ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​នេះ​សម្តេច​តេ​ជោ​នឹង​បកស្រាយ​ប្រវត្តិ​ពិត​នៃ​ដំណើររឿង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បកស្រាយ​អំពី​ប្រវត្តិ​ពិត​នៃ​ដំណើររឿង​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​២៣ តុលា ឆ្នាំ​១៩៩១ នៅ​យប់ ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បកស្រាយ​អំពី​ប្រវត្តិ​ពិត​នៃ​ដំណើររឿង​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​២៣ តុលា ឆ្នាំ​១៩៩១ នៅ​យប់ ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៨ ឈាន​ចូល​ថ្ងៃ​ទី​២៤ តុលា​នេះ នៅ​ក្នុង​ប្រទេស​ស្វី​ស ។

សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​មុន​នេះ​បន្តិច​យ៉ាង​ដូច្នេះ​ថា អបអរសាទរ​ខួប​ទី​២៧ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៨ នេះ គឺ​ខួប​២៧​ឆ្នាំ (២៣ តុលា ១៩៩១ -២៣ តុលា ២០១៨) នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ។

នៅ​ក្នុង​ថ្ងៃ​រំលឹក​ខួប​២៣ តុលា ថ្ងៃនេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​អំពី​ប្រវត្តិ​ពិត​នៃ​ដំណើររឿង​ជា​ប្រវត្តិសាស្ត្រ​នេះ ដែល​នឹង​ផ្សាយ​ផ្ទាល់ (LIVE ) លើ​ផេ​ក​សម្តេច​តេ​ជោ​ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នៅ​ថ្ងៃ​ទី ២៣ តុលា (​រវាង​ពី​ម៉ោង ៦​និង​០០​ល្ងាច​ដល់​១០​និង​00​យប់​) នៅ​ស្វី​ស ត្រូវ​នឹង​ម៉ោង (១១​និង​០០​យប់ ដល់​៣​និង​០០​យប់ ចូល​ដល់​ថ្ងៃ​ទី​២៤ តុលា ម៉ោង​នៅ​កម្ពុជា​) ។

សម្តេច​តេ​ជោ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​សិក្សា និង​រស់នៅ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​នាទី​ក្រុង​ប្រ៊ុ​ច​សែ​ល​ប្រទេស ប៊ែ​ល​ហ្សិ​ក កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ខណៈ​សម្តេច​ចូលរួម​កិច្ចប្រជុំ​អាស៊ី​- អឺរ៉ុប បាន​អះអាង​ថា សម្តេច គឺជា​អ្នកដឹកនាំ​តាក់តែង​កិច្ចព្រមព្រៀង ក្រុងប៉ារីស និង​ជា​អ្នក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ផ្ទាល់​ដៃ ។ ជា​កិច្ចព្រមព្រៀង​ដែល​ភាគី​ខ្មែរ​នៅ​គ្រានោះ​យល់ព្រម បញ្ចប់​ជម្លោះ​នឹង​ខ្មែរ​គ្នា​ឯង ។ ជាមួយ​គ្នា​នោះ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ចំអក​ឲ្យ​អ្នក​ដែល​ធ្លាប់​បកស្រាយ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​កន្លង​មក​ថា មិនដឹង​កិច្ចព្រមព្រៀង​នេះ​បែរមុខ​ទៅ​ណា​នោះ​ទេ ។ លើស​ពី​នេះ​ទៀត​សម្តេច ហ៊ុន សែន អះអាង​ថា កិច្ចព្រមព្រៀង​ក្រុងប៉ារីស គឺជា​មរតក​របស់​សម្តេច​ក្នុង​ចំណោម​មរតក​ជា​ច្រើន​ទៀត រួម​មានការ​ផ្តួលរំលំ​របប​ខ្មែរក្រហម ឆ្នាំ ១៩៧៩ និង​ការ​ចរចា​បញ្ចប់​សង្គ្រាមស៊ីវិល​បាន​ទាំងស្រុង​ជាមួយ​ខ្មែរក្រហម​ក្នុង​ឆ្នាំ​១៩៩៨ ។

តាម​ការ​កត់សម្គាល់​បញ្ហា​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នេះ ត្រូវ​បាន​អ្នកនយោបាយ​ខ្មែរ​បាន​យក​មក​បកស្រាយ​ជា​ថ្មី​ផ្សេង​ទៀត ពិសេស​នោះ​នៅ​ពេល​ដែល​មានការ​រំលាយ​គណបក្ស​សង្គ្រោះ ជាតិ ។ លើស​ពី​នេះ​សម្រាប់​អតីត​គណបក្សប្រឆាំង និង​អ្នកវិភាគ​មួយ​ចំនួន​ហៅ​ការ​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​រំលោភ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ផង​ពី​សំណាក់​បក្ស​កាន់​អំណាច ។

ប៉ុន្តែ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ដែល​មាន​ខ្លឹមសារ​ធានា​ពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស​នៅ​កម្ពុជា ។ ដោយ​សំអាង​លើ​ខ្លឹមសារ​នេះ អ្នកនយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​កោះ​ប្រជុំ​ឡើង​វិញ ដើម្បី​ដោះស្រាយ បញ្ហា​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន ។ ទោះបីជា​មាន​ចង់​បែប​ណា​ក្តី​ខាង​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ឡើយ ដោយសារ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ត្រូវ​បញ្ចូល​អស់ហើយ ទៅ​ក្នុង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​រួច​ហើយ ។

ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​នេះ​ដែរ លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា ថ្ងៃ​២៣ តុលា​នេះ​ជា​ខួប​លើក​ទី​២៧ នៃ​ការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ស្តី​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ តុលា ១៩៩១ ។ លោក​បញ្ជាក់​ថា «​ពិភពលោក​ទាំងមូល​ឃើញ​យ៉ាង​ច្បាស់​ថា កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​នេះ គឺជា​ស្នា​ព្រះ​ហ​ស្ថ​របស់​សម្តេចព្រះ​នរោត្តម​សីហ​នុ​ដែល​ជា​ព្រះ​បិតា​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ