ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ WILLA គំរាមកំហែង​តំបន់ឆ្នេរ​សមុទ្រ

5 ឆ្នាំ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ មជ្ឈមណ្ឌល​តាមដាន​ខ្យល់ព្យុះ​អា​មេ​រិ​ក ​NHC បាន​​រាយការណ៍​ឱ្យ​ដឹង​ថា  ព្យុះ​ស​ង្ឈ​រា​ឈ្មោះ​ WILLA​ ដែល​ក្លាយជា​ព្យុះ​ស​ង្ឈ​រា​ប្រភេទ​ទី​៤ នា​យប់​ថ្ងៃ​ទី​២១​តុលា​ បាន​បោកបក់​មក​ជិត​ដល់​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក…

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ មជ្ឈមណ្ឌល​តាមដាន​ខ្យល់ព្យុះ​អា​មេ​រិ​ក ​NHC បាន​​រាយការណ៍​ឱ្យ​ដឹង​ថា  ព្យុះ​ស​ង្ឈ​រា​ឈ្មោះ​ WILLA​ ដែល​ក្លាយជា​ព្យុះ​ស​ង្ឈ​រា​ប្រភេទ​ទី​៤ នា​យប់​ថ្ងៃ​ទី​២១​តុលា​ បាន​បោកបក់​មក​ជិត​ដល់​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ​របស់​ម៉ិក​ស៊ិ​ក ។

តាមរយៈ​​ការ​ព្យាករណ៍​ចុង​ក្រោយ​ទាំងឡាយ​ថា ព្យុះ​នោះ​ស្ថិត​នៅ​ចម្ងាយ​៣៦២​គីឡូ​ម៉ែត្រ​ភាគ​និរតី​តំបន់ CABO CORRIENTES​ ភាគ​ខាងលិច​ម៉ិក​ស៊ិ​ក ហើយ​ខ្យល់​អាច​បោក​បក់​ដល់​ល្បឿន​២០៩​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​ ព្យុះ​នេះ​បន្ត​ពង្រឹងកម្លាំង​ហើយ​អាច​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់​។ ​វា​នឹង​វាយប្រហារ​លើ​ឆ្នេរសមុទ្រ​​ម៉ិក​ស៊ិ​ក នា​រសៀល​ថ្ងៃ​ទី​២៣ ​តុលា​ ឬ​នា​វេលា​យប់​ថ្ងៃ​នេះ​។ NHC​ ព្យាករណ៍​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ទឹកជំនន់​ដោយសារ​ព្យុះ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ