ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មិត្ត​ម្នាក់ នាំ​គ្នា​ភ្ញាក់ផ្អើល​ដើរ​រក​…​តែ​អ្វី​ៗ​ហួសពេល​ទៅ​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​បង្ក​ភ្ញាក់ផ្អើល​នៅ​ចំណុច​អាង​អូរ​ខៃ​ដ​ន​ ស្ថិត​ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​រសៀល​ថ្ងៃ​ទី​២១ តុលា ២០១៨​។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ហុង ហន…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​បង្ក​ភ្ញាក់ផ្អើល​នៅ​ចំណុច​អាង​អូរ​ខៃ​ដ​ន​ ស្ថិត​ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​រសៀល​ថ្ងៃ​ទី​២១ តុលា ២០១៨​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ហុង ហន អាយុ​២២​ឆ្នាំ ជា​ជាងដែក ស្នាក់​នៅ​ជាមួយ​ម្តាយមីង​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត មាន​ទីលំនៅ​ស្រុក​ពារាំង ខេត្តព្រៃវែង​។

ប្រភព​ពី​កន្លែង​កើតហេតុ​និយាយ​ថា ជន​រង​គ្រោះ និង​មិត្តភក្តិ​៥​នាក់​ផ្សេង​ទៀត​សរុប​៦​នាក់​បាន​នាំ​គ្នា​ទៅ​លេង​អាង​អូរ​ខៃ​ដ​ន ក្រោយ​ម៉ោង​សម្រាក​ការងារ​ថ្ងៃត្រង់​។

ប្រភព​ដដែល​បន្ត​ថា ពេល​ទៅ​ដល់​កន្លែង​កើតហេតុ មិត្តភក្តិ​ចំនួន​៥​នាក់​បាន​ចុះ​លេង​ទឹក ដោយឡែក​ជន​រង​គ្រោះ​មិន​ទៅ​ជាមួយ​ទេ​ព្រោះ​មិន​ចេះ​ហែល​ទឹក​។

លុះ​មិត្តភក្តិ​វិល​ត្រឡប់​ពី​ហែល​ទឹក​លេង​វិញ ស្រាប់តែ​បាត់​ជន​រង​គ្រោះ ក៏​នាំ​គ្នា​ភ្ញាក់ផ្អើល​រក​មើល​ជុំវិញ​មិនឃើញ ដោយ​ការ​សង្ស័យ​ក៏​នាំ​គ្នា​ចុះ​រាវ​ក្នុង​ទឹក​ប្រហែល​កន្លះ​ម៉ោង ទើប​ឃើញ​ជន​រង​គ្រោះ តែ​ហួសពេល​ទៅ​ហើយ ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​រួច សព​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ