ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ក! ប្រើល្បិចស៊ីដាច់លុយ​ជិត​​១០ម៉ឺន​ដុល្លារ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ តុលា ពាក់ព័ន្ធ​បទ​រំលោភ​លើ​ទំនុកចិត្ត​ ស៊ីដាច់​ប្រាក់​មីក្រូហិរញ្ញវត្ថុ​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​ រិ​ក ។…

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ តុលា ពាក់ព័ន្ធ​បទ​រំលោភ​លើ​ទំនុកចិត្ត​ ស៊ីដាច់​ប្រាក់​មីក្រូហិរញ្ញវត្ថុ​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​
រិ​ក ។

ជនសង្ស័យ​ឈ្មោះ កាន់ សុ​វ៉ា​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​មន្ត្រី​នគរបាល​ខណ្ឌ​៧​មក​រា​បាន​ឲ្យ​ដឹង​ថា ដើមបណ្តឹង​ឈ្មោះ ឃាវ សុខ​លួង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជានា​យក​ក្រុមហ៊ុន​ហ្វូ​លាង បាន​នាំ​ខ្លួន​បុគ្គលិក​របស់​ក្រុមហ៊ុន​ម្នាក់​គឺ​ឈ្មោះ កាន់ សុ​វ៉ា​ត មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ពាក់ព័ន្ធ​ករណី​ស៊ីដាច់់​ប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នេះ ។

តាម​ពាក្យបណ្តឹង​របស់​នាយក​ក្រុមហ៊ុន​បាន​បញ្ជា​កថា ឈ្មោះ កាន់ សុ​វ៉ា​ត បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ឥ​ណ្ឌ​ទាន​ហ្វូ​លាន មីក្រូហិរញ្ញវត្ថុ តាំងពី​ខែធ្នូ ២០១៧ ។ ក្នុងអំឡុងពេល​នៅ​ធ្វើ​ការងារ ឈ្មោះ កាន់ សុ​វ៉ា​ត បាន​ឃុបឃិត​ជាមួយ​បុគ្គលិក​ម្នាក់​ទៀត​ធ្វើ​ឯកសារ​បន្លំ​យក​ប្រាក់​មីក្រូហិរញ្ញវត្ថុ​អស់​ប្រមាណ​៩៣.៤៨៩​ដុល្លារ​អា​មេ​រិ​ក ។

ដោយ​មានការ​សង្ស័យ នាយក​ក្រុមហ៊ុន​ជាដើម​បណ្តឹង បាន​ឆែក​គណនេយ្យ​អតិថិជន​តាម​ប្រពន្ធ​វី​ង ដែល​ជនសង្ស័យ​ទទួលយក​ប្រាក់​នោះ ទើប​រក​ឃើញ​អតិថិជន​២៧​នាក់ បាន​បង់ប្រាក់​ឲ្យេ​ជនសង្ស័យ​រួច​អស់ហើយ ។ ប៉ុន្តែ​ប្រាក់​នោះ​ជនសង្ស័យ​មិន​បាន​បង្វិល​ចូល​ក្រុមហ៊ុន​ទេ គឺ​ទុក​ប្រើប្រាស់ និង​ចាយវាយ​(​ស៊ីដាច់​)​ខ្លួនឯង ហើយ​បើ​តាម​គេ​ដឹង​ជនសង្ស័យ​បាន​យក​ប្រាក់​នេះ ទៅ​លេងល្បែង​នៅ​កាស៊ីណូ​ទៀត​ផង ។

ចម្លើយ​សារភាព​ជនសង្ស័យ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ឃុបឃិត​ជាមួយ​មនុស្ស​ម្នាក់​លួច​ប្រាក់​មីក្រូហិរញ្ញវត្ថុ​នោះ​មែន ។ ល្បិច​លួច​នោះ​គឺ​ខ្លួន​បាន​បង្កើត​អតិថិជន​ខ្មោច​ប្រមាណ​៨៧​នាក់ ដើម្បី​ក្លែង​ឯកសារ​យក​ទៅ​ឲ្យ​នាយក​ក្រុមហ៊ុន សម្រាប់​បង់​រំ​លោះ​ទូរស័ព្ទ​តាម​ហាង ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​៩៣.៤៨៩ អា​មេ​រិ​ក ។

យោង​តាម​ពាក្យបណ្តឹង និង​ស្តាប់​ចម្លើយ​ជនសង្ស័យ​ពិតជា​មាន​បទល្មើស ដែល​អាច​ធ្វើ​ឲ្យសមត្ថកិច្ច​
កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ