ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពោរ​ពេញ​ដោយ​ការ​ភ័យខ្លាច… បោះ​ឆ្នោត​សភា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថានជា​ច្រើន​ពាន់​នាក់ នា​ថ្ងៃ​ទី​២១ ​តុលា​បន្តម​កបោះ​ឆ្នោត​សភា នា​ថ្ងៃ​ទី​២​ទៀត​ ទោះ​មានការ​ភ័យ​ខ្លាច ក្រោយ​ការ​អាក់ខាន​ពុំ​បាន​​បោះ​ឆ្នោ​ត​ក្នុង​កា​រិ​ល័យ​ជា​ច្រើន​កាលពី​ថ្ងៃ​ទី​២០ ​តុលា មក​ពី​អំពើ​ហិង្សា​…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថានជា​ច្រើន​ពាន់​នាក់ នា​ថ្ងៃ​ទី​២១ ​តុលា​បន្តម​កបោះ​ឆ្នោត​សភា នា​ថ្ងៃ​ទី​២​ទៀត​ ទោះ​មានការ​ភ័យ​ខ្លាច ក្រោយ​ការ​អាក់ខាន​ពុំ​បាន​​បោះ​ឆ្នោ​ត​ក្នុង​កា​រិ​ល័យ​ជា​ច្រើន​កាលពី​ថ្ងៃ​ទី​២០ ​តុលា មក​ពី​អំពើ​ហិង្សា​ និង​កិច្ច​មិន​ដំណើរការ​។

បណ្ដា​អ្នកបោះឆ្នោត​ទោះ​មានការ​ភ័យ​ខ្លាច​ដល់​អាយុជីវិត ប្រឈម​មុខ​នឹង​ពួក​តា​លី​បង់​និង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម នៅ​តែ​បង្ខំចិត្ត​មក​កាន់​ការិយាល័យ​បោះ​ឆ្នោត​ប្រមាណ​ជា​២៥៣​កន្លែង​​ដែល​បើក​រហូត​ដល់​ម៉ោង​១៦​ម៉ោង​ក្នុងស្រុក​។​ ការិយាល័យ​បោះ​ឆ្នោត​ប្រមាណ​ជា​១៥០​កន្លែង​ទៀត​ ពុំអាច​បើក​បាន ​ព្រោះ​ហេតុផល​សន្តិសុខ ។

យោង​តាម​គណៈកម្មាធិការ​បោះ​ឆ្នោត​ឯករាជ្យ​ដែល​រៀបចំ​ការ​បោះ​ឆ្នោត​ថា អ្នក​ដែល​អាច​ទៅ​បោះ​ឆ្នោត​បាន​កាលពី​ចុង​ស​ប្ដា​ហ៍​ប្រមាណ​៤​លាន​នាក់ ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​ជិត​៩​លាន​នាក់ ។

ពុំ​មាន​ឧប្បត្តិហេតុ​ហិង្សា​ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត​ណាមួយ កើត​មាន​នា​ថ្ងៃ​ទី​២១ ​តុលា ជា​ថ្ងៃ​ទី​២ ​នៃ​ការ​បោះ​ឆ្នោត​ឡើយ​។​ សម្រាប់​ថ្ងៃ​ទី​២០​ តុលា​ ថ្ងៃ​ដំបូង​នៃ​ការ​បោះ​ឆ្នោត អាជ្ញា​ធរ​រៀបរាប់​ពី​មនុស្ស​ស្លាប់​១៧​នាក់​ និង​របួស​៥៤​នាក់ ដោយសារ​ការ​វាយប្រហារ​ដាច់​​ដោយឡែក​ពី​គ្នា​១៩៣​លើក​។​ ប៉ុន្តែ​តួលេខ​នេះ​តាម​ពិត​មាន​ខ្ពស់ អ្នក​ស្លាប់​អាច​មាន​ដល់​៦៥​នាក់ ភាគច្រើន​ជា​ជន​ស៊ី​វិល​ ហើយ​មនុស្ស​២២៥​នាក់​រង​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ