ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! មុន​នេះ​មនុស្ស​ម្នាក់​បាន​ស្លា.ប់​ក្រោម​រថយន្ត(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូមួយកើតឡើង បណ្តាល​ឲ្យ​យុវជន​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង នៅ​លើ​ផ្លូវជាតិ​លេខ​៤ មុខ​សាលាក្តី​ខ្មែរក្រហម ដែល​កើតហេតុ​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា​នេះ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូមួយកើតឡើង បណ្តាល​ឲ្យ​យុវជន​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង នៅ​លើ​ផ្លូវជាតិ​លេខ​៤ មុខ​សាលាក្តី​ខ្មែរក្រហម ដែល​កើតហេតុ​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា​នេះ នៅ​ភូមិ​ព្រៃ​បឹង  ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធា​នីភ្នំពេញ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា គ្រោះថ្នាក់ខាងលើកើតឡើង​រវាង​ម៉ូតូ​ម៉ាក ZOOMER-X ព​ណ៍​ខ្មៅ​លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ ១GE-១៩០២ បើកបរ​ដោយ​យុវជន​ដែល​ស្លាប់​ខាងលើ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បាន​ជែងរ​ថ​យន្ត​នៅ​ពី​មុន ​តែក៏​ត្រូវ​បុក​ជាម​ួយរថយន្ត​ម៉ាក​ហី​យ៉ា​ន​ដាយ សណ្តោង​រ៉ឺ​ម៉ក ព​ណ៍​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ៣C -០៩៤៩ ដែល​រថយន្ត​នេះ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បញ្ច្រាស​គ្នា ។

ក្រោយ​ពេល​បើកបរ​អ្នក​បើក​បាន​រត់គេច​ខ្លួន​បាត់ ។ ជនរងគ្រោះខាងលើមានឈ្មោះ យ៉​ន លី​ហួរ អាយុ​១៨​ឆ្នាំ មុខរបរ​រៀន​ជាង​ទូរ​ស័​ព្វ ស្នាក់​នៅ ភូមិ​អណ្តូង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។

បញ្ជាក់ៈ ជន​រង​គ្រោះ​បាន​ពាក់មួក​សុវត្ថិភាព បាន​ត្រឹមត្រូវ តែដោយគ្រោះថ្នាក់បុកពេញទំហឹងខ្លាំងពេក ​ខណៈ​ពេល​នោះ​ក៏​បាន​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ