ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ…បើនាំគ្នាធ្វើតែចឹងៗ កុំថ្ងូរថា​ក្រ​ទៀតអី

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់ ​មានអ្នកនេសាទ​ត្រី​ត្បាញ​អាយប្រមាណ​១០​នាក់ បាន​ប្រើប្រាស់​ឧបករណ៍​ឆក់​យ៉ាង​អនាធិបតេយ្យ​យ៉ាង​ព្រហើន ធ្វើ​សកម្មភាព​នៅ​តាម​វាលស្រែ​នៅ​ភូមិ​ធ្លក សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិតទាំងថ្ងៃ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់ ​មានអ្នកនេសាទ​ត្រី​ត្បាញ​អាយប្រមាណ​១០​នាក់ បាន​ប្រើប្រាស់​ឧបករណ៍​ឆក់​យ៉ាង​អនាធិបតេយ្យ​យ៉ាង​ព្រហើន ធ្វើ​សកម្មភាព​នៅ​តាម​វាលស្រែ​នៅ​ភូមិ​ធ្លក សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិតទាំងថ្ងៃ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា កន្លង​មកនេះ ដោយ​ពុំ​មាន​ឃើញ​សមត្ថកិច្ច​ណា​មក​រំខាន​ពួក​គេ​ឡើយ ទុក​ឲ្យ​មច្ឆជាតិ​ទាំងឡាយ​ងាប់​ដាច់​ពូជ​ទៅ​ចុះ ។

បើ​តាម​អ្នក​ភូមិ​ធ្លក​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នកនេសាទ​ខុសច្បាប់​ប្រមាណ​១០​នាក់​នេះ​តែង​នាំ​គ្នា​ជា​ក្រុម​ធ្វើ​សកម្ម​ភាព​ឆក់​ត្រី​យ៉ាង​អនាធិបតេយ្យ​ទាំង​កណ្តាល​ថ្ងៃ ។ ពួក​គេ​ធ្វើ​សកម្មភាព​បែប​នេះ ចាប់តាំងពី​មាន​ភ្លៀង​ធ្លាក់ ហើយ​មានទឹក​ច្រើន មាន​ត្រី​ឡើង​ម​កតាមស្រែ​សន្ទូង គឺ​ពួក​គេ​នាំ​គ្នា​ដើរ​ឆក់​ត្រី ធ្វើ​ឲ្យ​ខូច​សន្ទូង​អស់​ជា​ច្រើន ។ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេលយប់​ពួក​គេ​ដើរ​លួច​ឆក់​ត្រី​តាម​ស្រះ តាម​បៀ​តាម​បឹង​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ ។ អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​អ្នក​ឆក់​ត្រី​ទាំងនេះ នៅ​ពេល​ឆក់​ត្រី​បាន​ម្តង​ៗ​ពួក​គេ​នាំ​គ្នា​ដុត​អាំង​ផឹកស៊ី​នៅ​កែង​ស្រែ​តែ​ម្តង​ដូច​អត់ឃ្លាន​ដាច់ដាប​ណាស់ ។

ទោះបីជា​បែប​នេះ​ក្តី មិន​មាន​រដ្ឋអំណាច​ណា​មាន​ប្រតិកម្ម​រារាំង​មុខរបរ​របស់​ពួក​គេ​ឡើយ ប្រសិនបើ​របរ​ដែល​ពួក​គេ​ធ្វើ​នោះ​មិន​ប៉ះពាល់​ដល់​ប្រយោជន៍​រួម ។ ប៉ុន្តែ​បើ​និយាយ​ពី​ផល​ប៉ះពាល់​នៃ​ការ​ឆក់​ត្រី​ដោយ​ចរន្ត​ភ្លើង​(A-C)​នេះ បើ​ត្រី​ធំ​ដែល​រួច​ពី​ងាប់​ក៏​លែង​អាច​បន្ត​ពូជ​បាន​តទៅ​ទៀត​ដែរ ។ ចំណែក​ក្តាម​ខ្យង​និង​ត្រី​តូច​ៗ​គឺ​ត្រូវ​ងាប់​ចោល​ស្អុយ​ទឹក ។

បើ​នៅ​តែ​មាន​ទ​ង្វើ​បែប​នេះ ថ្ងៃក្រោយ ឆ្នាំ​ក្រោយ​ៗ​សូមកុំ​ថ្ងូរ​ថា​ក្រ​ត្រី ។ សួរ​ថា តើ​ការ​នេសាទ​ដោយ​ការ​ប្រើ​ចរន្ត​ភ្លើង​ឆក់​នេះ​បាន​ទទួល​អ្វី​មក​វិញ ? ជាមួយ​នេះ កន្លង​មក​ក៏​មាន​អ្នក​ឆក់​ត្រី​មិន​តិច​នាក់​ទេ​ដែល​ឆក់​ខ្លួនឯង​ស្លាប់ ៕

អត្ថបទសរសេរ ដោយ