ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិធម្មិកោ​ បានដាក់លិខិត​លាលែងពីតួនាទី​ជាលេខាផ្ទាល់​សម្តេចម៉ែហើយ​ កាលពីម្សិលមិញ

10 ឆ្នាំ មុន

ដូចតាមគម្រោង​ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ​ធម្មិកោ​ អតីតលេខាផ្ទាល់​ព្រះបរមរតនកោដ្ឋ​( សម្តេចឪ) ​បានដាក់លិខិតលាលែង​ពីតំណែងជាលេខា​ផ្ទាល់​សម្តេច​ព្រះមហាក្សត្រី​នរោត្តម​​មុនីនាថ សីហនុ​ (សម្តេចម៉ែ) ​​ជាផ្លូវការហើយ​កាលពីថ្ងៃទី២៩ ឧសភា​ ២០១៣ ​។

យោងតាមលិខិត​របស់ព្រះអង្គម្ចាស់ធម្មិកោដែល​បានចែកចាយដល់​អ្នកកាសែតនៅព្រឹក​ថ្ងៃទី៣០ ឧសភាបានបញ្ជាក់​ឲ្យដឹងថា​ មូលហេតុ​ដែលព្រះអង្គ​​សុំលា

ដូចតាមគម្រោង​ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ​ធម្មិកោ​ អតីតលេខាផ្ទាល់​ព្រះបរមរតនកោដ្ឋ​( សម្តេចឪ) ​បានដាក់លិខិតលាលែង​ពីតំណែងជាលេខា​ផ្ទាល់​សម្តេច​ព្រះមហាក្សត្រី​នរោត្តម​​មុនីនាថ សីហនុ​ (សម្តេចម៉ែ) ​​ជាផ្លូវការហើយ​កាលពីថ្ងៃទី២៩ ឧសភា​ ២០១៣ ​។

យោងតាមលិខិត​របស់ព្រះអង្គម្ចាស់ធម្មិកោដែល​បានចែកចាយដល់​អ្នកកាសែតនៅព្រឹក​ថ្ងៃទី៣០ ឧសភាបានបញ្ជាក់​ឲ្យដឹងថា​ មូលហេតុ​ដែលព្រះអង្គ​​សុំលាលែងពី​តំណែង​​ជាលេខាផ្ទាល់សម្តេចម៉ែនោះ គឺដើម្បីទៅចូលរួម​នយោបាយ​ជាមួយគណបក្សសង្គ្រោះ​ជាតិ និងមិនចង់ឲ្យ​ស្ថាប័នព្រះបរម​រាជវំាង ជាពិសេស​ សម្តេចម៉ែ និង ព្រះមហាក្សត្រ​ ពាក់ព័ន្ឋនឹងនយោបាយ​ ។

គួរបញ្ជាក់ថា​ ​​កាលពីថ្ងៃទី២០ ឧសភា​ អង្គភាពប្រឆាំងអំពើ​ពុករលួយបានចេញលិខិត​ព្រមានព្រះអង្គម្ចាស់ធម្មិកោ​ឲ្យទៅប្រកាសទ្រព្យ​សម្បត្តិនិងបំណុល​ ហើយក្នុងករណី​ព្រះអង្គ​រឹងរូស នឹងត្រូវបញ្ជូនសំណុំរឿង​ទៅតុលាការ​ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ ភ្លាមៗព្រះអង្គម្ចាស់ធម្មិកោ​ បានមានបន្ទូលបា្រប់ប្រព័ន្ឋផ្សព្វផ្សាយថា ព្រះអង្គនឹងមិន​ទៅ​ប្រកាសទ្រព្យ​សម្បត្តិដាច់ខាត ​ដោយព្រះអង្គពន្យល់ថា ​ព្រះបរមរាជវំាងជាស្ថាប័នឯករាជ្យ ​ប៉ុន្តែកាលពីចុងសបា្តហ៏មុននេះ ព្រះអង្គម្ចាស់ធម្មិកោ បានផ្លាស់ប្តូរជំហរ​របស់​ទ្រង់ ដោយសម្រេចទៅកាន់​អង្គភាពប្រឆាំងអំពើពុករលួយ​ ដើម្បីដាក់ឯកសារ​ប្រកាសទ្រព្យសម្បត្តិនិងបំណុល និង​ក៏បានប្រកាសថា​ ​ព្រះអង្គនឹងដាក់​លិខិត​លាលែងពី​តំណែង​ជាទីប្រឹក្សាផ្ទាល់​សម្តេចម៉ែ នោះថែមទៀត ​។ ការលាលែងនេះ​ ក៏ត្រូវបានព្រះអង្គពន្យល់​ផងដែរថា ​ព្រះអង្គចង់ប្រឡូក​នយោបាយដោយពេញលេញ និង មិនចង់​ឲ្យស្ថាប័នព្រះបរមរាជវំាង​ ព្រះមហាក្សត្រ​និងសម្តេចម៉ែ​ ពាក់ព័ន្ឋនឹងនយោបាយ ។

បច្ចុប្បន្នព្រះអង្គម្ចាស់​ស៊ីសុវត្ថិធម្មិកោ ​គឺជាបេក្ខភាពតំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ​សម្រាប់មណ្ឌលខេត្តព្រះសីហនុ ​នៅក្នុងការបោះឆ្នោត​ជ្រើសតំាង​តំណាងរាស្រ្ត​នីតិកាលទី៥ ​ដែលតាមគម្រោងនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២៨ កក្កដា ​២០១៣ខាងមុខ ។

កាលពីពេលថ្មីៗនេះ ​ព្រះអង្គក៏ធ្លាប់ត្រូវបាន​សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​រិះគន់ពីការដែលព្រះអង្គមានបន្ទូលថា ​ព្រះអង្គជាតំណាងឲ្យ​សង្គមរាស្រ្តនិយម និង តំណាង​រាជវង្ស ដោយថាព្រះអង្គគឺ​ជាអតីតទាហាន​ លន់ នល់ ​ដែលបានរួមចំណែកក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះបរមរតនកោដ្ឋ ​( សម្តេចឪនរោត្តម សីហនុ) កាលពីថ្ងៃទី១៨ មីនា ១៩៧០​ ខណៈដែលព្រះបិតាព្រះអង្គម្ចាស់ធម្មិកោ ​ជាអ្នកដង្ហែសម្តេចឪនោះ ​៕