ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនវិស័យ​៖ សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​2019 នឹង​ធ្លាក់​ចុះ

5 ឆ្នាំ មុន

ទីក្រុង​ញូ​ដេ​លី ៖ យោង​តាម​ការ​ស្ទង់​មតិ​ក្រុម​សេដ្ឋវិទូ បាន​ឲ្យ​ដឹង​ថា ទស្សនវិស័យ​ការ​លូតលាស់​ជុំវិញ​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៩ បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន រួម​ទាំង​ការ​រឹត​បន្តឹង​ស្ថាន​ការណ៍​ហិរញ្ញវត្ថុ ។…

ទីក្រុង​ញូ​ដេ​លី ៖ យោង​តាម​ការ​ស្ទង់​មតិ​ក្រុម​សេដ្ឋវិទូ បាន​ឲ្យ​ដឹង​ថា ទស្សនវិស័យ​ការ​លូតលាស់​ជុំវិញ​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៩ បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន រួម​ទាំង​ការ​រឹត​បន្តឹង​ស្ថាន​ការណ៍​ហិរញ្ញវត្ថុ ។

នៅ​ដើមឆ្នាំ​២០១៨ សេដ្ឋវិទូ​ដែល​ចូលរួម​ការ​ស្ទង់​មតិ​គិត​ថា ការ​លូតលាស់​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក​នៅ​ឆ្នាំ​ក្រោយ​នឹង​មាន​ភាពរឹងមាំ ប៉ុន្តែ​ការ​ស្ទង់​មតិ​សេដ្ឋវិទូ​ចំនួន​៥០០​នាក់​ដែល​កើត​មាន​ឡើង​កាលពី​ខែ​នេះ បែរជា​ខុស​គ្នា​ទៅ​វិញ ។

ប្រធាន​សេដ្ឋវិទូ Janet Henry ប្រចាំ HSBC បាន​កត់​សម្គាល់ថា ៖« កត្តា​ដែល​កំពុង​តែ​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន គឺ​សេដ្ឋកិច្ច​អា​មេ​រិ​ក​បន្ត​លូតលាស់​យ៉ាង​លឿន ខណៈ​ដែល​ប្រទេស​ដទៃ​ជុំវិញ​ពិភពលោក​ជួប​ប្រទះ​ការ​អន់​ថយ ឬ​ការ​ធ្លាក់​ចុះ ។ សម្ពាធ​ដែល​បង្ក​ឡើង​ដោយ​ភាព​ខុស​គ្នា​នេះ​កំពុង​តែ​ប៉ះពាល់​ដល់ទី​ផ្សារ​ថ្មី​ៗ​ជា​ច្រើន »​។

អ្នកស្រី​បាន​បន្ត​ថា ៖« ធន​គារ​ជាតិ​អា​មេ​រិ​ក​ដែល​កំពុង​តែ​បង្កើន​អត្រា​ការ​ប្រាក់​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​សេដ្ឋកិច្ច​អា​មេ​រិ​ក គឺ​កំពុង​តែ​ប៉ះពាល់​ដល់​ជម្រើស​គោល​នយោ​បាយ​របស់​ប្រទេស​ដែល​ស្ថានការណ៍​ហិរញ្ញវត្ថុ​កំពុង​តែ​តូច​ចង្អៀត និង​មាន​​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​កាន់តែ​ធ្ងន់ធ្ងរ​។

សេដ្ឋវិទូ​ភាគច្រើន​ក្នុង​ចំណោម​១៥០​នាក់​គិត​ថា កត្តា​ដែល​បង្ក​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​រួម​មានការ​ធ្ងន់ធ្ងរ​ឡើង​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន និង​ការ​រឹត​បន្តឹង​ស្ថាន​ការ​ហិរញ្ញវត្ថុ ។

លោក Nei Shearing ប្រធាន​សេដ្ឋវិទូ​នៅ Capital Economics បាន​ឲ្យ​ដឹង​ដែរ​ថា មិន​មាន​អ្នក​ឈ្នះ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក​ទេ ទោះជា​ការ​ខាតបង់​នៅ​មាន​កម្រិត និង​អាច​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​បើក​ទូលាយ​ជាង​មុន​ពិតមែន​ក្តី តែ​ប្រទេស​ទាំងអស់​នឹង​ស្ថិត​ក្នុង​ស្ថានការណ៍​អាក្រក់​ជាង​មុន ។

ការ​ព្យាករ​លើ​ការ​លូតលាស់​ជុំវិញ​ពិភពលោក​នៅ​ឆ្នាំ​នេះ មិន​មានការ​ផ្លាស់​ប្តូរ​ទេ គឺ​ស្មើ ៣,៨% ប៉ុន្ដែ​សម្រាប់​ឆ្នាំ​២០១៩​វិញ បាន​ធ្លាក់​ចុះ​មក​ស្មើ​តែ​៣,៦%​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ