ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូត​ភេសជ្ជៈ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន​៨០​គីឡូក្រាម

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់​ទូទៅ​មន្ត្រី​កាំ​កុង​ត្រួ​ល​ខេត្តមណ្ឌលគិរី បាន​រក​ឃើញ និង​ដកហូត​ភេសជ្ជៈ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ស្មើនឹង​៨០​គីឡូក្រាម​នៅ​តាម​ផ្ទះ និង​តូប​លក់​ចាប់ហួយ​នានា​ពី​អាជីវករ​នៅ​ស្រុក​អូរ​រាំង​យក​មក​រក្សា​ទុក​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ពេល​ក្រោយ ។ ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់​ទូទៅ​មន្ត្រី​កាំ​កុង​ត្រួ​ល​ខេត្តមណ្ឌលគិរី បាន​រក​ឃើញ និង​ដកហូត​ភេសជ្ជៈ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ស្មើនឹង​៨០​គីឡូក្រាម​នៅ​តាម​ផ្ទះ និង​តូប​លក់​ចាប់ហួយ​នានា​ពី​អាជីវករ​នៅ​ស្រុក​អូរ​រាំង​យក​មក​រក្សា​ទុក​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ពេល​ក្រោយ ។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ​នៅ​តាម​ផ្ទះ​លក់ទំនិញ​នានា ស្ថិត​នៅ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង នា​ថ្ងៃ​ទី​២២ ខែ​ត​លា ឆ្នាំ​២០១៨ ។

ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​លោក ចាន់ វាសនា បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ទំនិញ​វេច​ខ្ចប់​ស្រាប់ ភេសជ្ជៈ និង​ចំណីអាហារ​ដែល​អាជីវក​រដាក់​តាំង​លក់​នៅ​តាម​ផ្ទះ​លក់​ចាប​ហ៊ួ​យ​នានា​ដើម្បី​ពិនិត្យ​គុណភាព សុវត្ថិភាព​ចំណីអាហារ​ក្នុង​គោលបំណង ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់ ។

លោក​បន្ថែម​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​រកសារ​ធាតុគីមី​ហាមឃាត់​លើ​ត្រីងៀត មុខទំនិញ​បន្លែ និង​អំបិលអ៊ីយ៉ូត​ម៉ាក​សញ្ញា​អង្គរ ជា​លទ្ធផល​ពុំ​មាន​សារធាតុ​ហាមឃាត​ទាំងនោះ​ទេ និង​អំបិល​មាន​អ៊ីយ៉ូត​ត្រឹមត្រូវ​ផង​ដែរ ។

បន្ទាប់​មក​ក៏​បាន​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់​ស្រាប់ ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជា​លទ្ធផល​មន្ត្រី​ជំនាញ​ប្រមូល​បាន​ភេសជ្ជៈ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចម្រុះ​ពី​អាជីវករ​ស្មើនឹង​៨០​គីឡូក្រាម ។ ជាង​នេះ​ទៅ​ទៀត​មន្ត្រី​កាំ​កុង​ត្រួ​ល​ក៏​បាន​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ចំពោះ​ម្ចាស់​សិប្បកម្ម​ទឹក​សុទ្ធ​ម៉ាក​យូ​នី​ឱ្យ​ដាក់​កាលបរិច្ឆេទ​លើ​សំបក​ដប​ឱ្យ​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ