ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ប៉ូលិស​ដូច​បានឃើញ​ខ្មោច​ ខំ​បោះពួយ​យ៉ាង​លឿន​តែ​មាន​រួចខ្លួន​អី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​ដោយ​សង្ស័យ​ថា ជា​មុខសញ្ញា​ឆក់ ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​២៥​នាទី រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​)…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​ដោយ​សង្ស័យ​ថា ជា​មុខសញ្ញា​ឆក់ ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​២៥​នាទី រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​) ផ្លូវ​៤៣០ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ សៀ​ក សំណាង ហៅ​ង៉ោ​ល អាយុ​២៧​ឆ្នាំ មុខ​របរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​កណ្ដាល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដកហូតម៉ូតូ​​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CS-5088 ។

តាម​សម្តី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​បានអោយ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បុរស​ខាងលើ​នេះ​បាន​គឺ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង និង​ការពារ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ខណៈនោះ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​មួយ​គ្រឿង បោះពួយ​យ៉ាង​លឿន តាម​ផ្លូវ​៤៣០​ក្រោយ​មន្ទីរពេទ្យ​រុ​ស្សី​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​ម៉ូតូ​ដេញ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​បុរស​២​នាក់​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ បាន​ជិះ​ទៅ​បុក​នឹង​ចិញ្ចើម​ផ្លូវ​បណ្តាល​អោយ​​ដួល​ម៉ូតូ​បុរស​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ​បាន​រត់​គេ​ខ្លួន​បាត់​នៅ​សល់​តែ​បុរស​ម្នាក់​ដែល​ជា​អ្នក​ឌុ​ប និង​ម៉ូតូ​មួយ​គ្រឿង​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បុរស​ម្នាក់​នោះ​បាន​សារភាព​ថា រូបគេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ទេ​គឺ​ពួក​គេ​គ្រាន់តែ​ជិះ​ម៉ូតូ​តាម​ពីក្រោយ នៅ​ម្តុំ​អូ​តែ​លស ខណ្ឌដូនពេញ ពេល​នោះ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដូច​ជា​កម្លាំង​សមត្ថកិច្ច​ធ្វើ​អោយ​ពួក​គេ​ភ័យ​ក៏​ជិះ​ម៉ូតូ​រត់គេច​រហូត​ជ្រុល​ទៅ​បុក​ចិញ្ចើម​ផ្លូវ​ទើប​សមត្ថកិច្ច​ដែល​ល្បាត​ឆ្លងកាត់​ទីនោះ​បានឃើញ​ក៏​ឃាត់ខ្លួន​តែ​ម្តង​ទៅ ។

បុរស​រូប​នោះ​ក៏​បាន​បន្ថែម​ទៀត​ថា រូបគេ​ធ្លាប់​ជាប់ពន្ធ​ធានា​គារ​ម្តង​ពី​រឿង​ករណី​ឆក់ ព្រមទាំង​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ថែម​ទៀត​ផង ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួរ​រួច​ហើយ​បុរស​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ប​ញ្ជួ​ន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ