ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ​រួញ​កាប៊ី​ន ឯ​អ្នកបើកបរ​របួសធ្ងន់​បន្ទាប់​ពី​បុក​គេ​ពីក្រោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​ក្រពឹត​រួញ​មុខ​យ៉ាងដំណំ ចំណែក​អ្នកបើកបរ​បាន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន ដោយ​មិនដឹង​ថា អ្នកបើកបរ​ខាងលើ​រវល់​តែ​ងាក​ទៅ​ណា ឬ​ងងុយដេក​ឡើយ​។ ស្រាប់តែ​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ទៀត​ពេញទំហឹង ព្រមទាំង​រុញ​រថយន្ត​ដឹក​ដី​នោះ​បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ​ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​ក្រពឹត​រួញ​មុខ​យ៉ាងដំណំ ចំណែក​អ្នកបើកបរ​បាន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន ដោយ​មិនដឹង​ថា អ្នកបើកបរ​ខាងលើ​រវល់​តែ​ងាក​ទៅ​ណា ឬ​ងងុយដេក​ឡើយ​។ ស្រាប់តែ​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ទៀត​ពេញទំហឹង ព្រមទាំង​រុញ​រថយន្ត​ដឹក​ដី​នោះ​បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ​ថែម​ទៀត ប៉ុន្តែ​សំណាងល្អ មិន​បាន​បណ្ដ​ល​ឲ្យ​ក្រឡាប់​ឡើយ​។

លុះ​ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​បាន​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​ដឹក​ដី​សុខចិត្ត​ជួយ​ថ្លៃ​ជួសជុល ១​លាន​រៀល ប៉ុន្តែ​ខាង​រថយន្ត​ដឹក​ទំនិញ​ដែល​បុក​គេ​ពីក្រោយ​មិន​ព្រមយក​ឡើយ និង​ជជែក​យក​តែ​ត្រូវ​រៀង​ៗ​ខ្លួន​។ ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​រា​ជ្ជៈ ក្នុង​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រថយន្ត​ដែល​រង​ការ​ខូចខាត​ព្រោះ​បើក​បុក​រថយន្ត​បែន​ដឹក​ដី​ពីក្រោយ​នោះ ពណ៌​ស ពាក់​ស្លាក លេខ​តាកែវ ៣A-២៣៤៧ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ម្នាក់​បាន​រង​របួសធ្ងន់​បាក់ដៃ​បាក់ជើង​ព្រោះ​គាប​ជាប់ ក្នុង​រថយន្ត​រថយន្ត​។

ភ្លាម​ៗ​នោះ​ត្រូវ​បាន​នគរបាល រួម​ជាមួយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​គាស់​យក​ចេញ រួច​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​។ ចំណែក​រថយន្ត​ដឹក​ដី​ចង្កូត​ស្ដាំ​ប្រភេទ​បែន ពណ៌​ស ពាក់​ស្លាក​លេខ PP-1444 បាន​ធ្លាក់​ផ្លូវ​ស្ទើរតែ​ចូល​ទៅ​ក្នុង​ប្រឡាយ​ទៅ​ហើយ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង​បាន​បើកបរ​ស្របគ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​រថយន្ត​បែន​ដឹក​ដី​បើកមុខ ចំណែក​រថយន្ត​ដឹក​ទំនិញ​បើក​តាម​ពីក្រោយ​។ លុះ​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ មិនដឹង​ថា​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​នោះ​រវល់​ងាក​ទៅ​ណា ឬ​ងងុយដេក​នោះ​ទេ​។

ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក រថយន្ត​ដឹក​ដី​ពីក្រោយ​ពេញទំហឹង និង​រុញ​បណ្ដាល​ឲ្យ​រថយន្ត​បែន​ធ្លាក់​ផ្លូវ​ថែម​ទៀត​។ ដោយឡែក​រថយន្ត ដឹក​ទំនិញ​នោះ​បាន​ក្រពឹត​រួញ​មុខ​គាប​អ្នក​អ្នកបើកបរ​រង​របួស​បាក់ដៃ និង​បាក់ជើង​ធ្ងន់ធ្ងរ បន្ទាប់​មក​ត្រូវ​បាន​នគរបាល និង​ប្រជាពលរដ្ឋ​នាំ​គ្នា​គាស់​ចេញ​រួច​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​៕


https://youtu.be/-BSiT3VRgAs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ