ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​តួ​ក​គី​សន្យា​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឈាន​១​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ខ្លី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ប្រមុខ​ដឹកនាំ​កម្ពុជា និង​តួ​ក​គី​បាន​សន្យា​ជំរុញ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​តួ​ក​គី​) ឲ្យ​ឈាន​ដល់​១​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ពេល​ក៏​ខ្លី​ខាង​មុខ​នេះ ។ នៅ​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ប្រមុខ​ដឹកនាំ​កម្ពុជា និង​តួ​ក​គី​បាន​សន្យា​ជំរុញ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​តួ​ក​គី​) ឲ្យ​ឈាន​ដល់​១​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ពេល​ក៏​ខ្លី​ខាង​មុខ​នេះ ។

នៅ​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​អី​ស្តា​ន​ប៊ុល​សាធារណរដ្ឋ​តួ​ក​គី លោក​ប្រធានាធិបតី​តួ​ក​គី​រ៉េ​ជីប​ថា​យ៉ី​ប អ៊ែ ដ៏​វ៉ា​ន បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​តួ​ក​គី​បាន​បើក​ស្ថាន​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​នៅ​កម្ពុជា នោះ គឺជា​សូចនាករ​បង្ហាញ​ពីសារ​សំខាន់​ចំពោះ​កម្ពុជា ។ ជាមួយនឹង​ទិស​ដៅ​នៃ​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​មានការ​កើនឡើង រហូត​ដល់​១​ពាន់​លាន​ដុល្លារ​នៅ​ពេល​ខាង​មុខ ។

ឯកឧត្តម​ប្រធានាធិបតី និង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​ផ្នែក​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​ក្នុង​ការ​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​អាទិភាព​ចំពោះ​មុខ​របស់​កម្ពុជា ពិសេស​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​នៅ​កម្ពុជា ។ ក្នុង​ជំនួប​កំពូល​ទ្វេភាគី​នោះ​ដែរ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ប្រារព្ធ​រៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ​២០២០ តាម​រយៈ​ការ​រៀបចំ​នូវ​សកម្មភាព​នានា ដើម្បី​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ស្គាល់​ពី​ប្រទេស​នីមួយ​ៗ​ទៅ​វិញ​ទៅ​មក ។

ក្នុង​ជំនួប​ពិភាក្សា​ថ្នាក់​កំពូល​នោះ​ដែរ​មេដឹកនាំ​ទាំង​ពីរ​បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​ការ​ជំរុញ​កំណើន​នៃ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ការ​បើក​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្រៅពី​ការ​ដឹក​ជញ្ជូន​ទំនិញ​នា​ពេល​បច្ចុប្បន្ន​ឲ្យ​ក្លាយទៅជា​ការ​ដឹក​ជញ្ជូន អ្នកដំណើរ និង​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ ។ ដោយសារ​តែ​ប្រទេស​កម្ពុជា​ទទួល​នូវ​មជ្ឈមណ្ឌល​កំចាត់​មីន​អាស៊ាន​នៅ​កម្ពុជា លោក​ប្រធានាធិបតី​លើក​ឡើង​ថា តួ​ក​គី​នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​ម​ជ្ឈ​ម​ណ្ឌ លកំ​ចាត់​មីន​អាស៊ាន​ក្នុង​ប្រទេស​កម្ពុជា ពិសេស​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​អាស៊ាន ។

ក្នុង​ជំនួប​កំពូល​ទ្វេភាគី​នោះ​ដែរ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​តួ​ក​គី បាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​ពហុភាគី​បញ្ហា​តំបន់ និង​អន្តរជាតិ​ការ​គាំទ្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ ពិសេស​ធ្វើការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ឧក្រិដ្ឋកម្ម និង​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​បណ្តាញ​អង្គការ​ភេរវកម្ម​អន្តរជាតិ ។ ក្រៅពី​កិច្ចព្រមព្រៀង​ចំនួន​៨ ដែល​ចុះហត្ថលេខា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅ​ពេល​នេះ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់​ពិភាក្សា​ទៅ​លើ​ការ​មិន​យកពន្ធ​ត្រួត​គ្នា​នៃ​ប្រទេស​ទាំង​ពីរ ។ ក្នុង​ជំនួប​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ដោយសារ​តែ​ប្រទេស​តួ​ក​គី បាន​បើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៣ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ជម្រាប​ជូន​លោក​ប្រធានាធិបតី​ថា កម្ពុជា​នឹង​បើក​ស្ថាន​ឯកអគ្គ​រា ជ​ទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ តាម​រយៈ​ការ​ទិញ​ដី​សាងសង់​ស្ថានទូត​ដោយ​ផ្ទាល់ ដើម្បី​បញ្ជាក់​ពី​ឆ​ន្ទះ​របស់​កម្ពុជា​លើ​មូលដ្ឋាន​នៃ​ទំនាក់ទំនង​យូរអង្វែង​នៃ​ប្រទេស​ទាំង​ពីរ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​លោក​ប្រធានាធិបតី​បន្ត​បង្កើន​ការ​ផ្តល់​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​តួ​ក​គី និង​ជួយ​ទិញ​អង្ករ ផ្លែស្វាយ ពី​ប្រទេស កម្ពុជា ដើម្បី​ជួយ​ដល់​កសិករ​កម្ពុជា ។ ក្នុង​ព្រះ​បរម​នាម​ព្រះ​ក​រុណ​ព្រះមហាក្សត្រ​សម្តេច តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​គោរព​អញ្ជើញ​ដោយ​ផ្ទាល់មាត់​ជូន​លោក​ប្រធានាធិបតី​ក្នុង​ការ​អ​ញ្ជើ ញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពេលវេលា​ដ៏​សម​ស្រប​នា​ពេល ខាង​មុខ ។

លោក​ប្រធានាធិបតី​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ​ក្នុង​ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា និង​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​មួយ​ចំនួន​ដែល​កម្ពុជា បាន​ស្នើ​ឲ្យ​តួ​ក​គី​ជួយ ។ ជាមួយ​គ្នា​នេះ​លោក​ប្រធានាធិបតី​ក៏​បាន​សន្យា​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ក្លាយជា​អ្នក​សង្កេតការណ៍​របស់​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ឥ​ស្លា​ម​ដែល​ប្រទេស​តួ​ក​គី​នឹង​ធ្វើ​ជា​ប្រធាន​នៅ​ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ