ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​កេស​មួយ​គួរ​ឱ្យ​សង្ស័យ បើក​មើល​…​ពុទ្ធោ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សព​ទារិកា​ដែល​ទើបតែ​ស្លាប់​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្បែរ​ច្រាំង​ទន្លេមេគង្គ ដែល​សង្ស័យ​កើតមក​ស្លាប់ ហើយ​ត្រូវ​បាន​ម្តាយ​យក​ទៅ​បោះចោល​។ ហេតុ​ការ​ណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ​ខែតុលា​ ឆ្នាំ​២០១៨ ​នៅ​ចំណុច​ក្បែរ​ច្រាំង​ទន្លេមេគង្គ​ ខាងត្បូង​បន្ទាយ​ទា​ហ៊ាន​ជើង​ទឹក…

រាជធានី​ភ្នំពេញ ​៖ សព​ទារិកា​ដែល​ទើបតែ​ស្លាប់​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្បែរ​ច្រាំង​ទន្លេមេគង្គ ដែល​សង្ស័យ​កើតមក​ស្លាប់ ហើយ​ត្រូវ​បាន​ម្តាយ​យក​ទៅ​បោះចោល​។

ហេតុ​ការ​ណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ​ខែតុលា​ ឆ្នាំ​២០១៨ ​នៅ​ចំណុច​ក្បែរ​ច្រាំង​ទន្លេមេគង្គ​ ខាងត្បូង​បន្ទាយ​ទា​ហ៊ាន​ជើង​ទឹក ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សព​ទារិកា​នោះ​ត្រូវ​បាន​គេ​រុំ​នឹង​កន្សែង​រួច​ដាក់​ក្នុង​កេស​ស្នោ​បិត​ជិត យក​ទៅ​បោះចោល ។

ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា មូលហេតុ​អ្វី​នោះ​ទេ បានជា​ឪពុក​ម្តាយ​យកស​ពកូន​ទៅ​បោះចោល​បែប​នេះ​។

តាម​នគរបាល​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​អ្នកដំណើរ ឆ្លងកាត់​ទីនោះ​ក៏បាន​ប្រទះ​ឃើញ​កេស​ស្នោ​មានការ​សង្ស័យ ក៍​បើក​មើល​ស្រាប់តែ​ប្រទះ​ឃើញ​សព​កូន​ទារិកា រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្តង ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា សព​ទារិកា​ខាងលើ​នោះ​មាន​អាយុប្រមាណ​៩​ខែ ដែល​គេ​ការ​សង្ស័យ​ថា​ កូន​នោះ​បាន​កើតមក​ស្លាប់ ហើយ​ត្រូវ​បាន​ម្តាយ​យក​ទៅ​បោះចោល ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​បែប​នេះ ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល នគរបាល​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​សព រក​ពុំ​ឃើញ​មាន​ស្លាក​ស្នាម​អ្វី​នោះ​ទេ ហើយ​ត្រូវ​បាន​អាជ្ញាធរ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នាំ​គ្នា​កប់​សព​ទារិកា​នោះ​នៅ​តាម​មាត់ច្រាំង​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ