ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ចង់​ជឿ​ក្នុង​លោក​…​មាន​ម្តាយ​ចិត្ត​អប្រិយ​ធ្វើ​ដាក់​កូនស្រី​ទាំង​​៣​ចឹ​ង​សោះ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រី​ម្នាក់ត្រូវ​​នគរបាល​កំណត់​ថា​ ​ជា​មេខ្លោង​​រកស៊ី​រត់​​ព​ន្ធ​មនុស្ស​ឆ្លង​ដែន​ ​យកប្តី​​នៅ​​ក្រៅប្រទេស និង​ក៏​ធ្លាប់​បាន​លក់​កូនស្រី​បង្កើត​របស់​ខ្លួន​ចំនួន​៣​នាក់ទៀតផង ​ដូច​ជា​​បង្ខំ​ឱ្យ​​នាង​លក់​ព្រហ្មចារី និង​​​បញ្ឆោត​​យកនាងទៅ​លក់​ដោយយក​ប្តី​នៅ​ប្រទេស​ចិន​ជា​ដើម​នោះ​។ ស្ត្រី​រូប​នេះ​…

ខេត្តក្រចេះ ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រី​ម្នាក់ត្រូវ​​នគរបាល​កំណត់​ថា​ ​ជា​មេខ្លោង​​រកស៊ី​រត់​​ព​ន្ធ​មនុស្ស​ឆ្លង​ដែន​ ​យកប្តី​​នៅ​​ក្រៅប្រទេស និង​ក៏​ធ្លាប់​បាន​លក់​កូនស្រី​បង្កើត​របស់​ខ្លួន​ចំនួន​៣​នាក់ទៀតផង ​ដូច​ជា​​បង្ខំ​ឱ្យ​​នាង​លក់​ព្រហ្មចារី និង​​​បញ្ឆោត​​យកនាងទៅ​លក់​ដោយយក​ប្តី​នៅ​ប្រទេស​ចិន​ជា​ដើម​នោះ​។ ស្ត្រី​រូប​នេះ​ ​ត្រូវ​បាន​នគរបាល​​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​​តិ​​ជនឃាត់ខ្លួន​ និង​បញ្ជូន​ខ្លួន​ទៅ​​សាលា​ដំបូង​ខេត្ត​​នៅ​​រសៀល​ថ្ងៃ​ទី​២២  តុលា នេះ ​ដើម្បី​​ចំណាត់ការ​​បន្ត​តាម​​ផ្លូវច្បាប់​ ។

សេចក្តីរាយការណ៍បន្តថា ស្ត្រី​ជា​ម្តាយ​​គ្មាន​​មេត្តាធម៌​​រូប​នេះ ​ឈ្មោះ ឌី ចាន់​ធី អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ​ត្រូវ​​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​តិ​ជន​ខេត្តក្រចេះ​ចាប់ខ្លួន​បាន​នៅ​ខេត្ត​រតន​គីរី កាលពី​ថ្ងៃ​ទី​១៨ តុលា ក្រោយ​ពី​មានការ​ចុះ​ស្រាវជ្រាវ​និង​រក​ឃើញ​ថា មាន​ជាប់​សង្ស័យ​ជា​មេ​ខ្លោង​ជួញដូរ​មនុស្ស​ឆ្លង​ដែន ​។

​ជុំវិញ​រឿងហេតុ​ដែល​ស្ត្រី​​មេ​ខ្លោង​ជួញដូរ​មនុស្ស​ និង​ជួញដូរ​កូនស្រី​ខ្លួនឯង​នេះ ត្រូវ​បានលោកស្រី​ស្នងការ​រង​បញ្ជាក់​​​ទៀត​ថា កាលពី​អំឡុង​ប៉ុន្មាន​ឆ្នាំ​មុន ​ស្ត្រី​សង្ស័យ​រូប​នេះ​ធ្លាប់​បាន​លក់​ព្រហ្មចារី​កូនស្រី​បង្កើត​ខ្លួនឯង​ម្នាក់ ​ពេល​នាង​ទើបតែមាន​អាយុ​១៤​ឆ្នាំ​នៅឯ​ខេត្តបាត់ដំបង​ ។ ក្រោយ​លក់​ព្រហ្មចារី​កូនស្រី​ទាំង​មិន​ទាន់​គ្រប់​អាយុ​ បាន​ត្រឹម​មួ​យស​ប្តា​ហ៍ ស្ត្រី​រូប​នេះ​​បាន​បង្ខំ​នាង​ឲ្យនាងទៅ​​រកស៊ី​ផ្លូវភេទ​បន្ត​ទៀត ដោយ​​រូបគេ​នៅ​ជា​​អ្នក​​ហៅ​ម៉ូយ​ក្នុង​មួយ​ថ្ងៃ​ៗ ​គឺ​មាន​ភ្ញៀវ​ចាប់ពី​៥​ទៅ​៦​នាក់​ ដែល​បាន​ចូលរួម​ភេទ​ជាមួយ​នាង​។

បើ​តាម​លោកស្រី​ស្នងការ​រង​ បាន​សម្រង់​ចម្លើយនារី​ជា​កូនស្រី​ ដែល​រង​គ្រោះ​ទាំង​៣​នាក់នេះ​ ឱ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​អត់ទ្រាំ​នឹង​ការ​កៀបសង្កត់​នេះ​លែង​បាន​ នាង​ជា​កូន​បាន​រត់គេចខ្លួនរ​សាត់អណ្តែត​រហូត​បាន​ទៅ​យកប្តី​នៅ​ប្រទេស​ចិន​មួយ​រយៈ ​។

ក្រោយ​ពី​​​ម្តាយ​​បានដឹង​ថា​ កូនស្រី​​គេចខ្លួន​បាន​ទៅ​យកប្តី​នៅ​ប្រទេស​ចិន គាត់​បាន​បោក​បញ្ឆោតកូនស្រី​របស់​ខ្លួន​​​២​នាក់​ទៀត ដោយ​ម្នាក់​មាន​អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ​២០​ឆ្នាំ ខណៈ​នាង​នៅ​ជា​សិស្ស​នៅឡើយ​នោះ ដោយ​​គំរាម​ឲ្យ​នាង​ឈប់​រៀន​និង​​​បញ្ឆោត​នាងក្លែង​ឯកសារ​​រត់ការ​តាម​ខ្សែបណ្តាញ​ឱ្យ​​នាង​បន្ត​ទៅ​យកប្តី​នៅ​ប្រទេស​ចិន​ ដោយ​ខុសច្បាប់​នោះទៀត ។

អត្ថបទសរសេរ ដោយ