ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់​មែនពិត តែ​មិនធម្មតា​ណា៎​! បំបែក​កំណត់​ត្រា​បាន​ទៀត​ផង

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា Jeannie Rice អាយុ​៧០​ឆ្នាំ បាន​បំបែក​កំណត់​ត្រា​រត់​ម៉ា​រ៉ា​តុង​បាន​លឿន​បំផុត​ក្នុង​ក្រុម​អ្នកមាន​អាយុ​ចាប់ពី​៧០​ឆ្នាំ​ឡើង​លើ​។ គាត់​ដល់ទី​ដោយ​ប្រើប្រាស់​ពេល​ត្រឹមតែ…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា Jeannie Rice អាយុ​៧០​ឆ្នាំ បាន​បំបែក​កំណត់​ត្រា​រត់​ម៉ា​រ៉ា​តុង​បាន​លឿន​បំផុត​ក្នុង​ក្រុម​អ្នកមាន​អាយុ​ចាប់ពី​៧០​ឆ្នាំ​ឡើង​លើ​។ គាត់​ដល់ទី​ដោយ​ប្រើប្រាស់​ពេល​ត្រឹមតែ 3:27:50 តែ​ប៉ុណ្ណោះ​។

លោកយាយ​មក​ពី​រដ្ឋ Ohio បាន​រត់​មក​ដល់ទី ទាំង​រាង​កាយ​នៅ​រឹង​ម៉ាំ​មិន​មាន​បញ្ហា​។ កាលពីមុន កំណត់​ត្រា​ដែល​ខ្លាំង​ជាងគេ​របស់​ក្រុម​អ្នក​រត់​អាយុ​លើស​ពី​៧០​ឆ្នាំ មាន​រយៈ​ពេល 3:35:29​។ វា​គឺជា​កំណត់​ត្រា​របស់ Helga Miketta នៅ​ឆ្នាំ​២០១៣​។ ពេល​នេះ Jeannie បាន​បំបែក​វា​បាន ដោយ​ប្រើ​ពេល​តិច​ជាង​មុន​ដល់​ទៅ​៧​នាទី នៅ​ថ្ងៃ​អង្គារ​កន្លង​មកនេះ​។

លោកយាយ Jeannie រត់​ម៉ា​រ៉ា​តុង​ស្ទើរតែ​ពេញ​មួយ​ជីវិត​របស់​គាត់​ទៅ​ហើយ​។ គាត់​ចេញ​​រត់​ដំបូង​នៅ​ឆ្នាំ​១៩៨៤ នា Cleveland​។ កំណត់​ត្រា​រត់លឿន​ជាងគេ​របស់​គាត់ គឺ​៣​ម៉ោង​១៦​នាទី នៅ Columbus​។ ការ​រត់​នៅ Chicago លើក​នេះ គឺជា​ការ​រត់​លើក​ទី ១១៦​របស់​គាត់​ហើយ​។

គាត់​តែងតែ​ធ្វើការ​ហ្វឹកហាត់​ជាប់​ជា​និច្ច ដែល​ពេល​ខ្លះ​ដល់​ថ្នាក់​ថា ត្រូវ​រើ​ទៅ​នៅ Florida ថែម​ទៀត​ផង ដើម្បី​ចង់​គេច​ពី​អាកាសធាតុ​រងារ​។ គាត់​ចង់ទៅ​ទីនោះ ព្រោះ​វា​ស្រួល​ក្នុង​ការ​ហ្វឹកហាត់​។ ជា​រៀង​រាល់​ព្រឹក គាត់​តែងតែ​ងើប​ម៉ោង​៥​កន្លះ ទៅ​រត់​ជាមួយនឹង​ដៃគូ​ហាត់​​ជាមួយ​គ្នា​។ នេះ​ពិតជា​មិន​សរសើរ​មិន​បាន​មែន​។ អាយុ​ចាស់​ក៏​ពិតមែន តែ​សុខ​ភាព​​នៅ​មាំ​ល្អ​ខ្លាំង​ណាស់​។ ចូរ​ហាត់​កីឡា​ទាំងអស់​គ្នា ដើម្បី​សុខភាព​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ