ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​អំណោយ​ដល់​គ្រួសារ​រង​គ្រោះដោយសារ​ខ្យល់កន្ត្រាក់​ ចាស់ជរា និងជន​ពិការ​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ជន​ងាយ​រង​គ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​ចំនួន​៣២០​គ្រួ​សារបាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ។ ការ​ចុះ​ចែក​អំណោយ​នេះ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក​ម៉ែ​ន វិបុល…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ជន​ងាយ​រង​គ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​ចំនួន​៣២០​គ្រួ​សារបាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ។

ការ​ចុះ​ចែក​អំណោយ​នេះ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក​ម៉ែ​ន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំ​យក​អំណោយ​មនុស្សធម៌​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ
សារ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ទាំងស្រុង​៣០​គ្រួសារ ខូចខាត​មធ្យម​២៧​គ្រួសារ (​សរុប​៣៧​ខ្នង​) ចាស់ជរា​៧៤​គ្រួសារ ពិការ​១១​នាក់ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​១៧៨​គ្រួសារ សរុប​៣២០​គ្រួសារ មក​ពី​៦​ឃុំ ក្នុងស្រុក​ច​ន្ទ្រា​៥ សង្កាត់​ក្នុង​ក្រុង​បា​វិត និង​៩​ឃុំ​ក្នុងស្រុក​ស្វាយ​ទាប​។

លោក​ឈី​វ សា​រ៉​ន ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ច​ន្ទ្រា​មាន​ប្រសាសន៍​ស្វាគមន៍​និង​អាន​របាយការណ៍​សង្ខេប​អំពី​សកម្មភាព​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​នា​ពេល​កន្លង​មក​និង​ថ្លែងអំណរគុណ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ដែល​កន្លង​មក​ក៏​ដូច​ជា​ពេល​នេះ​បាន​ឆ្លើយ​តប​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាន​ទាន់​ពេលវេលា​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ