ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្នកគាំទ្រ​ទេ បើ​ឃើញ​ចាប់​តែ​ត្រី​ចង្វា​…​ឯ​ត្រី​រ៉ស់​នៅ​ហែល​ឆ្វេ​ច​ឆ្វាច

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ ​ស្ត្រី​មេ​ឆ្នោត​​ដែល​ជា​មេ​តូចតាច​ម្នាក់ ត្រូវ​កម្លាំង​​នគរបាល​ក្រុង​ច្បារមន ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​និង​ដកហូត​បាន​ភស្ដុ​តាង​មួយ​ចំនួន​ផង​ដែរ​ ។ ការ​ឃាត់​មេ​ឆ្នោត​នេះ​ ក៏បាន​ធ្វើ​ឱ្យ​មហាជន​នាំ​គ្នា​រិះគន់​ទៅ​លើ​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ ​ដោយ​អ្នកខ្លះ​លើក​ឡើង​ថា ​ចាប់​បាន​តែ​គ្នា​តូចតាច…

ខេត្ត​កំពង់ស្ពឺ ៖ ​ស្ត្រី​មេ​ឆ្នោត​​ដែល​ជា​មេ​តូចតាច​ម្នាក់ ត្រូវ​កម្លាំង​​នគរបាល​ក្រុង​ច្បារមន ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​និង​ដកហូត​បាន​ភស្ដុ​តាង​មួយ​ចំនួន​ផង​ដែរ​ ។ ការ​ឃាត់​មេ​ឆ្នោត​នេះ​ ក៏បាន​ធ្វើ​ឱ្យ​មហាជន​នាំ​គ្នា​រិះគន់​ទៅ​លើ​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ ​ដោយ​អ្នកខ្លះ​លើក​ឡើង​ថា ​ចាប់​បាន​តែ​គ្នា​តូចតាច ឯ​មេ​ធំ​ប្រចាំ​ក្រុង​ច្បារមន​ ជាស​មត្ថ​កិច្ច​ដែរ​នោះ​ មិន​ដែល​ឃើញ​បង្ក្រាប​ម្តងណា​ឡើយ​ ។

បើ​ទោះជា​មានការ​រិះគន់​បេ​ប​នេះ​ក្តី​ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​នេះ​គឺជា​ការ​អនុវត្ដ​ន៍គោល​នយោបាយ ចល​នា​​ភូមិ-ឃុំ​មាន​សុវត្ថិភាព លក្ខណៈសម្បត្តិ៩​យ៉ាង​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ដាក់ចុះ​មក ​។ ការ​ចាប់​មេ​ឆ្នោត​នេះ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០២ ​និង​៤០​នាទី​ ថ្ងៃ​​ទី​២២​ តុលា ​ស្ថិតនៅ​ចំណុច​ជាប់​ផ្ទះល្វែង​មួយ​កន្លែង ​ក្នុង​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

មេ​ឆ្នោត​កំ​បុ​ិ​ក​កំប៉ុករូប​​ឈ្មោះ​ញ៉ី​ល ស្រី​ម ភេទ​ស្រី អាយុ៤១​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ដក់ពរ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ ។ ប្រភព​មន្ត្រី​នគរបាល​បាន​ប្រាប់ដែរ​ថា ​ការ​ឃាត់​ស្ត្រី​មេ​ឆ្នោត​នេះ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អ៊ួ​ច ហៀ​ង អធិការ​នគរបាល​ក្រុង​ក្រុង​ច្បារមន សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​​អ្នក​កត់​កន្ទុយលេខ​( កូនកញ្ច្រែង​​កត់​ឆ្នោត​ខុសច្បាប់ ) នៅ​ចំណុច​ខាងលើ​ ។ ប្រភព​បន្ត​ថា ​មេ​ឆ្នោត​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា បាន​ធ្វើ​សកម្មភាព​ជាក់ស្ដែង​កត់​កន្ទុយលេខ ដែល​ច្បាប់​ហាមឃាត់​ប្រឆាំង​គោលការណ៍​ភូមិ​-ឃុំ​សុវត្ថិភាព​ទៀត​ផង​។

​ក្នុង​ប្រតិបត្តិការ​ដ៏​ស្រួច​ស្រាវ​កម្លាំង​​ដកហូត​ភស្តុ​តាង​បាន​រួម​មាន​ក្រដាសរ៉ាមកត់​ឆ្នោត​សរសេរ​ដោយ​ដៃ ចំនួន​២​សន្លឹក មាន​លេខ​ឆ្នោត ( ២​ខ្ទង់ និង​៣​ខ្ទង់ ) លុយ​ខ្មែរ​ចំនួន​២៤៣០០​រៀល និង​សម្ភារបំរើ​ឲ្យ​ការ​កត់​ឆ្នោត​មួយ​ចំនួន​។ បច្ចុប្បន្ន​ មុខសញ្ញា​កត់​លេខ​ឆ្នោត​ខុសច្បាប់ ជំនាញក្រុង​ច្បារមន​បាន​បញ្ជូន​ទៅ​កា​រិ​យា​​ល័​យជំនាញ​ខេត្ត ចាត់ការ​តាម​នីតិវិធី​ ។

បើ​ទោះជា​បែប​នេះ​ក្តី​ ការ​បង្ក្រាប​មេឆ្នោត​នេះ​ ក៏​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ដោយ​ម្នាក់​ៗ​លើក​ឡើង​ថា ស​មត្ថ​កិច្ច​ហាក់បី​ដួច​ជា​លម្អៀង​ពេក​ហើយ​ចាប់​បាន​តែ​គ្នា​អ្នក​តូចតាច​អត់​ខ្សែ​អត់​ខ្នង​ចំណែក​មេ​ឆ្នោត​ធំ​ៗ​ប្រចាំ​ក្រុង​ច្បារមន​ ដែល​សុ​ទ្ធ​តែ​មន្ត្រី​ប៉េ​អឹម​​វិញ​ មិន​ដែល​ឃើញ​អស់លោក​បង្ក្រាប​នោះ​ទេ​។​

នៅ​ក្រុង​ច្បារមន​ទាំងមូល​ អ្នក​ណា​ក៏​ដឹង​ដែរ​ថា «​ធី​ប៉េ​អឹ​ម​ជា​មេ​ធំ​ប្រចាំ​ក្រុង​ច្បារមន​ដែរ ហេតុ​អ្វី​មិន​បង្ក្រាប​ផង​ ឬ​មួយ​ខ្លាច​អំណាច​គាត់​ជា​ប៉េ​អឹ​ម? » ​ការ​ដែល​សមត្ថកិច្ច​បង្ក្រាប​នេះ ​មហាជន​ដាក់​ការ​សង្ស័យ​ថា​ទំនងជា​ស្ត្រី​មេ​ឆ្នោត​ម្នាក់​នេះ ​មិនមែន​កត់​អោយ​ធី​ប៉េ​អឹ​ម​ទេ​ដឹង ​ទើប​មិន​មាន​វាសនា​ល្អ​ដូច​អ្នក​ផ្សេង?

អត្ថបទសរសេរ ដោយ