ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​…សម្រេច​វាសនា​ម្ចាស់អាជីវកម្ម​ផលិតស្រា.សម្នាក់​នេះ​ហើយ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ សេចក្តី​រាយការណ៍បឋម​ឱ្យដឹងថា បុរស​ជា​ម្ចាស់​អាជីវកម្ម​ផលិត​ស្រា​.​សម្នាក់ ត្រូវ​បាន​តុលា​ការ​ខេត្តក្រចេះ​សម្រេច​ឃុំខ្លួន​នៅ​ព​ន្ធ​នាគារ​ខេត្ត ក្រោយ​ពី​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​ផលិត​ស្រា​.​ស រប​ស់​បុរ​សរូប​នេះ គឺ​ធ្វើ​ឡើង​មិន​ប្រក្រតី​ដោយ​មាន​ចេតនា​ប្រើ​សារធាតុ​មេតា​ណុ​លច្រើន ​ទើប​ប​ង្ក​ឱ្យ​​អ្នក​​ទទួលទានបាន​​ពុល​រហូតមាន​​ស្លាប់​និង​រង​គ្រោះ​ធ្លាក់ខ្លួន​ឈឺ…

ខេត្តក្រចេះ ​៖ សេចក្តី​រាយការណ៍បឋម​ឱ្យដឹងថា បុរស​ជា​ម្ចាស់​អាជីវកម្ម​ផលិត​ស្រា​.​សម្នាក់ ត្រូវ​បាន​តុលា​ការ​ខេត្តក្រចេះ​សម្រេច​ឃុំខ្លួន​នៅ​ព​ន្ធ​នាគារ​ខេត្ត ក្រោយ​ពី​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​ផលិត​ស្រា​.​ស
រប​ស់​បុរ​សរូប​នេះ គឺ​ធ្វើ​ឡើង​មិន​ប្រក្រតី​ដោយ​មាន​ចេតនា​ប្រើ​សារធាតុ​មេតា​ណុ​លច្រើន ​ទើប​ប​ង្ក​ឱ្យ​​អ្នក​​ទទួលទានបាន​​ពុល​រហូតមាន​​ស្លាប់​និង​រង​គ្រោះ​ធ្លាក់ខ្លួន​ឈឺ ​។ គួររំលឹកថា ៖ តាម​ពិត​ស្រា​នេះ​សោះ​ធ្វើ​ឲ្យ​ពុល​មនុស្ស​ស្លាប់ និង​ឈឺ​បែប​នេះ

សេចក្តីរាយការណ៍បន្តថា បុរស​​ជា​ម្ចាស់​​អាជីវកម្ម​ផលិត​ស្រា.សខាងលើ​ ឈ្មោះ កុ​ច សុ​ហេង អាយុ​៣១​ឆ្នាំ មាន​​ទីលំនៅ​ក្នុងភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ត្រូវ​បាន​តុលាការខេត្ត​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​
ព​ន្ឋ​នាគារ​ខេត្ត ​នៅ​ថ្ងៃ​ទី​២២ ​តុលា នេះ ជាប់​ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា បន្ទាប់​ពី​មានការ​ឃាត់ខ្លួន​មក​សាកសួរ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ជុំវិញ​ការ​ផលិត​ស្រា​ បង្កឱ្យ​​មាន​អ្នក​ស្លាប់រួចមក ។

ប្រភពបន្តថា ​បុរស​រូប​នេះ​​​បាន​សារភាព​ថា «ការ​ផលិត​ស្រា​របស់​គេ គឺ​ពិតជា​មាន​លាយ​នូវ​សារធាតុ​មេតា​ណុ​ល ដើម្បី​ឱ្យ​​ស្រា​មានគុណ​ភាព​ខ្លាំង និង​មាន​បរិមាណ​ច្រើន​ ហើយ​ទាន់​តម្រូវការ​អ្នក​ទទួលទាន​» ។

គួរបញ្ជាក់ថា ការ​ចាប់ខ្លួន​រហូត​ឈាន​ឲ្យ​មានការ​ឃុំខ្លួន​បុរស​ជា​ម្ចាស់​អាជីវកម្ម​ផលិត​ស្រាស​ខាងលើ នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​បាតុភាព​ពុល​មួយ​បាន​ផ្ទុះ​ជា​ឡើងជា​បន្តបន្ទាប់​ជាប់​ៗ​គ្នា​រយៈ ពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៨ ​ដល់​ថ្ងៃ​ទី​២០ ខែតុលា ក្នុង​នោះ​បាន​បង្ក​ឲ្យ​អ្នក​ភូមិ​យ៉ាងតិច​៥​នាក់ ស្រី​១​នាក់ រស់នៅ​តាម​បណ្តារ​ភូមិ​ផ្សេង​គ្នា​ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​បឹង​ចារ និង​ឃុំ​កោះ​ខ្ញែ ក្នុងស្រុក សំបូរ បាន​កើត​អាការ​ពុល​រហូត​ស្លាប់​។ មិនតែប៉ុណ្ណោះ​ក៏​នៅ​មាន​អ្នក​ភូមិ​ប្រុស​-​ស្រី​ចំនួន​ជាង ៧០​នាក់​ក្នុង​នោះ​មាន​ស្រី​១៧​នាក់​ផ្សេង​ទៀត ក៏​កំពុង​តែ​ធ្លាក់ខ្លួន​ឈឺ​និង​ក៏​ត្រូវ​បាន​នាំ​មក ជួយ​សង្គ្រោះ​។

​ជាមួយ​គ្នា​នេះ ​អាជីវកម្ម​លក់​ស្រា.ស​មួយ​ចំនួន​​នៅ​ក្នុងភូមិ និង​ឃុំនានា​ក្នុងស្រុក​ ត្រូវ​បាន​អាជ្ញាធរ​ចុះ​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​ផលិត និង​ក៏​មាន​ស្រា.ស​និង​ស្រាថ្នាំ​ជា​ច្រើន​ផ្សេងទៀត​គឺ​ត្រូវ​បាន​អាជ្ញាធរ​រឹបអូស​យក​មក​រក្សា​ទុក​។ការ​ពុល​រហូត​បង្ក​ឲ្យ​មាន​ពលរដ្ឋ​ស្លាប់​និង​រង​គ្រោះ​បែប​នេះ ត្រូ​វាប​គេ​ពណ៌នា​ថា មិនមែន ជា​រឿង​ថ្មី​ទេ​សម្រាប់​ទឹកដី​ខេត្តក្រចេះ​។

ដោយ​កន្លង​មក​ ការ​ពុល​បាន​ផ្ទុះ​ជា​បាតុភាព​ជា​បន្តបន្ទាប់ ​និង​ក៏​បាន​សម្លាប់​អ្នក​ភូមិ​មិន​តិច​នាក់​នោះ​ទេ ​។ ការ​ពុល​ដែល​តែងតែ​បង្ក​ឲ្យ​មាន​ពលរដ្ឋស្លាប់​នោះ​ ក៏​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា បាន​កើត​មាន​ឡើង​ដូច​ជា​ពុល​ស្រា.ស ពុល​សាច់សត្វ​ឆ្កែ និង​ពុល​ទឹកជាដើម​ ។

អត្ថបទសរសេរ ដោយ