ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន និង​ចិន​លេង​គ្នា​ឡើង​ឈាម​ពេញ​.​ក​នៅ​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន ដែល​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​តូប​លេខ​៧៧៧…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន ដែល​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​តូប​លេខ​៧៧៧ ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ HE YONG ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្លឹ​ប​ម៉ី​ម៉ី ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ករណី​ហិង្សា​ដោយ​ចេតនា​មួយ​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ចិន​បាន​ធ្វើ​សកម្មភាព​យក​ដប​ស្រា​បៀរ​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ដូច​គ្នា បណ្តាល​ឲ្យ​រង​របួស រយះ​ក​ញ្ចឹ​ង​.​ក​ដេរ​១៥​ថ្នេរ រង​របួស​ប្រអប់ដៃ​ខាងស្តាំ ជើង​ខាងស្តាំ និង​ក្បាល (​រង​របួស​មធ្យម ) ។

ចំណែក​ជនសង្ស័យ​ឈ្មោះ SONG SHUAI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្លឹ​ប​ម៉ី​ម៉ី ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ករណី​នេះ​កើតឡើង​ដោយសារ​ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ផឹកស៊ី​ជាមួយ​គ្នា​នៅ​តូប ៧៧៧ ហើយ​ក៏​មានការ​ទាស់​ពាក្យ​សម្តី​គ្នា ពេល​នោះ​ជនសង្ស័យ​បាន​យក​ដប​ស្រា​បៀរ វាយ​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង ។
ចំពោះ​ជនសង្ស័យ​ខាងលើ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ