ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើងផ្ទុះ…ជម្លោះ​​​ខ្មែរ-​ចិន​​ឈានដល់​បា.ញ់​ជា​ច្រើន​​គ្រាប់​

5 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្នូរ​បាញ់​ដោយ​កាំភ្លើង​ជា​ច្រើន​គ្រាប់ ដោយ​សមត្ថកិច្ច​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ជម្លោះ​រវាង​ជនជាតិ​ខ្មែរនិង​ចិន​ដែល​ប្រដាប់​ដោយ​បំពង់​ទីប​និង​ដែក​រៀង​ៗ​ខ្លួនតែ​ក្រោយ​ការ​ប្រឈម​នោះ ក្រុម​ខ្មែរ​គេច​អស់​នៅ​សល់​តែ​ក្រុម​ចិន ។ ក្នុង​ការ​បង្ក្រាប​ជនជាតិ​ចិន​ជាង​១០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល​និង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បង្ក្រាប​និង​ឃាត់ខ្លួន​នៅ​នឹង​កន្លែង ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ជម្លោះ​នេះ​ច្បាស់លាស់​ទេ…

ខេត្តបន្ទាយមានជ័យ ៖ ស្នូរ​បាញ់​ដោយ​កាំភ្លើង​ជា​ច្រើន​គ្រាប់ ដោយ​សមត្ថកិច្ច​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ជម្លោះ​រវាង​ជនជាតិ​ខ្មែរនិង​ចិន​ដែល​ប្រដាប់​ដោយ​បំពង់​ទីប​និង​ដែក​រៀង​ៗ​ខ្លួនតែ​ក្រោយ​ការ​ប្រឈម​នោះ ក្រុម​ខ្មែរ​គេច​អស់​នៅ​សល់​តែ​ក្រុម​ចិន ។ ក្នុង​ការ​បង្ក្រាប​ជនជាតិ​ចិន​ជាង​១០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល​និង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បង្ក្រាប​និង​ឃាត់ខ្លួន​នៅ​នឹង​កន្លែង ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ជម្លោះ​នេះ​ច្បាស់លាស់​ទេ ។

ករណី​ខាងលើ​ដែល​ឈាន​ដល់​ការ​ផ្ទុះអាវុធ​និង​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ជិត​១​រំលង​អធ្រាត្រ​ចូល​ព្រឹក​ថ្ងៃ​ទី​២១ តុលា លើ​ដងផ្លូវ​បេតុង​ជិត​បុរី​ហ្គោ​ត​ឡាក់ ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ តាម​ប្រភព​ព័ត៌មាន​ថា ជនជាតិ​ចិន​ដែល​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​នេះ មាន​ចំនួន​១៣​នាក់ ។
តាម​ប្រភព​ថា មុន​កើតហេតុ​នេះ​ជនជាតិ​ចិន​ទាំងនេះ​មាន​ជម្លោះ​ជាមួយ​ខ្មែរ​មួយ​ក្រុម ប៉ុន្តែ​មិនដឹង​មូលហេតុ​ពិតប្រាកដ​ទេ ដែល​ខ្លះ​ថា​អាច​ដោយសារ​រឿងស្រី តែ​ក្រុម​ខ្មែរ​ដែល​មាន​ជម្លោះ​នោះ​គេចខ្លួន​អស់ ។

ប្រភព​បន្ត​ថា ដំបូង​ជនជាតិ​ចិន​មាន​គ្នា​៤​ទៅ​៥​នាក់​ទេ លុះ​មាន​ជម្លោះ​កើតឡើង​ក៏​បាន​ទូរស័ព្ទ​ហៅ​គ្នា​មក​កាន់តែ​ច្រើន ប្រដាប់​ដោយ​បំពង់​ទីប​និង​ដែក​ស្ទើរ​គ្រប់​ដៃ សូ​ម្បី​សមត្ថកិច្ច​ដែល​ចូល​បង្ក្រាប ក៏​ពួក​គេ​ហាក់​មិន​ស្តាប់​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក ទើប​ឈាន​ដល់​ការ​បំផ្ទុះ​អាវុធ​ឡើង​លើ​គំរាម​ជា​ច្រើន​គ្រាប់ ។

កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​លម្អិត​ពី​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទេ ព្រោះ​ទូរស័ព្ទ​ទាក់ទង​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល ។ លោក ព្រំ ពិសិដ្ឋ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​ពេល​នេះ​កំពុង​សាក​សួរ​ពី​ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​នៅឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នោះ​ដែរ ព្រោះតែ​ភាគី​ពាក់ព័ន្ធ​ម្ខាង​ទៀត​ជា​ខ្មែរ​បាន​គេចខ្លួន​អស់ ។

លោក​បន្ត​ថា ករណី​នេះ​មិន​ទាន់​ឈាន​ដល់​អំពើ​ហិង្សា​បង្ក​របួស​ស្នាម​លើ​បុគ្គល​ណាមួយ​នៅឡើយ​ទេ ។
ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កំណើន​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ជា​សំបុក​កាស៊ីណូ​ក៏​មិន​តិច​ដែរ ដែល​ពួក​គេ​មក​រកស៊ី​និង​មក​លេងល្បែង​ក្នុង​កាស៊ីណូ ហើយ​ជួល​សណ្ឋាគារ​និង​ផ្ទះសំណាក់ បើក​ល្បែង​ថែម​ទៀត​ផង ។ ចំពោះ​ចំនួន​ជនជាតិ​ចិន​ដែល​ហូរ​ចូល​ក្រុង​ប៉ោយ​ប៉ែ​ត មិន​ត្រូវ​បាន​ទទួល​ការ​បង្ហាញ​ស្ថិតិ​ពី​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ជា​ផ្លូវការ​ច្បាស់លាស់​ទេ ដែល​ស្រួល​មិន​ស្រួល​គ្មាន​ស្ថិតិ​ពិត​ក៏​មិនដឹង​ដែរ ។

តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ កាលពី​ឆ្នាំ​២០១៧ ជនជាតិ​ចិន​មាន​២​ពាន់​នាក់​ (​គិតតែ​ក្រុង​ប៉ោយ​ប៉ែ​ត​) ឆ្នាំ​នេះ​ ការ​ធ្វើ​ជំរឿន​និង​បញ្ចប់​នៅ​ខែធ្នូ​ខាង​មុខ​ដែល​អាច​កើន​ពី​៤​ទៅ​៥​ពាន់​នាក់ ៕

អត្ថបទសរសេរ ដោយ