ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​សួរ​​​​ចុះ​សួរ​​ឡើង​​​… ក៏​​ដឹង​ស្រី​ស្អាត​​​​នេះ​ កុហក​សោះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖  គិតត្រឹមរសៀលថ្ងៃទី២២ តុលា មាន​សេចក្ដី​រាយ​ការ​ណ៍​ចុង​ក្រោយ​បន្ត ពាក់ព័ន្ធ​ករណី​ចាប់​ក្មេង​ស្រី​ចង ហើយ​ប្លន់​យក​លុយ​និង​គ្រឿង​អ​ល័​ង្ការ​ បើ​តាម​​លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល…

ខេត្តបាត់ដំបង ៖  គិតត្រឹមរសៀលថ្ងៃទី២២ តុលា មាន​សេចក្ដី​រាយ​ការ​ណ៍​ចុង​ក្រោយ​បន្ត ពាក់ព័ន្ធ​ករណី​ចាប់​ក្មេង​ស្រី​ចង ហើយ​ប្លន់​យក​លុយ​និង​គ្រឿង​អ​ល័​ង្ការ​ បើ​តាម​​លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល បាន​ឱ្យ​​ដឹង​​ថា ករណី​នេះ​អាច​ជា​រឿងប្រឌិត​ដែល​រៀបចំ​ឡើង​ដោយ​ក្មេង​ស្រី​ឈ្មោះ​រូ រ៉ូ​ស្សា នេះ​តែ​ម្ដង​ ។ លោក​បាន​ប្រាប់​​ថា ជំ​ហាន​ដំបូង​យើង​គិត​ថា អាច​ជា​ករណី​ប្លន់​ដែរ តែ​មាន​ចំណុច​ខ្លះ ​គួរឱ្យ​សង្ស័យ​​ទើប​មន្ត្រី​ជំនាញ​​សួរ​ដេញដោល ហើយ​ក៏​បែកធ្លាយ​រឿងប្រឌិត​តែ​ម្ដង​។

បើ​តាម​ចម្លើយ​ចុង​ក្រោយ​របស់​នាង ​រូ រ៉ូ​ស្សា បាន​ប្រាប់​សមត្ថកិច្ច​ថា នាង​បាន​ប្រឌិត​រឿង​នេះ​ឡើង ដើម្បី​បញ្ចៀស​ការ​ទ​ទូល​ខុស​ត្រូវ​ ដែល​នាង​ធ្លាប់​បាន​លួច​ចិញ្ចៀនមាស​២​វង់​របស់​ជីដូន​នាង​ មុន​ថ្ងៃ​ភ្ជុំបិណ្ឌ ​។ ដូច្នេះ​ហើយ​ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​តុលា នេះ ​នាង​យក​ខ្សែ​ចង​ខ្លួនឯង និង​យក​កូនជ្រូក​សន្សំ​លុយ​បោក រួច​ទូរស័ព្ទ​ប្រាប់​ជីដូន​នាង​ថា មាន​ចោរ​៣​នាក់​ចូលចាប់​នាង​ចង​រួច​ប្លន់​យក​ចិញ្ចៀន​ និង​លុយ​អស់​តែ​ម្ដង​ទៅ​ ។

លោក​សុខ សា​រិ​ន បាន​​បញ្ជាក់​​ថា នេះ​ជា​ចម្លើយ​របស់​នាង​រ៉ូ​ស្សា ដែល​មន្ត្រី​ជំនាញ​ឈ្លេច​សួរ​ចុង​ក្រោយ បន្ទាប់​ពី​មានការ​សង្ស័យ ​។ ទោះ​យ៉ាងណា ​នៅ​មិន​ទាន់​ចប់​ការ​សួរនាំ​​ទេ មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះ​បន្ត​ទៀត​​នៅ​ឡើយ ។

អត្ថបទសរសេរ ដោយ