ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចារ្យ​មេអណ្ដើក​អត់​សីល

13 ឆ្នាំ មុន

មិនមែន​ជា​រឿង​ចំឡែក​ណាស់ណា​នោះទេ បើ​គ្រាន់តែ​ឃើញ​សត្វ​ឆ្មា​ស៊ី​បាយ​ចាន​តែមួយ​ជាមួយ​សត្វ​ឆ្កែ​នោះ ជូន​កាល​ក៏​វា​អាច​ដែរ ពិត​ទេ ? ហើយ​ក៏​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល និងចំឡែក​ពេក​នោះ​ដែរ ដែល​គេ​អាច​ភ្ជាប់​ចំណង មេត្រីភាព​ជា​គូ​ស្វាមីភរិយា​នឹង​គ្នា ដោយនិយាយ​ភាសា​ផ្សេង​គ្នា ឬ​កាន់សាសនា​ផ្សេង​ៗគ្នា​នោះ ។ អ្វី​ដែល​ចំឡែក​នោះ​គឺថា មាន​គណបក្ស​បរាជ័យ​មួយ​និង​ក្ដឹប​គណបក្ស​ដែល​ទើប នឹង​ញាស់​មួយទៀត បាន​ចែចង់​ប្រឡោម​ស្នេហ៍

មិនមែន​ជា​រឿង​ចំឡែក​ណាស់ណា​នោះទេ បើ​គ្រាន់តែ​ឃើញ​សត្វ​ឆ្មា​ស៊ី​បាយ​ចាន​តែមួយ​ជាមួយ​សត្វ​ឆ្កែ​នោះ ជូន​កាល​ក៏​វា​អាច​ដែរ ពិត​ទេ ? ហើយ​ក៏​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល និងចំឡែក​ពេក​នោះ​ដែរ ដែល​គេ​អាច​ភ្ជាប់​ចំណង មេត្រីភាព​ជា​គូ​ស្វាមីភរិយា​នឹង​គ្នា ដោយនិយាយ​ភាសា​ផ្សេង​គ្នា ឬ​កាន់សាសនា​ផ្សេង​ៗគ្នា​នោះ ។ អ្វី​ដែល​ចំឡែក​នោះ​គឺថា មាន​គណបក្ស​បរាជ័យ​មួយ​និង​ក្ដឹប​គណបក្ស​ដែល​ទើប នឹង​ញាស់​មួយទៀត បាន​ចែចង់​ប្រឡោម​ស្នេហ៍ នឹង​គ្នា ព្រមទាំង​មាន​លោកតា​អាចារ្យ​ឥត​សីល ម្នាក់​ទៀត​ជា​មេអណ្ដើក​ផង​នោះ បែរជា​មិនអាច​ចង​ស្ពាន​រួមមេត្រី​នឹង​គ្នា​បាន​ទៅ​វិញ​។ នរណា​ៗ​ក៏​បាន​ស្ដាប់​ឮ​ឡើង​សង្កៀរ ត្រចៀក​អស់​ទៅ​ហើយ​នូវ​អំនួត​នៃ​ពាក្យ ស្នេហា​ជាតិ​របស់​ពពួកមនុស្ស​ប៉ុន្មាន​ដំប​នេះ​។ ជឿ​ទេ​ថា ស្នេហា​ជាតិ​…​? បើ​មែន​ហេតុ​អ្វី ក៏​មិន​អាច​រួមដំណេក​នឹង​គ្នា​បាន ? មិន​ពិបាកយល់​ឡើយ ព្រោះ​ម្នាក់​ៗ​ដណ្ដើម​គ្នា​ដេក កណ្ដាល​តែ​រៀងខ្លួន ម្យ៉ាងទៀត​សត្វ​ចចក​និង សត្វ​ខ្លា​ជា​សត្វ​ស៊ីសាច់​ស្រស់​ជា​អហារ ដូច​គ្នា មែន តែ​ចចក​ឯណា​ទៅ​ទុកចិត្ដ​ខ្លា ដែល​ខ្លា​មាន អំណាច​ខ្លាំងក្លា​ជាង​…​? ឯ​ខ្លា​ឯណា​ទៅ​ទុក ចិត្ដ​ចចក​ដែល​ចចក​មាន​ចរិត​រឡេមរឡឺម ឆ្អិន ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ​នោះ​…​? មិន​ខុស​ទេ គិត​បែប​ហ្នឹង​ត្រូវ​ហើយ​បង​ខ្លា​…! ព្រោះ​ជន​នេះ​(​ចចក​)​បាន​ធំធាត់​និង​បាន​រៀនសូត្រ​ចេះ​ដឹង​ក្នុង​របប​រដ្ឋ​កម្ពុជា ព្រមទាំង​បាន បន្ដ​ការ​សិក្សា​នៅ​ប្រទេស​កុម្មុយនីស្ដ​ទៀត ផង​។

នេះ​ជាដើម​ទុន​ដ៏​ធំ​នៃ​ផ្នត់គំនិត​របស់​គេ គឺ​គេ​បាន​ទទួលផល​ប្រយោជន៍​ស្របច្បាប់​ផង និង​មិន​ស្របច្បាប់ (​ផល​ចោរកម្ម​) ផង​ពី​សម័យ កាលនោះ ។ បច្ចុប្បន្ន គេ​ជា​មេ​ក្ដឹប​គណបក្ស​មួយ​ដែល បាន​និង​កំពុង​ខ្វារ​ក​ស្ល​ឈាម​ប្រើ​អស់​ល្បិច ល្បង​ដើម្បី​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ដ្រី តែ ទៅ​មិន​រួច​ដោយសារ​សារជាតិ​ប្រវត្ដិ​ស្អុយ រលួយ​ពេក រីឯ​គោលនយោបាយ​ដឹកនាំ ប្រទេស​ឡើងឋានសួគ៌​របស់​គេ ក៏​គ្មាន​នរណា ជឿ​គេ​ទៀត​ដែរ ព្រោះ​ប្រវត្ដិសាស្ដ្រ​ជា​មេ រៀន​ដ៏​ជូរ​ចត់​មិន​អាច​បំភ្លេច​បាន ដែល​រាស្ដ្រ ខ្មែរ​ទន្ទេញ​ចាំ​មាត់​គ្រប់​ៗ​គ្នា ។ សម័យ​សង្គម រាស្ដ្រ​និយម​ដែល​ដឹកនាំ​ដោយ​ព្រះ​មហា​វីរ ក្សត្រ ប្រទេស​ជាតិ​បាន​ថ្កុំថ្កើង​រុងរឿង រាស្ដ្រ រស់នៅ​ដោយ​សុខដុមរមនា ប៉ុន្ដែ​ពួក​មនុស្ស មួយ​ក្រុម​មាន​សារជាតិ​ដូច​ពពួកមនុស្ស​ដែល បាន​បង្ហាញ​ខាងលើ ព្រោះតែ​ចង់បាន​អំណាច បាន​វាយប្រហារ​ពាក្យ​សំដី​ឥត​សំចៃ​ទៅ​លើ ព្រះ​មហា​វីរក្សត្រ​នៃ​យើង​ច្រំ​ដែល​ៗ​ថា បាន លក់​ដី​ឱ្យ​យួន គាំទ្រ​យួន ឬ​ក៏​ថា​ដឹកនាំ​ប្រទេស គ្មាន​ការ​រីក​ចំរើន​ជាដើម រហូត​ដល់​មាន​រដ្ឋ ប្រហារ​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​១៩៧០ លទ្ធផល ប្រទេស​ជាតិ​ចាប់ផ្ដើម​មាន​សង្គ្រាម​បង្ហូរឈាម រវាង​ខ្មែរ​នឹង​ខ្មែរ​បណ្ដាល​ឱ្យ​មាន​របប​ប្រល័យពូជសាសន៍​សំលាប់​ប្រជារាស្ដ្រ​ជាង​២​លាន នាក់ ។

ពិត​ហើយ របប​ប្រជាធិបតេយ្យ​សភា​និយម ត្រូវ​មាន​បក្ស​ប្រឆាំង ប៉ុ​ន្ដេ​អ្នកប្រឆាំង​ទាំង ឡាយ​ត្រូវ​យល់​ឱ្យ​ច្បាស់​អំពី​ពាក្យ​ប្រឆាំង  និង​អំពើ​ពាក្យផ្ទុយ គឺ​មាន​ន័យ​ខុស​គ្នា​។ ឧទាហរណ៍ ផ្ទុយ​នឹង​សគឺ​ខ្មៅ ផ្ទុយ​នឹង​ល្អ​គឺ អាក្រក់ ឯ​ពាក្យ​ប្រឆាំង​ក្នុង​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​មិនមែន​មាន​ន័យ​ថា គេ​ដើរទៅ មុខ ឯ​ឯង​ថា​គេ​ដើរ​ថយក្រោយ គេ​បាន​សាង សង់​ផ្លូវថ្នល់​ខ្វាត់ខ្វែង មន្ទីរពេទ្យ សាលារៀន រាប់​ពាន់​ខ្នង យើង​ដើរ​រាប់​១​ឆ្នាំ​មិន​អស់​ផង បែរជា​និយាយ​ថា ស្រុក​ទេស​កាន់តែ​ដុនដាប ទៅ​ៗ ឯ​រាស្ដ្រ​កាន់តែ​ក្រ​ទៅ​ៗ បែប​នេះ​ពិតជា មិន​ត្រឹមត្រូវ​ឡើយ​។ មួយវិញទៀត បក្ស ប្រឆាំង​អាច​រិះគន់ ប្រមាថកាតទាន​រដ្ឋាភិបាល បាន​គ្រប់​ច្រកល្ហក រួម​ទាំង​វិទ្យុ​បរទេស​ផង ក្នុង ស្រុក​ផង បែរជា​ថា​ប្រទេស​គ្មាន​ប្រជា​ធិ​ប តេ​យ្យ គាបសង្កត់ គ្មាន​សេរីភាព​ជាដើម ។ សម័យនេះ​ទៅ​ហើយ រាស្ដ្រ​មានការ​យល់​ដឹង ច្រើន​ណាស់ មិនមែន​ត្រចៀកស​ដូច​សម័យ អតីតកាល​ឡើយ​។ បើ​ចង់ឱ្យ​មាន​តុល្យភាព រវាង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច គួរតែ ប្ដូរ ្សតយ​លេ ប្រឆាំង ឬ​ក៏​សួរ​អាចារ្យ​អត់​សីល​ម្ដង ទៀត​មើល​ក្រែងលោ​គាត់​អាច​ផ្សំផ្គុំ​គ្នា​បាន ឬ​ក៏ មាន​មេរៀន​អ្វី​ប្លែក ឯខ្ញុំ​ជូន​បាន​តែ​ប៉ុណ្ណឹង ឯង​…!
ឌួ​ង សុភាព ការិយាល័យ​រដ្ឋបាល ខុទ្ទកាល័យ​អគ្គបញ្ជាការ