ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ឱន​ស្រាយចំណង ស្រាប់តែ​ស្ទុះ​មក​វ័ធ​…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតន​គី​រី ៖ ស្ត្រី​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​ម្នាក់​ដឹក​សត្វ​ក្របី​ទៅ​ចងអោយ​ស៊ី​ស្មៅ ត្រូវ​ក្របី វ័​ទ​ចំ​គូទ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​វ៉ា​យ…

ខេត្ត​រតន​គី​រី ៖ ស្ត្រី​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​ម្នាក់​ដឹក​សត្វ​ក្របី​ទៅ​ចងអោយ​ស៊ី​ស្មៅ ត្រូវ​ក្របី
វ័​ទ​ចំ​គូទ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​វ៉ា​យ ឃុំ​ការ​ចូ​ន ស្រុក​វើ​ន​សៃ ។

ជន​រង​គ្រោះ​ឈ្មោះ រាង កេង​ចាល ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង មានមុខ​រប​កសិករ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បើ​តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ស្រាយចំណង​សត្វ​ក្របី​ឈ្មោល​បំណង​ដឹក​មក​ផ្ទះ​វិញ ពេល​កំពុង​តែ​ឱន​ស្រាយចំណង​នោះ ស្រាប់​សត្វ​ក្របី​បាន​ស្ទុះ​មក​វ័ធ​គាត់​ចំ​គូទ បណ្ដាល​មុត​មាន​ជំរៅ​មួយ​ចង្អុលដៃ រង​របួសធ្ងន់ ។

ក្រោយ​ពី​កើតហេតុ សាច់ញាតិ​ជន​គ្រោះ​បាន​រាយ​ការ​ណ៏​ជួន​សមត្ថកិច្ច​ប៉ូលិស​ឃុំ​នឹង​ស្រុក​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ជន​រង​គ្រោះ​។

បច្ចុប្បន្ន ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ប​ញ្ជួ​ន​មក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​រតនគីរី​និង​បាន​រួច​ផុត​ពី​សេចក្ដីស្លាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ