ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិ​កម្ម​នឹង​ផ្ទុះ…រឿងស្ងាត់ៗដកមេប៉ុស្តិ៍២នាក់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ មន្ត្រី​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​គ្រោង​​នឹង​ធ្វើ​ញតិ​តវ៉ា ​ដាក់​ជូនថ្នាក់ដឹកនាំ ដើម្បី​ទាមទា​រ​ឱ្យ​លោក​កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត​បង្ហាញ​ហេតុផល ក្រោយ​ពី​មានការ​បែកធ្លាយ​នូវ​ព័​ត៌​មាន​ថា លោក​អធិការ​ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​រូប​នេះ បាន​ធ្វើ​សំណើ​ស្ងាត់​ៗ​ទៅ​ថ្នាក់លើ​សុំ​ដក​មន្ត្រី​នគរបាល…

ខេត្តបាត់ដំបង​ ៖ មន្ត្រី​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​គ្រោង​​នឹង​ធ្វើ​ញតិ​តវ៉ា ​ដាក់​ជូនថ្នាក់ដឹកនាំ ដើម្បី​ទាមទា​រ​ឱ្យ​លោក​កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត​បង្ហាញ​ហេតុផល ក្រោយ​ពី​មានការ​បែកធ្លាយ​នូវ​ព័​ត៌​មាន​ថា លោក​អធិការ​ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​រូប​នេះ បាន​ធ្វើ​សំណើ​ស្ងាត់​ៗ​ទៅ​ថ្នាក់លើ​សុំ​ដក​មន្ត្រី​នគរបាល
ប៉ុស្តិ៍​​ចំនួន​២​រូប​​ចេញពី​តំ​ណែង រួច​ដាក់​មន្ត្រី​ដែល​ស្និទ្ធិ​នឹង​ខ្លួន​ជំនួស​វិញ​។ នេះ​បើ​តាម​ព័​ត៌​​មាន​ដែល​ប្រភព​​បាន​ទម្លាយ​ឱ្យ​កោះសន្តិភាព​ដឹង ​កាលពី​ចុង​ស​ប្ដា​ហ៍​​មុន​ ។

យោង​តាម​ប្រ​ភ​ពព័ត៌​មាន​ដែល​កោះសន្តិភាព​ទ​ទួល​​​បានឱ្យ​​ដឹង​ថា ករណី​ដែល​លោក​អធិការ​ស្រុក​សំឡូត បាន​ធ្វើ​សំណើ​​ស្ងាត់​ៗ​ សុំ​ដក​មន្ត្រី​នគរបាល​ក្រោម​ឱវាទ ​២​រូប​ចេញពី​ប៉ុ​ស្ដិ៍​រដ្ឋបាល​នោះ ទំនង​បាន​កើតឡើង​យូរ​ដែរ​​ហើយ តែ​ទើប​បែកធ្លាយ​នៅ​ មុន​បោះ​ឆ្នោត​នេះ​ ។

ប្រភព​បាន​ឱ្យ​​ដឹង​ថា មាន​មន្ត្រី​និង​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន​ ដែល​គាំទ្រ​នូវ​ការងារ​របស់​មន្ត្រី​២​រូប​នោះ បាន​ប្រតិកម្ម​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ដំណឹង​ដ៏​អកុសល​នេះ ហើយ​ថែម​ទាំង​ព្រមាន​ធ្វើ​ញ្ញតិ​ប្រឆាំង​​តវ៉ា ដើម្បី​ទាមទា​រឱ្យ​​លោក​កោ ស៊ុន​កាំ​ង បង្ហាញ​ហេតុផល​ ឬ​កំហុសឆ្គង ដែល​នាំ​ឲ្យ​មានការ​សុំ​ដក​តួនាទី​នេះ​ទៀត​ផង​។ គេ​សង្ស័យ​អាច​ជា​រឿង​មិន​ប្រក្រតី ប្រសិនបើ​មានការ​ដក​តំ​ណែង​មន្ត្រី​នោះ​មែន​។

មន្ត្រី​ទាំង​២​រូប​​ដែល​ត្រូវ​លោក​កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត ស្នើ​សុំ​ដកតំ​ណែង​ស្ងាត់​ៗ​នោះ គឺ​លោក​ស៊ូ
វិ​ន នាយ​ប៉ុ​ស្ដិ៍​រដ្ឋបាល និងលោក​អ៊​ន សៅ នាយ​រង​ប៉ុ​ស្តិ៍​​រដ្ឋបាល​​ឃុំ​សំឡូត ​។ មន្ត្រី​មួយ​រូប​ដែល​បានដឹង​រឿង​នេះបាន​និយាយ​ថា សំណុំរឿង​នេះ​ អាច​ជា​ការ​ពិត​ដែល​លោក​អធិការ​ស្រុក​សំឡូត បាន​ឃុំ​ឃិ​ត​ជា​មន្ត្រី​ថ្នាក់​លើ​មួយ​ចំនួន​ធ្វើ​ឡើង​យ៉ាង​ស្ងាត់​ស្ងៀម​បំផុត មិន​ឱ្យ​​សាមីខ្លួន​ដឹង​មុន​ឡើយ​ ។

មន្ត្រី​ដែល​សុំ​លាក់​ឈ្មោះ​រូប​នេះ​​បាន​ប្រាប់​ថា បើ​តាម​ផែនការ​ផ្លាស់​ប្ដូរ​នេះ លោក​ស៊ូ វុន នាយ​ប៉ុ​ស្ដិ៍​សំឡូត អាច​នឹង​ត្រូវ​ផ្លាស់​ចេញ និង​ដាក់​ជំនួស​ដោយ​មន្ត្រី​ឈ្មោះ​ហង្ស រៀម មក​ពី​អង្គភាព​វរ​នគរបាល​ព្រំដែន​គោក​លេខ​៣១០​ ។ ដោយឡែក​ លោក​អ៊​ន សៅ នាយ​រង​ប៉ុ​ស្ដិ៍​​សំឡូត អាច​ត្រូវ​ផ្លាស​់ចេញ ហើយ​ដាក់​ជំនួស​វិញ​ដោយ​មន្ត្រី​ឈ្មោះ​នូ ប៊ុ​ន​ឈឿ​ត ជា​មន្ត្រី​ក្នុង​អធិការ ដែល​សុទ្ធតែ​ជា​មន្ត្រី​ស្និទ្ធិ​​នឹង​លោក​អធិការ​។

លោក​ស៊ូ វុន បាន​បញ្ជាក់​ថា មន្ត្រី​ការិយាល័យ​បុគ្គលិក​ បាន​សួរនាំ​រូប​លោក​អំពី​លុយ សម្រាប់​ដាក់​យក​
តំ​​ណែ​ក​អធិការរង​ស្រុក​សំឡូត តែ​លោក​មិន​បាន​ឯកភាព​ទេ ព្រោះ​លោក​មិន​បានដឹង​អំពី​គម្រោង​ផ្លាស់​ប្ដូរ​នេះ​ជា​មុន​ ។ លោក​មេ​ប៉ុ​ស្ដិ៍បាន​និយាយ​ដូច្នេះ​ថា​ «​ខ្ញុំ​មិន​បដិសេធ​ទេ ​ចំពោះ​តំ​ណែង​អធិការរង តែ​ខ្ញុំ​មិន​បាន​ដឹង​អំពី​ផែនការ​ផ្លាស​់ប្ដូរ​នេះ​ជា​មុន​…​ ។ ខ្ញុំ​ចង់​ដឹង​ថា តើ​ខ្ញុំ​មាន​កំហុស​ឬ​មាន​បញ្ហា​អ្វី បានជា​ត្រូវ​ផ្លាស​ប្ដូរ ដោយ​​គ្មាន​ការ​ប្រជុំ​ក្រុមប្រឹក្សាវិន័យ​ ក្នុង​អង្គភាព​ជា​មុន ស្រាប់តែ​សុខ​ៗ​បែកធ្លាយ​រឿង​នេះ​..​?​»​ ។

លោក​កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត បាន​បំភ្លឺ​ប្រាប់​អ្នក​សារ​ព័​ត័​មាន​តាម​ទូរស័ព្ទ ​ជុំវិញ​ការ​បែកធ្លាយ​នូវ​រឿង​មិន​ប្រក្រតី​នេះ​ថា ចំពោះ​ការងារ​នេះ ជា​ធម្មតា​វា​មានការ​ប្រជុំ​ក្រុមប្រឹក្សាវិន័យ​របស់​អង្គភាព ដែល​មាន​អធិការរង​ទ​ទូល​បន្ទុក​សេនាធិការ និង​លោកស្នងការ​រង​ទ​ទូល​បន្ទុក​ធនធានមនុស្ស​ជា​អ្នកធ្វើការ​ងារ​នេះ​។ លោក​អធិការ​រូប​នេះ​ មិន​បាន​និយាយ​មិន​ចំ​ឈ្មោះ​មន្ត្រី​រូប​ណា​ទេ តែ​បាន​ប្រាប់​ថា មន្ត្រី​ដែល​អសកម្ម មិន​មក​ធ្វើ​ការងារ ឬពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន ត្រូវ​តែ​ធ្វើការ​ផ្លាស់​ប្ដូរ​ហើយ​។

ប៉ុន្តែ​ត្រង់​ចំណុច​​នេះ លោក​ស៊ូ វុន និង​លោក​អ៊​ន សៅ នាយ​.​នាយ​រង​ប៉ុ​ស្ដិ៍​សំឡូត ដែល​គេ​សង្ស័យ​មាន​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​លោក​កោ ស៊ុន​កាំ​ង ដែល​គ្រោង​ដក​ពី​ដំណែង​នេះ បាន​បដិសេធ​ថា រូប​លោក​
ទាំង​២​មិន​ធ្លាប់​មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​លោក​កោ ស៊ុន​កាំ​ង បាន​លើក​ឡើង​នេះ​ទេ​ ។ មន្ត្រី​ទាំង​២​ បាន​បញ្ជាក់​​ថា ប្រសិនបើ​ករណី​នេះ​ ផ្ទុះ​កាន់តែ​ធំ ហើយ​រូប​លោក​ទាំង​២​ ត្រូវ​បាន​ថ្នាក់លើ​ហៅ​ទៅ​សួរនាំ លោក​នឹង​ត្រៀមខ្លួន​ជា​ស្រេច​ ដើម្បី​ដោះស្រាយ និង​បំភ្លឺ​ជួន​ថ្នាក់ដឹកនាំ ​។

អត្ថបទសរសេរ ដោយ