ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​សម្តេច​តេ​ជោ មេត្តា​ជួយ​ទិញ​ដី​មួយ​កន្លែង​សម្រាប់​សាងសង់​វត្ត​រកា​ធំ​ផង

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​ធម្មជាតិ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ច្រាំង​ទន្លេមេគង្គ បាន​បាក់​ស្រុត​បន្ត​ប​បន្ទាប់ សូ​ម្បី​តែ​កុដិ​ឈើ​របស់​ចៅអធិការ​វត្ត​រកា​ធំ ស្ថិត​នៅ​ភូមិ​រកា​ធំ ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ដោយ​សល់​ចម្ងាយ​តែ​ជាង​១០​ម៉ែត្រ​ប៉ុណ្ណោះ ច្រាំង​នឹង​បាក់​ដល់​ហើយ​។…

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​ធម្មជាតិ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ច្រាំង​ទន្លេមេគង្គ បាន​បាក់​ស្រុត​បន្ត​ប​បន្ទាប់ សូ​ម្បី​តែ​កុដិ​ឈើ​របស់​ចៅអធិការ​វត្ត​រកា​ធំ ស្ថិត​នៅ​ភូមិ​រកា​ធំ ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ដោយ​សល់​ចម្ងាយ​តែ​ជាង​១០​ម៉ែត្រ​ប៉ុណ្ណោះ ច្រាំង​នឹង​បាក់​ដល់​ហើយ​។ ជាមួយ​នោះ ក្តី​កង្វល់​របស់​គណៈកម្មការ​វត្ត ក៏​ដូច​ជា​ចៅអធិការ​វត្ត​មិនដឹង​ជា​ទៅ​រក​ដី​មកពីណា សាងសង់​ទី​អារាម​ថ្មី​នោះ​ទេ ដោយ​ពួក​គាត់​បាន​លើកដៃ​ម្រាម​ដប់សំពះ​សូម​ឲ្យ​សម្តេច​តេ​ជោ​សែន ជួយ​ទិញ​ដី​មួយ​កន្លែង​ថ្មី​សម្រាប់​បង្កើត​វត្ត​ថ្មី ឆ្ងាយ​ពី​ច្រាំង​ទន្លេ​។

លោក សួន មួក អាយុ​៤៩​ឆ្នាំ ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​រកា​ធំ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ តុលា ២០១៨ ថា ទី​អារាម​នេះ​ត្រូវ​បាន​បង្កើត​ឡើង ចាប់តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្លេះ ដែល​កាល​ណោះ​ដី​វត្តមាន​ធី​ធ្លា​ធំ​ទូលាយ​ថែម​ទៀត​ផង​។ ដោយ​ឆ្លងកាត់​នូវ​របប​ប្រល័យ ពូជសាសន៍​៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ វត្ត​រកា​ធំ​ត្រូវ​បាន​គេ​វាយ​បំ​ផិ្ល​ច​បំផ្លាញ​ចោល នៅ​សល់​តែ​គ្រឹះ​ខាងក្រោម​ប៉ុណ្ណោះ​។ លោក សួន មួក ប្រាប់​បន្ត​ថា ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​ទី​០៧ មក​រា ឆ្នាំ​១៩៧៩ ពុទ្ធបរិស័ទ​នៅ​គ្រប់​ទិស​ទី​បាន​មតិ​គ្នា​ដោយ​បាន​សម្រេច​កសាង​នូវ​ទី​អារាម​ថ្មី សម្រាប់​គោរព​ប្រណិប័តន៍​តាម​ឱវាទ​ព្រះពុទ្ធ​។

ក្រោយមក​ច្រាំង​ទន្លេ​បាន​បាក់​បន្តិចបន្តួច និង​បាន​ដុះ​វិញ ។ តែ​មក​ដល់​ឆ្នាំ​២០១៨ ច្រាំង​បាន​បាក់​ខ្លាំង​នៅ​សល់​តែ​ជាង​១០​ម៉ែត្រ​ប៉ុណ្ណោះ​នឹង​បាក់​ដល់​កុដិ​ឈើ ចៅអធិការ​វត្ត គាត់​ព្រួយ​ថា ថ្ងៃ​ខាង​មុខ​វត្ត​នឹង​អស់​ដី​។ អ្នកស្រី ពេជ្រ ស្រ៊​ន់ អាយុ​៦៨​ឆ្នាំ គណៈកម្មការ​វត្ត​រកា​ធំ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណៈកម្មការ​វត្ត​ចៅអធិការ​វត្ត​រួម​នឹង​ពុទ្ធបរិស័ទ ចំណុះ​ជើងវត្ត កំពុ​តែ​មាន​ក្តី​ព្រួយបារម្ភ​ខ្លាំង​ដោយសារ​តែ​ច្រាំង​បាន​បាក់​កាន់តែ មក​កៀក​កុដិ​ចៅអធិការ​វត្ត​ហើយ​។

មិនដឹង​ជា​បាន​ដី​មកពីណា​សាងសង់​វត្ត​នោះ​ទេ ព្រោះថា​នៅ​ថ្ងៃមុន​បាន​ទៅ​សួរ​ដី​ភូមិ​រកា​ធំ មាន​ចម្ងាយ​ប្រមាណ​១.០០០​ម៉ែត្រ​ពី​វត្ត ម្ចាស់​ដី​នោះ​លក់​ក្នុង​តំលៃ​១០​ម៉ឺនដុល្លារ​ដី​ទំហំ​២​ហិ​កតា មិនដឹង​ជា​បាន​បច្ច័យ​មកពីណា​នោះ​ទេ ដូច្នេះ​មាន​តែ​ម្រាមដៃ​ដប់​សំពះ​សុំ​ក្តី​សណ្តោ​ស​ពី​សម្តេច​តេ​ជោ​សែន មេត្តា​ជួយ​ដល់​វត្ត​រកាំ​ធំ​ដែល​កំពុង​តែ​រង​គ្រោះ​នេះ​ផង​។ ពួក​គាត់​សង្ឃឹមថា សម្តេច​នឹង​មាន​មេត្តាធម៌ ជួយ​ដល់​វត្ត​នេះ​មិន​ខាន​ឡើយ​៕


https://www.youtube.com/watch?v=2mhBuOZ8PmE

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ