ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែកឆក់​យក​ជីវិត​បុរស​ម្នាក់​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ពេល​ដោត​ខ្សែភ្លើង​បញ្ចូល​អា​គុយ​មិន​ប្រយ័ត្ន​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ដ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ​ផ្ទាល់​តែ​ម្ដង ស្ថិត​ក្នុងភូមិ​ទួល​អណ្ដែត ឃុំ​ស្វាយស ស្រុក​ក្រគរ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២២ ​ខែតុលា​…

ខេត្តពោធិ៍សាត់​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ពេល​ដោត​ខ្សែភ្លើង​បញ្ចូល​អា​គុយ​មិន​ប្រយ័ត្ន​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ដ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ​ផ្ទាល់​តែ​ម្ដង ស្ថិត​ក្នុងភូមិ​ទួល​អណ្ដែត ឃុំ​ស្វាយស ស្រុក​ក្រគរ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២២ ​ខែតុលា​ ឆ្នាំ​២០១៨ ។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ញាស់ រុំ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ នៅ​លីវ រស់នៅ​ក្នុង​បន្ទុក​ក្រុម​គ្រួសារ​ក្នុង​ចំណោម​បងប្អូន​៤​នាក់ ដែល​មាន​ឪពុក​ឈ្មោះ ញាស់ រ៉េ​ត អាយុ​៥៦​ឆ្នាំ និង​ម្ដាយ​ឈ្មោះ សឿង សុខ​ឡេ​ង អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​កើតហេតុ ជន​រង​គ្រោះ​បាន​យក​អា​គុយ​ទៅ​សាក​ភ្លើង ពេល​ដោត​ឌុ​យ​ចូល​ទៅ​ក្នុង​ព្រី​ភ្លើង​ទំនងជា​ដៃ​សើម ឬ​មិនដឹង​ជា​ខុស​បច្ចេកទេស​យ៉ាងម៉េច​នោះ​ទេ ស្រាប់តែ​ឆ្លង​ចរន្ដ​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។


​នៅ​ថ្ងៃ​ដដែល​នោះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ