ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឲ្យ​នាង​ដេក​លើ​កៅអី​ហើយ ថែម​ទាំង​លើកជើង​របស់​នាង​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ទំនងជា​បែក​ថ្នាំ​បាន​រៀបរាប់​ប្រាប់​ម្លាំ​ង​មាន​សមត្ថកិច្ច​ថា (​ឲ្យ​នាង​ដេក​ទៅ​លើ​កៅអី​ហើយ គាត់​ថែម​លើកជើង​របស់​នាង​នៅ​ក្នុង​ឡាន​ទៀត​) ក្រោយ​ពី​រូប​នាង បាន​ហៅ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​មួយ​គ្រឿង​ជិះ​ពី​ម្តុំ​វិទ្យាល័យ សាមគ្គី ទៅ​ព្រែក​ប្រា​។ លុះ​មក​ដល់​ចំណុច…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ទំនងជា​បែក​ថ្នាំ​បាន​រៀបរាប់​ប្រាប់​ម្លាំ​ង​មាន​សមត្ថកិច្ច​ថា (​ឲ្យ​នាង​ដេក​ទៅ​លើ​កៅអី​ហើយ គាត់​ថែម​លើកជើង​របស់​នាង​នៅ​ក្នុង​ឡាន​ទៀត​) ក្រោយ​ពី​រូប​នាង បាន​ហៅ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​មួយ​គ្រឿង​ជិះ​ពី​ម្តុំ​វិទ្យាល័យ សាមគ្គី ទៅ​ព្រែក​ប្រា​។ លុះ​មក​ដល់​ចំណុច ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ​ប្រាប់​ថា សុំ​ចូ​បន្ទប់ទឹក​រួច​ហើយ​ព្យាយាម​រត់ គេចខ្លួន​មិន​ឲ្យ​លុយ ថ្លៃ​ឡាន​នោះ​។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង ៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់ ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​នារី​វ័យក្មេង​ម្នាក់​មាន​អាយុប្រមាណ​ជា​ជាង ២០​ឆ្នាំ​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្នុង​សម្លៀក​បំពាក់​ខោអាវ​ឈុត​ដៃ​វែង ពណ៌​ក្រហម ម្នាក់​បាន​ហៅ​រថយន្ត​កាត់​ស៊ី​ម៉ែត្រ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ពី​ខាង​មុខ​វិទ្យាល័យ​សាមគ្គី ក្នុង​ខណ្ឌទួលគោក និង​ជិះ​ទៅ​ព្រែក​ប្រា ក្នុង​ខណ្ឌ​ច្បារ​អំពៅ​។ លុះ​ត្រឡប់​មក​ពី​ព្រែក​ប្រា​វិញ​នោះ នាង​ក៏​បាន​ប្រាប់​ឲ្យ​បុរស ជា​អ្នកបើកបរ​រថយន្ត​បើក​បត់​ចូល​ទៅ​ខាងក្នុង​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ដោយ​នាង​បាន​ប្រាប់​ថា (​នាង​សុំ​ចូល​បន្ទប់ទឹក​បន្តិច​) ហើយ​រូប​គាត់​ក៏​បាន​បើក រថយន្ត​បត់​ចូល​ទៅ​ឈប់​ទៅ​តាម​នាង​ប្រាប់​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​រថយន្ត​តាក់ស៊ី​ម៉ែត្រ​មួយ​គ្រឿង​បើក​ទៅ​ឈប់​ដើម្បី​អ​ឲ្យ​នាង​ចូល​បន្ទប់ទឹក​នោះ រូប​នាង​មិន​បាន​ចូល​បន្ទប់ទឹក​ឡើយ តែ​បែ​ជា​ព្យាយាម​រត់គេច​ខ្លួន​ទៅ​វិញ​។ ដោយ​បានឃើញ​បែប​នោះ បុរស​ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ក៏​បាន​រត់​ដេញ​តាម និង​ស្រែក​ឲ្យ​កម្លាំង​នគរបាល​ចរាចរណ៍ ដែល​កំពុង​តែ​ឈរជើង​នៅ​ក្បែរ​នោះ​ជួយ​ចាប់​ឃាត់ខ្លួន​នាង​បាន​ហើយ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ធ្វើការ​សួរនាំ​ឲ្យ​ដឹង​រឿងហេតុ​ផង​ដែរ​។

ពេល​ដែល​នោះ​នារី​វ័យក្មេង​ម្នាក់​ខាងលើ​នោះ ក៏​បាន​និយាយ​រៀបរាប់​ទាំង​រវើរវាយ​ថា (​ឲ្យ​នាង​ដេក​លើ​កៅអី ហើយ​គាត់​ថែម​ទាំង​លើកជើង​របស់​នាង​នៅ​ក្នុង​ឡាន​ទៀត​)​។ ពេល​ដែល​កម្លាំង​មាន​សម្ថ​កិច្ច​កំពុង​តែ​ធ្វើការ​សួរនាំ និង​និយាយ​បាន​តែ​ប៉ុន្មាន​ម៉ាត់​នោះ ក៏​ស្រាប់តែ​រូប​នាង​បាន​ដោះ​អាវ​ខាងក្រៅ និង​បន្តដំណើរ​ដើរ​ចេញ​ទៅ​បាត់ ទំនងជា​រូប​នាង​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ច្រើន​ហួសប្រមាណ​ហើយ ទើប​ធ្វើ​ឲ្យ​មាន​អាកា​រៈ​បែក​ថ្នាំ និង​និយាយ​លែង​ដឹង​ខុស​ត្រូវ​បែប​នេះនោះ​។

ក្រោយ​ពី​នារី​វ័យក្មេង​ម្នាក់​ខាងលើ​ដើរ​ចេញ​ទៅ​បាត់ និង ដឹង​ច្បាស់​ថា នាង​ជា​មនុស្ស​បែក​ថ្នាំ​នោះ ទើប​បុរស​ជា​អ្នកបើកបរ រថយន្ត​តាក់ស៊ី​ម៉ែត្រ​ខាងលើ​សុខចិត្ត បើករថយន្ត​របស់​ខ្លួន​ចេញ​ទៅ​វិញ​ដោយ​ទាំង​មិន​បាន​លុយ​មួយ​រៀល និង មិន​បាន​ធ្វើការ​ប្តឹងផ្តល់​អ្វី​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ