ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ចំលែក​ៗ​គួរ​គយគន់​នៅ​លើ​ពិភពលោក​

10 ឆ្នាំ មុន

១-ទម្រង់​សក់ចម្លែក​៖
តារា​បង្ហាញ​ម៉ូដ​ជនជាតិ​កូឡុំប៊ី​ បង្ហាញ​ទម្រង់​សក់​ដ៏​ចម្លែក​នៅ​ក្នុង​ពិធី​ប្រកួត​ការ​តែង​លម្អ​សក់​លើក​ទី​៩​ ក្នុង​ទី​ក្រុង​កាលី​ ។
២-​ក្ងានព្យួរ​ស្លាក​ត្រង់ក​ស្វាគមន៍​ភ្ញៀវ​៖

១-ទម្រង់​សក់ចម្លែក​៖
តារា​បង្ហាញ​ម៉ូដ​ជនជាតិ​កូឡុំប៊ី​ បង្ហាញ​ទម្រង់​សក់​ដ៏​ចម្លែក​នៅ​ក្នុង​ពិធី​ប្រកួត​ការ​តែង​លម្អ​សក់​លើក​ទី​៩​ ក្នុង​ទី​ក្រុង​កាលី​ ។
២-​ក្ងានព្យួរ​ស្លាក​ត្រង់ក​ស្វាគមន៍​ភ្ញៀវ​៖
ម្ចាស់​ភោជនីយដ្ឋាន​ចិន​មួយ​បាន​យក​សត្វ​ក្ងាន​ចំនួន​២​ក្បាល​ ដាក់​ព្យួរ​ស្លាក​បដា​នៅ​ត្រង់ក​ដើម្បី​ស្វា​គមន៍​អតិថិជន​ចូល​ទទួល​ទាន​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​នៅ​បរិវេណ​ខាង​មុខ​ហាង​ក្នុង​ទី​ក្រុង​ហ្វើង​ហួង​ តំបន់​ហូ៊ណាន​ ។
៣-ទិដ្ឋ​ភាព​នៃ​គ្រោះ​រាំង​ស្ងួត​នៅ​អេត្យូពី​៖
ស្ថានភាព​អំបិល​ និង​កំណក​នៅ​ក្នុង​បរិវេណ​បឹង​ដាណា​ហ្គីល​ ប្រទេស​អេត្យូពី​ ជា​បរិវេណ​មួយ​ក្ដៅ​ និង​រាំង​ស្ងួត​បំផុត​នៅ​លើ​ពិភព​លោក​ ដោយ​មាន​សីតុណ្ហភាព​មធ្យម​ ៣៤,៤​អង្សាសេ​។​
៤-​រូប​ចម្លាក់​៤​រដូវ​៖
រូប​ចម្លាក់​ចម្លែក​នេះ​ តំណាង​ឱ្យ​៤​រដូវ​ ដោយ​ច្នៃ​ប្រឌិត​ជា​រូប​ក្បាល​មនុស្ស​ពី​សារធាតុ​ហ្វាយ​ប៊័រក្លាស​​ មាន​កម្ពស់​៤,៦​ម៉ែត្រ​ និង​តាំង​បង្ហាញ​នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក​ ។​
៥-​តារាកំប្លែង​ហ្វឹកហ្វឺន​ច្នៃ​រូប​ភាព​ពី​ប៉េង​ប៉ោង​៖
តារា​កំប្លែង​ជន​ជាតិ​កាតេ​ម៉ាឡា​ ម្នាក់​ហ្វឹក​ហាត់​ច្របាច់​បំលែង​ប៉េង​ប៉ោង​ជា​រូប​គំនូរ​ជីវចល​នៅ​ទី​ក្រុង​សាន​សាលវ៉ាឌ័រ​ រដ្ឋ​ធានី​នៃ​ប្រទេស​អែល​សាល់​វ៉ាឌ័រ​ ។
៦-​លក់​ល្បែង​លេង​សម្រាប់​កុមារ​៖
អ្នក​លក់​ម្នាក់​ពាក់​ម៉ាស់​មុខ​ លក់​ល្បែង​លេង​សម្រាប់​កុមារ​ ដោយ​ឈរ​រង់​ចាំ​អតិថិជន​នៅ កណ្ដាល​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ក្នុង​ទី​ក្រុង​ឡាលីត​ពូ​ ប្រទេស​នេប៉ាល់​ ។​
៧-​ល្បែង​លេង​សម្រាប់​កុមារ​ដាក់​ព្យួរ​លើ​ជញ្ជាំង​ផ្ទះ​៖
សម្លៀក​បំពាក់​ និង​របស់​លេង​សម្រាប់​កុមារ​ដាក់​ព្យួរ​នៅបរិវេណ​ខាង​មុខ​ជញ្ជាំង​ផ្ទះ​មួយ​ ក្នុង​ទី​ក្រុង​អ៊័រទ័រប៊ីហ្គេន​ ភាគ​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់​ ។​ ចាត់​ទុក​ថា​ ជា​ទិដ្ឋភាព​កម្រ​ប្រទះ​ឃើញ​មួយ​នៅ​លើ​ពិភពលោក​ និង​ការ​បង្ហាញ​នេះ​ចាត់​ទុក​ថា​ជា​ចំណុច​គួរ​ឱ្យ​ទាក់​ទាញ​ពី​ទស្សនិក​ជន​ ។​
៨-​អង្គុយ​ស្ងាប​៖​
ចចក «​ហ្វេននេកហ្វុក​»​ មួយ​ក្បាល​ជា​ចចក​មាន​ខ្លួន​តូច​ ហា​មាត់​ស្ងាប​នៅ​កណ្ដាល​វាល​ខ្សាច់​ឆ្ងាយ​ពី​ភាគ​ខាង​លិច​ឆៀង​ខាង​ត្បូង​ក្រុង​គែរ​ ប្រទេស​អេហ្សុីប​ ប្រហែល​៥០០​គីឡូម៉ែត្រ​ ។​
៩-​ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​៖
បណ្ដា​អ្នក​ប្រណាំង​កង់​ឆ្លង​កាត់​វគ្គ​ទី​១៦​នៃ​ការ​ប្រណាំង​កង់​ ក្រោយ​ពី​ចេញ​ដំណើរ​ពី​ទី​ក្រុង​វ៉ាល់​លួ​ប្រទេសបារាំង​ និង​បញ្ចប់​នៅ​ទី​ក្រុង​អីុហ្វ​រីយ៉ា​ ប្រទេស​អីុតាលី​ ។​
១០-​សត្វក្រៀល​ដើរ​កម្សាន្ដ​លើ​ឆ្នេរ​សមុទ្រ​៖
សត្វ​ក្រៀល​មួយ​ក្បាល​ដើរ​កម្សាន្ដ​នៅ​ឆ្នេរ​សមុទ្រ​លើ​កោះ​នេក​ហ្គ័រ​ នៃ​ប្រជុំ​កោះ​វើ​ឌីន​ចក្រភព​អង់​គ្លេស​ ៕​