ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​១២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​១០​លើក (​យប់​៤​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​៦​នាក់ (​ស្រី​២​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​១០​លើក
(​យប់​៤​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​៦​នាក់ (​ស្រី​២​នាក់​) របួសស្រាល​៦​នាក់ (​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក​ស្លាប់​១​នាក់​,​ប្រជែង​២​លើក​,​មិន​គោរព​សិទ្ធិ​១​លើក ។ សរុប​ស្លាប់​៤​នាក់ : ម៉ូតូ​៣​នាក់ (​មិន​ពាក់មួក​២​នាក់​) ថ្មើរជើង​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​២​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៥​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក​ស្លាប់​២​នាក់​, ម៉ូតូ​នឹង​ត្រាក់ទ័រ​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១១​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៣​លើក​, រថយន្ត​តូច​៥​លើក​, រថយន្ត​ធំ​២​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​, ផ្លូវ​ខេត្ត​៦​លើក​, ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​២​លើក ស្លាប់​១​នាក់​របួស​៣​នាក់​, ខេត្តកំពង់ធំ​១​លើក ស្លាប់​១​នាក់​, ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​១​នាក់ និង​ខេត្តកណ្តាល​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៥៣២៣​គ្រឿង​(​ម៉ូតូ​៦២%) មធ្យោបាយ​ល្មើស​៧៤៥​គ្រឿង (​ម៉ូតូ​៨១%) អប់រំ​១៧១​គ្រឿង​(​ម៉ូតូ​២៥%) មធ្យោបាយ​ពិន័យ​៥៧៤​គ្រឿង​(​ម៉ូតូ​៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​៤៤​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣៤២៨​គ្រឿង អប់រំ​២០៦​គ្រឿង ពិន័យ​សរុប​១១៥៨​គ្រឿង (​មួក​៨៥៤​គ្រឿង​, កញ្ចក់​១៥៥​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ១៤៩​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ