ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស្នើ​ឲ្យ​មាន​កិច្ចសហការ​លើ​បញ្ហា​សិទ្ធ​មនុស្ស​រវាង​អង្គការសហប្រជាជាតិ​ជាមួយនឹង​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​វាយតម្លៃ​ពី​ការ​រីក​ចម្រើន​លើ​វិស័យ​សិទ្ធ​មនុស្ស​នៅ​កម្ពុជា ហើយ​គ្រោង​នឹង​បញ្ចូល​ក្នុង​របាយ​ការ​សិទ្ធិ​មនុស្ស​ស្តី​ពី​កម្ពុជា និង​បន្ត​សហការ និង​គាំទ្រ​ដល់​កម្ពុជា ។ នេះ​បើ​តាម​លោកស្រី មី​សែ​ល បា​សែ​ឡែ​ត…

រាជធានី​ភ្នំពេញ ៖ ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​វាយតម្លៃ​ពី​ការ​រីក​ចម្រើន​លើ​វិស័យ​សិទ្ធ​មនុស្ស​នៅ​កម្ពុជា ហើយ​គ្រោង​នឹង​បញ្ចូល​ក្នុង​របាយ​ការ​សិទ្ធិ​មនុស្ស​ស្តី​ពី​កម្ពុជា និង​បន្ត​សហការ និង​គាំទ្រ​ដល់​កម្ពុជា ។

នេះ​បើ​តាម​លោកស្រី មី​សែ​ល បា​សែ​ឡែ​ត (Michelle Bachelet ) ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធ​មនុស្ស ។ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ តុលា លោកស្រី មី​សែ​ល បា​សែ​ឡែ​ត (Michelle Bachelet ) ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធ​មនុស្ស​បាន​មាន​ប្រសាសន៍​ថា ការិយាល័យ​របស់​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា គឺជា​ការិយាល័យ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ ។

លោកស្រី ក៏​សូម​អរគុណ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​បន្ត​អាណត្តិ​របស់​ការិយាល័យ​របស់​ខ្លួន រយៈពេល​២​ឆ្នាំ ក្នុង​ប្រទេស​កម្ពុជា ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៣ តុលា​នេះ បាន​ឲ្យ​ដឹង​ក្នុង​កិច្ច​សន្ទនា​គ្នា​នោះ​ដែរ លោកស្រី​បាន​ធ្វើការ​កត់សម្គាល់​ពី​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​លើ​វិស័យ​សិទ្ធ​មនុស្ស ពិសេស​សិទ្ធ​របស់​ស្ត្រី​កុមារ​កម្មករ​កម្មការិនី អប់រំ និង​ការ​មិន​រើសអើង ។

លោកស្រី​ក៏​បាន​ទទួលស្គាល់​ដែរ​ថា បើ​ទោះបីជា​ប្រទេស​ទាំងអស់​មានការ​រីក​ចម្រើន​យ៉ាងណា​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ទៅ​នឹង​ចំណុច​ផ្សេង​ៗ​ផង​ដែរ តាម​រយៈ​ចំណុច​ល្អ​របស់​កម្ពុជា លោកស្រី​បាន​ឲ្យ​ដឹង​ថា លោកស្រី​នឹង​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​របស់​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ស្តី​ពី​កម្ពុជា ។ លោក​ក៏​បាន​សង្កត់ធ្ងន់​ថា អ្វី​ដែល​ឧត្តមស្នងការ​សិទ្ធ​មនុស្ស​របស់​លោកស្រី​អាច​ជួយ​បាន​លោកស្រី​នឹង​បន្ត​សហការ និង​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ។
ក្នុង​ជំនួប​នោះ​ដែរ​សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​២២ តុលា​សម្តេច​បាន​ធ្វើ​ទស្សនកិច្ច នៅ​ទី​ស្នាក់​កណ្តាល​ពីរ​របស់​អង្គការសហប្រជាជាតិ ក្នុង​នោះ​ទី​១-​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ឧត្តមស្នងការ​អង្គ ការ​ពាណិជ្ជកម្ម​ពិភពលោក និង​ទី​២-​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ ។ បើ​ទោះបីជា​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ពិតជា​មាន​លក្ខណៈ​ពិសេស​នោះ​សម្តេច​តេ​ជោ សូម​អញ្ជើញលោក​ជំទាវ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា តាម​ពេលវេលា​សម​ស្រប ។

សម្តេច​បន្ត​ថា បើ​ទោះបី​យើង​មាន​គោល​ជំហរ​ខុស​គ្នា ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ជាមួយ​អង្គការសហប្រជាជាតិ​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត ពិសេស​ការ​បន្ត​នូវ​អាណត្តិ​២​ឆ្នាំទៅ​មុខ​ទៀត​របស់​ការិយាល័យ​សិទ្ធ​មនុស្ស​ប្រចាំ​កម្ពុជា ។ ក្នុង​ជំនួប​ទ្វេភាគី​នោះ​ដែរ សម្តេច​បាន​ស្នើ​ឲ្យ​មាន​កិច្ចសហការ​លើ​បញ្ហា​សិទ្ធ​មនុស្ស​រវាង​អង្គការសហប្រជាជាតិ ជាមួយនឹង​កម្ពុជា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​យល់​គ្នា​ឲ្យ​បាន​ច្បាស់ មុន​នឹង​វាយតម្លៃ​ដែល​មិន​បាន​ធ្វើការ​សហការ​គ្នា និង​មិន​បាន​និយាយ​ជាមួយ​គ្នា​ជា​មុន​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ