ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ ! David Beckham ទិញ​ភូមិ​គ្រឹះ​ថ្មី​១​តម្លៃ​កប់​ពពក

5 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន «House Beautiful» ផ្សាយ​ថា លោក David Beckham និង​លោកស្រី​Victoria Beckham បាន​ទិញ​ភូមិ​គ្រឹះមួយ​នៅ​តំបន់…

ទីភ្នាក់ងារ​ព័ត៌មាន «House Beautiful» ផ្សាយ​ថា លោក David Beckham និង​លោកស្រី​Victoria Beckham បាន​ទិញ​ភូមិ​គ្រឹះមួយ​នៅ​តំបន់ Beverly Hills​ ដើម្បី​បាន​រស់នៅ
ជា​មួយ​កូន​ៗ​ចំនួន​៤​នាក់ គឺ​ Brooklyn Beckham , Romeo, Cruz និង​ Harper ដោយ​ភូមិ
គ្រឹះ​នេះ​មាន​តម្លៃ​រហូត​ដល់​៣៣​លាន​ដុល្លារ ។

ភូមិ​គ្រឹះ​នេះ​មិន​ត្រឹមតែ​ស្ថិត​នៅ​លើ​ទីតាំង​ដ៏​ល្អ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​បំពាក់​ទៅ​ដោយ​សម្ភារល្អ​ៗ​ និង​ទំនើប​សម​នឹង​តម្លៃ​ទៀត​ផង ។ ភូមិ​គ្រឹះនេះ​សាងសង់​តាម​រចនាបថ​អុី​តា​លី​នៅ​លើ​ផ្ទៃដី​ទំហំ​១.២០៨​ម៉ែត្រការ៉េ ដោយ​មាន​លោក​Tim Morrison ជា​ស្ថា​និក ។

សំណង់​ភូមិ​គ្រឹះ​ចែក​ចេញ​ជា​២​មុំ​រាង​ជា​អក្សរ​«H» មាន​បន្ទប់​គេង​៦ បន្ទប់ទឹក​៩ ផ្ទះបាយ បន្ទប់ទទួលភ្ញៀវ បន្ទប់​ពិសា​បាយ បណ្ណាល័យ បន្ទប់​ប្រគំ​តន្ត្រី ជណ្ដើរយន្ត និង​បន្ទប់​តុបតែង​កាយ ។

បច្ចុប្បន្ន​លោកស្រី​ Victoria មាន​ស្លាក​យីហោ​សម្លៀក​បំពាក់​របស់​ខ្លួន​ជា​អក្សរ​កាត់​«DVB» មក​ពី​ពាក្យ​ David and Victoria Beckham ហើយ​ស្លាក​យីហោ​នេះ​ត្រូវ​បាន​ទទួលស្គាល់​ជា​ស្លាក​យីហោ​ដ៏​ល្បី​នៅ​លើ​សាកលលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ