ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ឡិច​ស៊ី​ស​លាន់​ដូច​រន្ទះ​ប៊ិះ​ធ្លាក់​ចូល​ទន្លេ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បែន​ដឹក​ដី​បាន​​បុក​គូទ​រថយន្ត​ឡិច​ ស៊ី​ស RX300 ពីក្រោយ​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​RX300​ជ្រុល​ចង្កូត​ធ្លាក់​ពីលើ​ថ្នល់​ទៅ​បុក​ដើម​អាកា​ស្យា​ក្បែរ​មាត់ទន្លេ​វ៉ៃ​គោ​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ និង​ធ្វើ​ឲ្យ​អ្នកបើកបរ​រង​របួសស្រាល​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២…

ខេត្តស្វាយរៀង​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បែន​ដឹក​ដី​បាន​​បុក​គូទ​រថយន្ត​ឡិច​
ស៊ី​ស RX300 ពីក្រោយ​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​RX300​ជ្រុល​ចង្កូត​ធ្លាក់​ពីលើ​ថ្នល់​ទៅ​បុក​ដើម​អាកា​ស្យា​ក្បែរ​មាត់ទន្លេ​វ៉ៃ​គោ​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ និង​ធ្វើ​ឲ្យ​អ្នកបើកបរ​រង​របួសស្រាល​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ​តុលា ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងលិច​ស្ពាន​ហា​យ​វ៉េ ស្ថិត​នៅ​ភូមិ​សាលាស្រុក​ចាស់​សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយ​រៀង​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស RX 300 បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង បើកបរ​ស្រប​ទិស​គ្នា​បាន​បុក​គូទ​រថយន្ត​ឡិច​ស៊ី​ស RX300 ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស RX300 ខ្ទាត​ចេញ​ថ្នល់​ទៅ​បុក​ដើម​អាកា​ស្យា​ក្បែរ​មាត់ទន្លេ​វ៉ៃ​គោ រីឯ​រថយន្ត​បែន​ដឹក​ដី​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់​ស្រមោល ។

បន្ទាប់​មក អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស RX 300 បាន​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ដោយ​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស RX300 មិន​បាន​មើលឃើញ​លេខ​រថយន្ត​បង្ក​នោះ​ទេ ។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ឲ្យ​មក​ទទួលខុសត្រូវ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ