទេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស RX400H មួយ​គ្រឿង ដោយ​សង្ស័យ​អ្នកបើកបរ​ស្រវឹង បាន​បើករថយន្ត​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​របង​ដី​ឡូត៍​មួយ​កន្លែង​បណ្ដាល​អោយ​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែតុលា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស RX400H មួយ​គ្រឿង ដោយ​សង្ស័យ​អ្នកបើកបរ​ស្រវឹង បាន​បើករថយន្ត​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​របង​ដី​ឡូត៍​មួយ​កន្លែង​បណ្ដាល​អោយ​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ ផ្លូវជាតិ​លេខ​២ កែង​និង ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​ហូរ​ខាងលិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា គេ​បានឃើញ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ិ​ស RX400H ពណ៌​ស្ករ អត់​មាន​ស្លាក​លេខ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ព្រមទាំង​ស្រវឹង​ផង​នោះ លុះ​មក​ដល់​ចំនុច​កើតហេតុ អ្នកបើកបរ បាន​បួង​ចង្កូត​បត់​ស្តាំ​ឡើង​ទៅ​ផ្លូវជាតិ​លេខ​២ ។

ដោយសារ​តែ​រថយន្ត​បើក​លឿន​ហើយ​អ្នកបើកបរ​ស្រវឹង​ផង​នោះ ទើប​បួង​ចង្កូត​មិន​ទាន់ ក៍​​ជ្រុល​ទៅ​បុក​របង​ដី​ឡូត៍​មួយ​កន្លែង បណ្ដាល​រង​ការ​ខូចខាតអស់​មួយ​ប្រលោះ  និង​​ធ្វើ​អោយ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ស្ទើរតែ​ទាំងស្រុង និង​ធ្វើ​អោយ​អ្នកបើកបរ របួស​ដៃ​បន្តិចបន្តួច ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ព្យាបាល​របួស​នៅ​មន្ទី​ពេទ្យ ។

ក្រោយ​ពេល​កើតហេតុ ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​ទំនាក់ទំនង​ហៅ​ខាង​ជំនាញ អោយមក​ស្ទូច​យក​រថយន្ត​បង្ករ​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ក្រុង​តា​ខ្មៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ