ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​វគ្គ​ហ្វឹកហ្វឺន​វិ​ក្រិ​ត្យ​ការ​លំ​ហាត់​បា.ញ់​គ្រាប់​ពិត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បិទ​វគ្គ​ហ្វឹកហ្វឺន​វិ​ក្រិ​ត្យ​ការ​នឹង​បើក​វគ្គ​លំ​ហាត់​បាញ់​គ្រាប់​ពិត ដើម្បី​លើកកម្ពស់​សមត្ថភាព​គុណភាព​របស់​កង​យោធពលខេមរភូមិន្ទ​កាន់តែ​មាន​កម្រិត​នឹង រួមចំណែក​អនុវត្តន៍​ការងារ​កំណែទម្រង់​ស៊ីជំរៅ​តាម​រយៈ​ការងារ​ហ្វឹកហ្វឺន​រៀនសូត្រ​ដែល​ជា​ចំណែក​មួយ​បង្កើន​បាន​សក្តានុពល​ក្នុង​ជួរ​កងទ័ព​ទាំង​ចំណេះដឹង ចំណេះធ្វើ និង​បាន​ប្រែក្លាយ​អាជីព​ជា​កងទ័ព​ពិតប្រាកដ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ទោ ឯក​.​សំ​អូន…

ខេត្តបាត់ដំបង ៖ បិទ​វគ្គ​ហ្វឹកហ្វឺន​វិ​ក្រិ​ត្យ​ការ​នឹង​បើក​វគ្គ​លំ​ហាត់​បាញ់​គ្រាប់​ពិត ដើម្បី​លើកកម្ពស់​សមត្ថភាព​គុណភាព​របស់​កង​យោធពលខេមរភូមិន្ទ​កាន់តែ​មាន​កម្រិត​នឹង រួមចំណែក​អនុវត្តន៍​ការងារ​កំណែទម្រង់​ស៊ីជំរៅ​តាម​រយៈ​ការងារ​ហ្វឹកហ្វឺន​រៀនសូត្រ​ដែល​ជា​ចំណែក​មួយ​បង្កើន​បាន​សក្តានុពល​ក្នុង​ជួរ​កងទ័ព​ទាំង​ចំណេះដឹង ចំណេះធ្វើ និង​បាន​ប្រែក្លាយ​អាជីព​ជា​កងទ័ព​ពិតប្រាកដ ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ទោ ឯក​.​សំ​អូន មេបញ្ជាការ​ស្តីទី​យោធភូមិ​ភាគ​ទី​៥ ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​វិ​ក្រិ​ត្យ​ការ​១. ២ . នឹង​បើក​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​បាញ់​គ្រាប់​ពិត​ថ្នាក់​វរ​សេនា​តូច​វាយលុក​សហ​ការណ៍​ជាមួយ​រថក្រោះ​អាវុធ​គាំទ្រ និង​ការពារ​អាកាស​ចំណុះ យោធភូមិ​ភាគ​ទី​៥ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ ។

នៅ​សាលា​ពល​ទាហាន​ទី​៥ (​បឹង​ជរា​ជ​) ស្ថិត​ក្នុងភូមិ​បត់​សាលា ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង និង​វត្តមាន ចូលរួម​មាន​លោក​មេបញ្ជាការ​រង​នាយសេនាធិការរង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​មេបញ្ជាការ​រង​កងពល​ស្នងការ​រង​នគរបាល​ខេត្ត តំបន់​ប្រ​តិ​ប​តិ្ត​ការ​សឹក​ខេត្ត​មេបញ្ជាការ​មេបញ្ជាការ​រង​វរ​សេនា​តូច អា​ជា្ញ​ធរ​ស្រុក​មូលដ្ឋាន និង​នាយទាហាន​ជា​ច្រើន​រូប​ផង​ដែរ​ក្នុង​មតិ​ស្វាគមន៍ និង​របាយការណ៍​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​វិ​ក្រិ​ត្យ​ការ​១.២. លោក​ឧត្តមសេនីយ៍ត្រី​សួន សុ​ន នាយក​សាលា​ពល​ទាហាន​ទី​៥ បាន​បញ្ជាក់​ថា ទន្ទឹម​នឹង​ការងារ​រីក​ចម្រើន​រឹង​មាំ​លើ​គ្រប់​វិស័យ​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ យោធភូមិ​ភាគ​ទី​៥​បាន​បង្កើន គ្រប់​សកម្មភាព​ទាំង​ចំណេះដឹង​ចំណេះធ្វើ​តាម​រយៈ​ការ​ហ្វឹកហ្វឺន​រៀនសូត្រ​ដែល​ជា​ចំណែក​មួយ​សំដៅ​ពង្រឹងសមត្ថភាព​គុណភាព កងទ័ព និង​ស្រប​តាម​គោល​ការ​ណែនាំ​ដែល​បញ្ជាការដ្ឋាន កងទ័ពជើងគោក​បាន​ដាក់​ចេញ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា វគ្គ​ហ្វឹកហ្វឺន​មាន​សិក្ខាកាម​ជា​នាយទាហាន​នាយទាហានរង ពល​ទាហាន​មក​ពី​១៦​កងឯកភាព​មាន​យោធា​ចា​រ្យ​១៥​នាក់ គ្រប់គ្រង​០៤​នាក់ បម្រើ​ការ​១២ នាក់ សិក្ខាកាម​២៣៨​នាក់ សរុប​២៦៩​នាក់ ដែល​មាន​រយៈពេល​១៥២​ថ្ងៃ សិក្សា​លើ​មេរៀន​សំខាន់​ៗ​រួម​មាន​លំ​ហាត់ របៀប​ឋានលេខា យុទ្ធវិធី​ថ្មើរជើង​បុ​គ្គ​ប្រយុទ្ធ យុទ្ធវិធី​ថ្មើរជើង​ថ្នាក់​ក្រុម បច្ចេកទេស​អាវុធ​ថ្មើរជើង លំ​ហាត់​បាញ់​គ្រាប់​ពិត និង​ការងារ​អប់រំ​ចិត្តសាស្ត្រ​ផង​ដែរ ។ ឆ្លង​តាម​ការ​ហ្វឹក​ហ្វឹ​ន​រយៈពេល​ក​ន្ល​មកនេះ​សិក្ខាកាម​ទាំង​២៣៨​នាក់ ជា​លទ្ធផល​បាញ់​ស៊ី​ប​គ្រាប់​ពិត​អាវុធ​អាការ​ល្អ​១៦​នាក់ ល្អ​ប​ង្កួ​រ​៣៨​នាក់ មធ្យម​១៦៨​នាក់ និង​ខ្សោយ​២២​នាក់ ជា​លទ្ធផល​សរុប​បញ្ចប់​វគ្គ​សិក្ខាកាម​បាន​ទទួល​និ​ទេ្ទ​ស​ល្អ​២៨​នាក់ និទ្ទេស​បង្គួរ​៦២​នាក់ និង​មធ្យម​១៤៨​នាក់ ។

ជាមួយនឹង​ពិធី​បិទ​វគ្គ​គណៈអធិបតី​បាន​ផ្តល់​កិត្តិយស​ជូន​លិខិត​សរសើរ លិខិតបញ្ជាក់​ការ​សិក្សា​នឹង​បន្ទាប់​ពី​តំណាង​កម្មសិក្សាការី​បាន​ធ្វើ​សេចក្តី​បេ្ត​ជា្ញ​ចិត្ត​រួច​មក មាន​មតិ សំណេះសំណាល​នា​ឱកាស​នោះ​ផង​ដែរ ។ លោក​ឧត្តមសេនីយ៍ទោ​ឯក​.​សំ​អូន បាន​សម្តែង​ការ​វាយតម្លៃ​ខ្ពស់​នឹង​កោតសរសើរ​ចំពោះ​ភាពរឹងមាំ​របស់​សិក្ខាកាម​ដែល​បាន​លះបង់​កម្លាំង កាយ​ចិត្ត​ក្នុង​ការ​រៀនសូត្រ​ហ្វឹកហាត់​រហូត​ដល់​ពេល​បញ្ចប់​វគ្គ ។ លោក​បាន​លើក​ឡើង​ថា ជា​ចម្បង​យើង​ទាំងអស់​គ្នា​ត្រូវ​មានចំណេះ​វិជ្ជា​ទាំង​ចំណេះវិជ្ជា​ទូទៅ ចំណេះវិជ្ជា​ផ្សេង​ៗ​របស់​កងកម្លាំងប្រដាប់អាវុធ​ដូចនេះ​ត្រូវ​ហ្វឹកហ្វឺន​ទាំង​ទ្រឺ​ស្តី និង​ការ​អនុវត្តន៍​ជាក់ស្តែង ។

ក្នុង​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​តាម​រយៈ​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ពជើងគោក​បាន​ជំរុញ​នឹង​យកចិត្តទុកដាក់​ចំពោះ​នាយទាហាន ពល​ទាហាន​បន្ត​ការ​ហ្វឹកហ្វឺន​យុទ្ធវិធី​ផ្សេង​ៗ ដើម្បី​យក​ប្រៀប លើ​វិស័យ​ការពារ​ជាតិ ។

ដោយឡែក​វគ្គ​ហ្វឹកហ្វឺន​ដែល​ត្រូវ​បើក​បន្ត​សិក្ខាកាម​ត្រូវ​ចេះ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​សាលា​យកចិត្តទុកដាក់​រៀនសូត្រ​ឲ្យ​បាន​ល្អ លោក​ឧត្តមសេនីយ៍ ឯក​សំ​អូន ព្រមទាំង មេបញ្ជាការ​មេបញ្ជាការ​រង នាយទាហាន ពល​ទាហាន នៅ​ទូ​ទាំង​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ បាន​ប្រកាស់​គាំទ្រ​ពេញទំហឹង ចំពោះ​ជំ​ហ៊​ម៉ឺងម៉ាត់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ ឯករាជ្យ​ជាតិ និង​សន្តិភាព​ផង​ដែរ ។ លោក​បាន​ប្រកាស​បិទ​វគ្គ​ហ្វឹកហ្វឺន​វិ​ក្រិ​ត្យ​ការ​នឹង​បន្ត​បើក​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​បាញ់​គ្រាប់​ពិត ថ្នាក់​វរ​សេនា​តូច​ចាប់ពី​ពេល​នេះ​តទៅ​ព្រមទាំង​បាន​ឧបត្ថម្ភ​ដល់​កម្មវិធី​បិទ​វគ្គ​នូវ​ថវិកា​០១ លាន​រៀល និង​កម្មវិធី​បើក​វគ្គ​ថវិកា​០១​លាន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ