ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តប​តាម​ការ​ស្នើរ​សុំ​របស់​អង្គភាព​ទាំ​១០ចំណុះ​ឲ្យ​រដ្ឋបាល​ស្រុក​អង្គរ​បូ​រី

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កុំព្យូទ័រ​លើ​តុ​ចំនួន​៧​គ្រឿង កុំព្យូទ័រ​យួរដៃ​៨​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធើ​១១​គ្រឿង LCD Projector ០១​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

ខេត្តតាកែវ ៖ កុំព្យូទ័រ​លើ​តុ​ចំនួន​៧​គ្រឿង កុំព្យូទ័រ​យួរដៃ​៨​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធើ​១១​គ្រឿង LCD Projector ០១​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។

តាម​រយៈ​លោក​ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ក្រុមការងារ​យក​មក​ប្រគល់​ជូន​ដល់​១០​អង្គភាព នៅ​ក្នុងស្រុក​អង្គរ​បូ​រី ខេត្តតាកែវ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ ។ ចំពោះ​អង្គភាព​ដែល​ត្រូវ​បាន​ទទួល​សម្ភារៈ​ខាងលើ​រួម​មាន​សាលាស្រុក រដ្ឋបាល​ឃុំ​គោក​ធ្លក ប៉ុស្តិ៍​នគរបាល​គោក​ធ្លក មណ្ឌល​សុខភាព​គោក​ធ្លក បឋម​សិក្សា​គោក​ធ្លក បឋម​សិក្សា​ព្រែក​តា​ផ អនុ​វិទ្យាល័យ​ភ្នំ​ដា អនុ​វិទ្យាល័យ​ព្រែក​ផ្ទោល ការិយាល័យ​ធម្មការ​ស្រុក និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ។

ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​សាលាស្រុក​អង្គរ​បូ​រី​ដែល​មានការ​ចូលរួម​ពី​សំណាក់​តំណាង​អង្គភាព​នីមួយ​ៗ និង​ក្រុមការងារ​លោក ហ៊ុន ម៉ា​ណែ​ត ។ ជំនួស​មុខ​ឲ្យ​អង្គភាព​ទាំង​១០ លោក ឌឹ​ម គឹ​ម​សាន អភិបាល​នៃ​គណៈ​អភិបាលស្រុក​អង្គរ​បូ​រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​លោក​ហ៊ុន ម៉ា​ណែ​ត ដែល​បាន​យកចិត្តទុកដាក់ គិតគូរ​ពី​សុខទុក្ខ​ចំពោះ​ការងារ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ។


លោក​បាន​សម្តែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ព្រោះ វា​មាន​ប្រយោជន៍​ដែល​អាច​ជួយ​សម្រួល​ក្នុង​កិច្ច​ការងារ​ទូទៅ​ក៏​ដូច​ជា សម្រួល​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។

សូម​រំលឹក​ថា អំណោយ​ជា​កុំ​ព្យូ​រ​ទ័​រ និង​ម៉ាស៊ីន​ព្រី​ន​ធើ​រ​ខាងលើ​នេះ​ត្រូវ​បាន​លោក​ហ៊ុន ម៉ា​ណែ​ត ប្រកាស​ផ្តល់​ជូន​តប​តាម​ការ​ស្នើរ​សុំ​របស់​អង្គភាព​ទាំ​១០ ចំណុះ​ឲ្យ​រដ្ឋបាល​ស្រុក​អង្គរ​បូ​រី កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ពិធី​សម្ពោធ​ដងទង់ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ភ្នំ​ដា ស្ថិត​ក្នុង​ឃុំ​គោក​ធ្លក ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ