ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ល្អ​និយាយ​ចេញ​ទៅ​មិន​ទាស់​ត្រចៀក​អ្នក​ស្តាប់

5 ឆ្នាំ មុន

បុគ្គល​ដែល​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​បរិបូណ៌ ពោល​គឺ​ការ​យកចិត្តទុកដាក់​បម្រើ​ដល់​មាតាបិតា ផ្តល់​ទាន​ដល់​អ្នក​ក្រីក្រ ជន​ទុរគត អ្នកតូច​ទាប និង​រៀបចំ​ឫកពា ចរិយា រួម​ទាំង​សម្តីសំដៅ​សមរម្យ ទាំង​ទឹកចិត្ត​ល្អ ប៉ុណ្ណេះ​ជាដើម​ឈ្មោះ​ថា​ជា​មនុស្ស​ដែល​គួរ​សរសើរ…

បុគ្គល​ដែល​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​បរិបូណ៌ ពោល​គឺ​ការ​យកចិត្តទុកដាក់​បម្រើ​ដល់​មាតាបិតា ផ្តល់​ទាន​ដល់​អ្នក​ក្រីក្រ ជន​ទុរគត អ្នកតូច​ទាប និង​រៀបចំ​ឫកពា ចរិយា រួម​ទាំង​សម្តីសំដៅ​សមរម្យ ទាំង​ទឹកចិត្ត​ល្អ ប៉ុណ្ណេះ​ជាដើម​ឈ្មោះ​ថា​ជា​មនុស្ស​ដែល​គួរ​សរសើរ គួរ​គោរព គួរ​ឱ្យ​ខ្លាចក្រែង ។
ខាងក្រោម​នេះ​ជា​លក្ខណៈ​នៃ​មនុស្ស​ល្អ​គឺៈ

១-​សាធុជន​ដែល​គួរ​ឲ្យ​កោតសរសើរ គឺជា​អ្នក​ដែល​បាន​ធ្វើ​នូវ​ប្រយោជន៍​ដល់​ខ្លួនឯង​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ផង ស័ក្ដិ​សមជា​មនុស្ស​ដែល​មានចិត្ត​ប្រសើរ​ខ្ពង់ខ្ពស់​។

២-​អ្នក​ដែល​ឆ្លាត​ក្នុង​ការ​និយាយ​ស្តី ជា​មនុស្ស​ដែល​និយាយ​ចេញ​ទៅ​មិន​ឲ្យ​ទាស់​ត្រចៀក​នៃ​អ្នក​ស្ដាប់ គឺ​និយាយ​ឲ្យ​គេ​សប្បាយចិត្ត មាន​សេចក្ដីសុខ​នៅ​ពេល​ដែល​គេ​បាន​ស្ដាប់​ពាក្យ​សម្តី​នេះ មិន​និយាយ​លើកតម្កើង​ខ្លួនឯង ហើយ​បន្តុះបង្អាប់​អ្នក​ដទៃ​ឱ្យ​គេ​អាប់យស ។

៣-​អ្នក​ដែល​ចេះ​អត់ធន់​ចំពោះ​ពាក្យ​សម្ដី​អ្នក​ដទៃ គឺជា​មនុស្ស​អប់រំ​ចិត្តបាន​ល្អ​ហើយ ទោះជា​គេ​និយាយ​ពាក្យ​អសុរោះ ពាក្យ​ទ្រគោះបោះបោក​ក៏​មិន​ក្តៅក្រហាយ មិន​ក្រោធ តប​នៅ​តែ​ជា​ចិត្ត​ត្រជាក់ ចិត្តនឹង​ជា​ធម្មតា​។ បុគ្គល​ណា​មាន​ចំណុច​ទាំងនេះ​ក្នុង​សន្តាន បុគ្គល​នោះ​ឈ្មោះ​ថា​ជា​អ្នក​ឆ្លាត ជា​មនុស្ស​គួរ​សរសើរ និង​បាន​ជាទី​រាប់អាន​នៃ​អ្នកផង​ទាំងពួង ។