ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ពូជ​អ្នក​…

5 ឆ្នាំ មុន
  • ភ្នំពេញ

ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​យើង​…​ ចាប់ពី​ក្រោយ​សម័យ​អង្គរ​ដ៏​រុងរឿង​មក​…​មិនឃើញ​មាន​សុខ​សន្តិភាព​បាន​យូរ​ទេ​…​មាន​តែ​សឹកសង្គ្រាម​… បើ​មិន​សង្គ្រាម​ផ្ទៃក្នុង​ដណ្តើម​អំណាច​…​ក៏​មាន​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​ជិតខាង​ដែរ​…​រាប់​សតវត្ស​ក្នុង​សង្គ្រាម​ក្លាយជា​ពូជ​អ្នក​ចម្បាំង​ទៅ​ហើយ ។ គិត​ចាប់​តាំង​តែ​ពី​ប្រទេស​បាន​ឯករាជ្យ​មក​…​ឈាន​ចូល​របប​សង្គមរាស្ត្រនិយម​…​ពិតមែន​បាន​ឯករាជ្យ ប៉ុន្តែ​ផ្ទៃក្នុង​ប្រទេស​…​អត់​មាន​សន្តិសុខ អត់​មាន​សន្តិភាព​ពេញលេញ​ទេ​…​មាន​តែ​ការ​បែកបាក់​…​ការ​ដណ្តើម​អំណាច​…​ការ​ជ្រៀតជ្រែក​ពី​មហាអំណាច​ក្រៅប្រទេស​…​បង្កើត​បាន​បក្សពួក​តូច​ធំ​…​ទីបំផុត​កើត​មាន​អំពើ​ក្បត់ជាតិ​…​បង្កើត​សង្គ្រាម​ចេះ​សន្ធោសន្ធៅ​…​ដុត​កម្លោច​ប្រទេស​ក្លាយជា​វាល​ពិឃាដ​ស្នើ​រដាច់​ពូជ​…​នេះ​ហើយ​ពូជ​អ្នក​ចម្បាំង ។ មក​ដល់​សម័យកាល​ទំនើប​…​មក​ដល់​សម័យ​បច្ចេកវិជ្ជា​ជឿនលឿន​ទៅ​ហើយ​…​សម័យ​ឆ្លង​ផុត​សង្គ្រាម​មនោ​គម​វិជ្ជា​ទៅ​ហើយ​…​ឆ្លង​ផុត​សង្គ្រាម​ចក្រពត្តិនិយម​ទៅ​ហើយ​…​កម្ពុជា​យើង​សម័យ​តេ​ជោ​សែន នឹកឃើញ​ថា​អស់កម្ម​ហើយ…

ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​យើង​…​ ចាប់ពី​ក្រោយ​សម័យ​អង្គរ​ដ៏​រុងរឿង​មក​…​មិនឃើញ​មាន​សុខ​សន្តិភាព​បាន​យូរ​ទេ​…​មាន​តែ​សឹកសង្គ្រាម​…

បើ​មិន​សង្គ្រាម​ផ្ទៃក្នុង​ដណ្តើម​អំណាច​…​ក៏​មាន​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​ជិតខាង​ដែរ​…​រាប់​សតវត្ស​ក្នុង​សង្គ្រាម​ក្លាយជា​ពូជ​អ្នក​ចម្បាំង​ទៅ​ហើយ ។

គិត​ចាប់​តាំង​តែ​ពី​ប្រទេស​បាន​ឯករាជ្យ​មក​…​ឈាន​ចូល​របប​សង្គមរាស្ត្រនិយម​…​ពិតមែន​បាន​ឯករាជ្យ ប៉ុន្តែ​ផ្ទៃក្នុង​ប្រទេស​…​អត់​មាន​សន្តិសុខ អត់​មាន​សន្តិភាព​ពេញលេញ​ទេ​…​មាន​តែ​ការ​បែកបាក់​…​ការ​ដណ្តើម​អំណាច​…​ការ​ជ្រៀតជ្រែក​ពី​មហាអំណាច​ក្រៅប្រទេស​…​បង្កើត​បាន​បក្សពួក​តូច​ធំ​…​ទីបំផុត​កើត​មាន​អំពើ​ក្បត់ជាតិ​…​បង្កើត​សង្គ្រាម​ចេះ​សន្ធោសន្ធៅ​…​ដុត​កម្លោច​ប្រទេស​ក្លាយជា​វាល​ពិឃាដ​ស្នើ​រដាច់​ពូជ​…​នេះ​ហើយ​ពូជ​អ្នក​ចម្បាំង ។

មក​ដល់​សម័យកាល​ទំនើប​…​មក​ដល់​សម័យ​បច្ចេកវិជ្ជា​ជឿនលឿន​ទៅ​ហើយ​…​សម័យ​ឆ្លង​ផុត​សង្គ្រាម​មនោ​គម​វិជ្ជា​ទៅ​ហើយ​…​ឆ្លង​ផុត​សង្គ្រាម​ចក្រពត្តិនិយម​ទៅ​ហើយ​…​កម្ពុជា​យើង​សម័យ​តេ​ជោ​សែន នឹកឃើញ​ថា​អស់កម្ម​ហើយ ។ ប៉ុន្តែ​នៅ​តែ​មានកម្ម​តាម​លង​បណ្តើរ​ៗ…​ដូច​ជា​រក​សេចក្តីសុខ​ក្នុង​អារម្មណ៍​របស់​ប្រជាជាតិ​ទាំងមូល​មិន​ទាន់​ស្ងប់​នៅឡើយ​…​ហាក់ដូច​ខ្មោច​អ្នក​ចម្បាំង​ចង់​បន្ត​ពូជ​អ្នក​ចម្បាំង ។

កម្ពុជា​យើង​កំពុង​តែ​មាន​សន្តិភាព និង​ការ​អភិវឌ្ឍន៍​…​បោះពួយ​លឿនលយ​ពេញបន្ទុក​…​សន្តិសុខ សន្តិភាព ទូ​ទាំង​ប្រទេស​ប៉ុណ្ណឹង​ហើយ​…​នឹក​ថា​លែង​អី​ៗ​ហើយ​…​ដឹង​អី​ស្រាប់តែ​កើត​មាន​អំពើ​ចក្រពត្តិនិយម​…​អំពើ​ក្បត់ជាតិ​តាម​បន្លាច​មិន​ទាន់​ឈប់​ទៀត ។

តេ​ជោ​សែន ប្រមុខ​ដឹកនាំ​ប្រទេស​…ប្រកាស​ដាច់ខាត​ការពារ​សន្តិភាព​ឥត​រា​ថយ​…​ទោះបី​ត្រូវ​ចំណាយ​ដោយ​ប្រការ​ណាមួយ​ក៏​ដោយ​…​ក្នុង​តម្លៃ​ណា​ក៏​ដោយ ។

អីចឹង​ហើយ​…​កម្ពុជា​ពូជ​អ្នក​ចម្បាំង​ស្រាប់​…​ត្រូវ​តែ​ការពារ​សន្តិភាព​ឱ្យ​បាន​…​ទោះ​ត្រូវ​ច្បាំង​ក៏​ច្បាំង​ដែរ​…​បើ​នៅ​តែ​កើត​មាន​អ្នក​ចង់​ច្បាំង​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ