ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​អ្នកកាសែត ​មុខមាត់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ខូច​ខ្លាំង​

5 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ក្រោយ​ការ​សារភាព​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត អំពី​ការ​លូកដៃ​របស់​ខ្លួន​ក្នុង​ការ​សម្លាប់​អ្នកកាសែត​ប្រឆាំង​លោក​JAMAL KHASHOGGI ការ​សង្ស័យ​ខ្លាំង​នានា​នៅ​តែ​មាន លើ​ការ​បិទ​បាំង​ការ​ធ្វើឃាត​នេះ​។​ លោក​DAVID RIGOULET ROZE​អ្នក​ជំនាញការ​ម្នាក់​ពី​ទំនាក់ទំនង​អន្តរជាតិ…

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ក្រោយ​ការ​សារភាព​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត អំពី​ការ​លូកដៃ​របស់​ខ្លួន​ក្នុង​ការ​សម្លាប់​អ្នកកាសែត​ប្រឆាំង​លោក​JAMAL KHASHOGGI ការ​សង្ស័យ​ខ្លាំង​នានា​នៅ​តែ​មាន លើ​ការ​បិទ​បាំង​ការ​ធ្វើឃាត​នេះ​។​ លោក​DAVID RIGOULET ROZE​អ្នក​ជំនាញការ​ម្នាក់​ពី​ទំនាក់ទំនង​អន្តរជាតិ កាលពី​ថ្ងៃ​ទី​២១​តុលា​បាន​ធ្វើការ​វិភាគ​ពី​បណ្ដា​ផលវិបាក​នៃ​ការ​ធ្វើឃាត​នោះ​ដោយ​និយាយ​ថា រឿង​នេះ​ក្លាយជា​វិបត្តិ​អន្តរជាតិ​ធំ​មួយ​។

អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​តទី​បំផុត​បាន​សារភាព​កាលពី​ថ្ងៃ​ទី​២០​តុលា​ថា ខ្លួន​បាន​លូកដៃ​ចូល​ក្នុង​ការ​សម្លាប់​អ្នកកាសែត​រូប​នេះ ក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប្រចាំ​ក្រុង​អ៊ីស្តង់​ប៊ុល​តួ​ក​គី កាលពី​ថ្ងៃ​ទី​២​តុលា​។​ ទោះបី​យ៉ាងណា​សហគមន៍​អន្តរជាតិ​នៅ​តែ​ពុំ​ជឿ លើ​ការ​បកស្រាយ​របស់​ក្រុង​រី​យ៉ា​ដដែល​ថា រូបគេ​ត្រូវ​ស្លាប់​ពេល​មានការ​ឈ្លោះ​ដាល់​តប់​គ្នា​នៅ​ក្នុង​ស្ថាន​កុងស៊ុល​។

អ្នកវិភាគ​រូប​នេះ​បន្ត​ថា​សម្រាប់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​វិបត្តិ​នោះ​មិន​បញ្ចប់​ត្រឹមហ្នឹង​ឡើយ វា​អាច​ធ្វើ​ឲ្យ​មុខមាត់​ប្រទេស​នេះ​ខូច​ធ្ងន់ធ្ងរ​ដូច​កាលពី​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ដូច្នោះ​ដែរ​។​អ្នកកាសែត​ម្នាក់​ត្រូវ​ធ្វើឃាត​ក្នុង​បរិវេណ​ស្ថាន​កុងស៊ុល​បរទេស​មួយ​ជា​រឿង​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ឡើយ​។

ទោះជា​ក្រុង​វ៉ា​ស៊ិ​ន​តោន​ដែល​មាន​ផលប្រយោជន៍​ច្រើន​ជាមួយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ចាត់​ទុក​ការ​សារភាព​របស់​ក្រុង​រី​យ៉ា​ដ​ថា​ គួរ​ឲ្យ​ជឿ​ក្ដី តែ​ប្រទេស​ផ្សេង​ៗ​ទៀត​ដូច​ជា អា​ល្លឺ​ម៉​ង់ បារាំង​អង់គ្លេស​ជាដើម វាយតម្លៃ​ថា​ការ​បកស្រាយ​របស់​ក្រុង​រី​យ៉ា​ដ​ពុំ​គ្រប់គ្រាន់​ឡើយ​។​

ក្នុង​សេចក្ដី​ប្រកាស​រួម​មួយ​កាលពី​ថ្ងៃ​ទី​២១​តុលា ប្រទេស​ទាំង​៣ ទាមទារ​ថា​ គេ​ត្រូវ​ឲ្យ​មានការ​បំភ្លឺ​ជា​បន្ទាន់​មួយ​អំពី​ការ​សម្លាប់​អ្នកកាសែត​អាយុ​៥៩​ឆ្នាំ​រូប​នេះ​ក្នុង​ស្ថាន​កុង​ស៊ុល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​លាក់​ទាំង​សាកសព​របស់​គេ​។​ អា​ល្លឺ​ម៉​ង់​នា​ថ្ងៃ​ទី​២២​តុលា​បាន​ប្រកាស​ពី​ការ​ផ្អាក​លក់​អាវុធ ដល់​អា​រ៉ា​ប៊ី​សា​អ៊ុ​ឌី​ត រហូត​ដល់​មានការ​បំភ្លឺ​ច្បាស់​លាស់​។

ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​២១​តុលា​បាន​សន្យា​ថា នឹង​លាតត្រដាង​រាល់​ការ​ពិត ហើយ​លោក​ថា​នឹង​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ​ពី​រឿង​នេះ​ក្នុង​សភា​នា​ថ្ងៃ​ទី​២៣​តុលា​។ ​ម្យ៉ាងទៀត​អាជ្ញាធរ​តួ​ក​គី​បាន​សម្រេច​ដាក់​លោកស្រី HATIGE CENGIZ​ ស្រី​ស្នេហ៍​ជនជាតិ​តួ​ក​គី​របស់​អ្នកកាសែត​រូប​នោះ ឲ្យ​ស្ថិត​ក្រោម​កិច្ច​ការពារ​របស់​ប៉ូលិស​តួ​ក​គី​២៤​ម៉ោង​លើ​២៤​ម៉ោង​។

ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​SALMANE​និង​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​MOHAMMED BEN SALMANE នា​ថ្ងៃ​ទី​២២​តុលា​បាន​ហៅ​កូនប្រុស​របស់​អ្នកកាសែត​ត្រូវ​គេ​សម្លាប់​រូប​នោះ​មក​ជួប ដើម្បី​សម្ដែង​ការ​ចូលរួម​មរណៈទុក្ខ​ជាមួយ​គ្រួសារ​របស់​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ